all link on Top

Wednesday, August 5, 2015

របៀប​ទាញ​យក​ និង​​ដាក់​ Windows 10 ក្នុង USB flash

ឥឡូវ​នេះ Windows 10 បាន​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ​ហើយ! ដូច្នេះ​សម្រាប់​អ្នក​ចង់ Update អាច​ឡើង​ទៅ​កាន់ Windows 10 បាន​យ៉ាង​ងាយស្រួល​ ឲ្យ​តែ​កុំព្យូទ័រ​​មាន​ភ្ជាប់​អ៊ីនធឺណិត។ តែ​ការ Update របៀប​នេះ​វា​មិន​ល្អ ១០០% ទេ វិធី​ដែល​ល្អ​បំផុត​គឺ​យើង​ត្រូវ​ទាញ​យក​ឯកសារ Windows 10 ជា *.iso ដើម្បី​​យក​មក​ធ្វើ Boot ដាក់ USB Flash ឬ​ក៏​មក​ចម្លង​ដាក់ DVD នោះ​ទើប​បាន​ស្អាត ​កាត់បន្ថយ​ភាព Error ក្រោយ​ដំឡើង​រួច​បាន​ច្រើន​។

រាល់​ដង Microsoft តែងតែ​ដាក់​តំណ​ឲ្យ​ទាញ​យក​ចេញ​ពី​គេហទំព័រ​ តែ​លើក​នេះ​យើង​ត្រូវ​ទាញ​យក​កម្មវិធី​ media creation tool ទៅ​តាម​ប្រភេទ​កុំព្យូទ័រ​របស់​លោក​អ្នក​សិន រួច​ទើប​អាច​ទាញ​យក Windows តាម​កម្មវិធី​នោះ​បាន

Wednesday, June 17, 2015

កម្មវិធី Portal ធ្វើអោយអ្នកផ្ទេរឯកសារ​​ពីកុំព្យូទ័រអ្នក ទៅទូស័ព្ទ Android របស់អ្នកបានដោយងាយស្រួល

វាគឺជាកម្មវិធីមួយដែលថ្មីស្រឡាង ហើយប្រហែលជាធ្វើអោយអ្នកប្រើប្រាស់ប្រព័ន្ធ Android សប្បាយ ចិត្តពេលបានលឺហើយ។ កម្មវិធី Portal នេះត្រូវបានបង្កើតឡើងដោយក្រុម Pushbulletហើយ​​​​ពួកគេ​បានដាក់​​ហើយប្រើប្រាស់​ជាសាធារណៈក្នុងរយៈពេលថ្មីៗនេះទេ។​
កម្មវិធីនេះមានសមត្ថភាពគ្រប់គ្រាន់សំរាប់ផ្តេរឯកសារ, browsers, ពីទូរស័ព្ទទៅកុំព្យូទ័របាននិងពី កុំ ព្យូទ័រទៅទូស័ព្ទ។ ជាការពិតណាស់ អ្នកធ្វើការផ្ទេរឯកសារតាមរយៈ USB ហើយវាចំណាយពេល យូរ​, ដូច្នេះយើងជំនួសមកវិញជាមួយនឹង កម្មវិធី Portal ក្នុងការផ្ទេរពីមួយទៅមួយ បានលឿន នឹងរហ័ស។

Thursday, May 28, 2015

AdwCleaner អាចជួយ​អ្នក​ក្នុង​ការ​សំអាត​ពពួក Malware នៅ​ក្នុង​ Browser របស់​អ្នក​បាន​យ៉ាង​ងាយ


សព្វថ្ងៃ ​នេះ​អ្នក​ប្រើប្រាស់ប្រពន្ធ័ដំណើរការ​ Ms.Windows បាន​ជួបប្រទះ​នូវ​បញ្ហា​ជាចំបង​ជាមួយនឹង​កម្មវិធី Browser របស់​ខ្លួន​នឹង​ពពួក​ Advertise Virus រឺហៅថា Trovi និង Hijack Malware ដែល​ពពួក​មេរោគ​ Browser ទាំងនេះ​វា​ធ្វើ​អោយ​កម្មវិធី Browser របស់​យើង​ដើរយឺត ហើយនឹង​​លេច​ចេញ​ផ្ទាំង​ផ្សព្វផ្សាយ​ជា​ច្រើន​ដែល​រំខាន់​ដល់​ការ​ ប្រើប្រាស់​របស់​អ្នក។

តើ​មូល​ហេតុអ្វីដែល​ធ្វើ​អោយ​ពពួក​មេរោគ​ទាំង​នេះ​ឆ្លង​ចូល​កុំព្យូទ័រ​របស់អ្នក?

Thursday, May 21, 2015

វិធី២យ៉ាងដើម្បី Share Wi-Fi Hotspot ក្នុង Windows 8


វិធីទី១: Share Wi-Fi Hotspot ដោយប្រើប្រាស់ Command Prompt

១) ជាដំបូងសូមស្វែងរកកម្មវិធី "Command Prompt" ដែលនៅក្នុង Windows ហើយ  Right Click លើវារូចជ្រើសយក "Run as administrator". (សូមមើលរូបភាពដែលបានបង្ហាញនៅខាងក្រោម)

Monday, May 18, 2015

ប្តូផ្ទាំង Desktop របស់អ្នកឲ្យកាន់តែលូយ ជាមួយ Jarvis


នាសម័យបច្ចុប្បន្ន បច្ចេកវិទ្យាកាន់តែរីកចម្រើន គ្រប់ប្រព័ន្ធដំណើការគឺសុទ្ធតែស្វ័យប្រវត្តិ។ តួយ៉ាងដូចជាខ្សែរភាព​យន្តហូលីវូត រឿង Iron Man លោកអ្នកបានយើញពីបច្ចេកវិទ្យានៃប្រព័ន្ធ Jarvis ដែលអាចឲ្យអ្នកប្រើប្រាស់អាច​និយាយឆ្លើយឆ្លងជាមួយប្រព័ន្ធ។ ដូច្នេះយើងសូមលើកវិធីសាស្ត្រមួយចំនួូនដែលធ្វើកុំព្យូទ័ររបស់អ្នក មាន Screen លក្ខណៈ Jarvis  និងបញ្ជាម៉ាស៊ីនដោយសម្លេង។

វិធី​ក្នុង​ការ Root ទូរស័ព្ទ Android យ៉ាង​ងាយ​ស្រួល​បំផុត ដោយ​មិន​ត្រូវ​ការ​កុំព្យូទ័រ

បន្ទាប់ពីធ្វើការ ជីកឬស រឺ Root ទូរស័ព្ទ Android ហើយ យើងអាចធ្វើការ តម្លើងកម្មវិធី ពិសេសៗជាច្រើន អាចធ្វើការ Hack game ជាមួយនឹងកម្មវិធី Xmod ជាដើម។ ក៏ប៉ុន្តែ​ វិធីក្នុងការ Root ទូរស័ព្ទ Android មិនមែនជារឿង ងាយស្រួល ប៉ុន្មានទេ ព្រោះអីទូរស័ពុ្ទ ខុសគ្នា វាមាន វិធីខុសគ្នា ហើយពេលខ្លះ ក៏តម្រូវ អោយប្រើប្រាស់ កុំព្យូទ័រផងដែរ។ ប្រសិនបើ ប្រិយមិត្ត ទាំងអស់គ្នា កំពុងតែស្វែង រកវិធី ក្នុងការ Root ទូរស័ព្ទ រឺថេប្លេត Android នោះ នៅថ្ងៃនេះ យើងសូមណែនាំ នូវវិធីមួយ ដែលអាច Root បាន ចំណាយពេល មិនដល់ 5 នាទីនោះ ហើយក៏ មិនត្រូវ ការកុំព្យូទ័រ ផងដែរ។
cover
តម្រូវការ
  • ទូរស័ព្ទ រឺ ថេប្លេត Android ដែលដំណើរការចាប់ពី ជំនាន់ 0 ដល់ 5.0.x
  • មានថ្មយ៉ាងតិច 20%

Thursday, May 7, 2015

វិធី​សាស្ត្រ​ក្នុង​ការ​ Unlock Passcode នៅ​ក្នុង​ទូរសព្ទ័​ iPhone របស់អ្នក​នៅ​ពេល​ដែល​អ្នក​បាន​ភ្លេច

ការ​ដាក់​លេខ​សំងាត់​ (Passcode) ទៅ​ក្នុង​ទូរសព្ទ័​របស់​អ្នក​ គឺ​ជា​វិធី​មួយ​ដែល​ជួយ​​មិន​អោយ​អ្នក​ដទៃ​ប្រើប្រាស់​ទូរសព្ទ័​របស់​អ្នក​ ដោយ​គ្មាន​ការ​អនុញ្ញាត​។ ប៉ុន្តែ​វា​ក៏​មាន​ផល​វិបាក​ដែរ​ ប្រសិន​បើ​អ្នក​បាន​ភ្លេច​នូវ​លេខ​សំ​ងាត់​របស់​អ្នក​ ចំពេាះ​ទូរសព្ទ័  iPhone 5s, iPhone 6 និង​ iPhone 6 Plus គឺ​អ្នក​អាច​ធ្វើ​ការ Unlock Screen​ ដោយ​ប្រើ​ម្រាម​ដៃ​របស់អ្នក​បាន។
ក្នុង​ករណី​ដែល​អ្នក​បាន​ធ្លេច​លេខ​សំងាត់​នេាះ​ យើង​​មាន​ដំណេាះ​ស្រាយ​មួយ​សម្រាប់​អ្នក​ ក្នុង​ការ Reset​ ទូរសព្ទ័ iPhone របស់​អ្នក​​សារ​ជា​ថ្មីបាន​។
សូម​ពិនិត្យមើល​ពី​របៀប​ធ្វើការ​ Reset Passcode​ ទូរសព្ទ័ iPhone តាម​រយៈ​វីដេអូ​ខាង​ក្រោម៖
ចំណាំ៖ មុន​នឹង​អ្នក​ចាប់​ផ្តើម​ធ្វើ​ការ​ Reset Passcode អ្នក​ត្រូវ​ធ្វើ​ការ​ Backup ទិន្នន័យ​របស់​អ្នក​ជាមុន​សិន
ប្រភព៖ http://porpok.com/2015/05/07/unlock-passcode-iphone/

Wednesday, April 8, 2015

ទាញយកកម្មវិធីដោយឥតគិតថ្លៃជាមួយនឹង Appandora សម្រាប់ប្រពន្ធ័ដំណើរការ iOS

ឯកសារ​បង្រៀន​នេះ​នឹង​នាំ​អ្នក​ពីរ​បៀប​ដើម្បី​ទាញ​យក​កម្មវិធី​ដោយ​ឥត​គិត​ថ្លៃ​កំពូល​សម្រាប់ទូរស័ព្ទ​ iPhone, iPad ឬ iPod ជាមួយ​នឹង​ Appandora ប្រព័ន្ធ​ប្រតិបត្តិការ​ iOS App Store បាន

ជំហានទី១

ទាញ​យក​និង​ដំឡើង​ Appandora ប្រព័ន្ធ​ប្រតិបត្តិការ​ iOS កម្ម​វិធី​ទីផ្សារ​ App Store ពី​ http://appandora.com/download.html នៅ​លើកុំ​​ព្យូទ័រ​របស់​អ្នក​។
670px-Download-Top-Free-Apps-for-iPhone,-iPad-or-iPod-Using-Appandora-Step-1

Thursday, March 26, 2015

របៀបដោនឡូដវីដេអូចេញពី Facebook ងាយស្រួលបំផុត (សម្រាប់អ្នកប្រើទូរស័ព្ទ Android)

Facebook គឺជាកន្លែង ប្រមូលផ្តុំ ដោយការ ជជែកកំសាន្ត ការចែករំលែក ចំណេះដឹង និងទស្សនា នូវអ្វីប្លែកៗ ដ៏ធំមួយ ដែលមនុស្ស រាប់រយលានអ្នក ទូទាំងសាកលលោក តែងតែ ប្រើប្រាស់វា ជារៀងរាល់ថ្ងៃ។ នៅពេលដែល ជួបប្រទះនូវអ្វី ដែលគួរអោយ ចាប់អារម្មណ៍ អ្វីមួយ ដូចជារូបភាព រឺវីដេអូ យើងប្រាកដជា ចង់រក្សាទុក ដើម្បីយក​ទៅមើល ថ្ងៃក្រោយទៀត ជាក់ជាមិនខាន ប៉ុន្តែយើង មិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេ ដើម្បីអាច ទាញយកវីដេអូ ចេញ​ពី Facebook ដើម្បីរក្សាទុក ក្នុងទូរស័ព្ទ របស់យើង បាននោះ។ ថ្ងៃនេះ យើងនឹងណែនាំ នូវកម្មវិធី ដ៏ពិសេស​មួយ ដែលខ្ញុំជឿថា ប្រិយមិត្តមួយចំនួន កំពុងតែប្រើប្រាស់វារួចហើយ ប៉ុន្តែមិនធ្លាប់ ដឹងទេថា វាមានសមត្ថភាព អាច​ទាញយកវីដេអូ ចេញពី Facebook បាននោះទេ។
cover
តម្រូវការ
  • ទូរស័ព្ទ រឺថេប្លេត ដែលដំណើរការដោយ Android
  • ដោនឡូដកម្មវិធី Tubemate រួចហើយ តម្លើងវានៅលើ ទូរស័ព្ទរបស់អ្នក

Thursday, March 12, 2015

របៀប​​ការ​ពារ​គណនី​ Facebook ឲ្យ​មាន​សុវត្ថិភាពខ្ពស់

បច្ចុប្បន្ន​មាន​គណនី Facebook ជា​ច្រើន​ដែល​កំពុង​ទទួល​រង​ដោយ Spams ចូល​លុក​លុយ​​ក្នុង​គណនី​ ​របស់​គេ ហើយ Spams ទាំង​នោះ​វា​ថែម​ទាំង​បាន​នាំ​យក​នូវ​ឈ្មោះ​គណនី​​​ ទៅ​ធ្វើ​ការ​ comment ផ្សេងៗ​​នៅ​តាម​ Page និង​ Group មួយ​ចំនួន​​ទាំង​ម្ចាស់​​របស់​គណនី​ទាំង​នោះ​មិន​បាន​ដឹង​ផង​ដែរ ។ ​​ដូច្នេះ​​ដើម្បី​ការ​ពារ​​ឲ្យ​គណនី​របស់​អ្នក​មាន​សុវត្ថិភាព​ និង​មិន​​​ឲ្យ​ spams ចូល​លុក​លុយ​គណនី​ Facebook របស់​អ្នក​បាន ​គឺ​មាន​តែ​យើង​ត្រូវ​​​មាន​ការ​ប្រុង​ប្រយ័ត្ន​ទុក​ជា​មុន ។

 

​តើ​ធ្វើ​ដូច​ម្ដេច​ទើប​​អាច​ការពារ​គណនី Facebook ឲ្យ​មាន​សុវត្ថិភាព ?

Wednesday, March 11, 2015

ធ្វើយ៉ាងណា​ទើប​អាច​ទាញ​យក​ហ្គេម​ចោរ​លួច​ឡាន​ដោយ​សេរី​ និង​ឥត​គិត​ថ្លៃ​នៅ​លើ​ iOS បាន

ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់រួចមកហើយអំពីហ្គេមចោលួចឡាន​ដែល​មាន​ ឈ្មោះថា​ Grand Theft Auto San Andreas ហើយ​ឈ្មោះ​កាត់​របស់វា​គឺ​ GTA San Andreas ហ្គេម​មួយ​នេះ​គឺ​ជា​ហ្គម​ដែល​កំពុង​តែ​ល្បីល្បាញ​និង​មាន​ចំនួន​អ្នក​លេង​ ច្រើន​ទូទាំង​ពិភពលោក​ហើយ​បាន​ចេញ​អោយ​លេង​នៅ​លើ​គ្រប់ ​Device ទាំងអស់​មិន​ថា Android រឺ iOS រឺក៏ PC ឡើយ​សុទ្ធ​តែ​អាច​លេង​បាន​ទាំង​អស់​ប៉ុន្តែ​សម្រាប់​នៅ​លើ​ iOS ហ្គេម​មួយ​នេះ​បាន​ដាក់​លក់​នៅ​លើ App Store តម្លៃ​របស់​វា​គិត​មក​ដល់​ពេល​នេះ​គឺ 6.99$ បើ​គិត​សម្រាប់​ប្រិយមិត្ត​មួយ​ចំនួនគិត​ថា​វា​មាន​តម្លៃ​ថ្លៃ​ណាស់​ដូច្នេះ ​ហើយ​ប្រហែល​ជា​មាន​ប្រិយមិត្ត​មួយ​ចំនួន​ចង់​ធ្វើ​ការ​ទាញ​យក​ហ្គេម​នេះ​ បាន​ដោយ​មិន​គិត​ថ្លៃ​ ថ្ងៃនេះ​ខេមបូ​នឹង​ធ្វើ​ការ​បង្ហាញ​ពី​វិធី​ទាញ​យក​ហ្គេម​ Grand Theft Auto San Andreas នៅលើ iOS Device ដោយ​មិន​គិត​ថ្លៃ​ជា​មួយ​នឹង Tweak ដែល​មាន​ឈ្មោះ​ថា Linkstore ។

Tuesday, March 10, 2015

របៀបចាក់សោរឯកសារនិង Folders នៅ​ក្នុង Windows 8

សម្រាប់ប្រិយមិត្តប្រើប្រាស់កុំព្យូទ័រទាំងអស់ដែលមានឯកសារនិង Folder ច្រើន ហើយ​មាន Folder ខ្លះ​សំខាន់ និង ជា​ការ​សម្ងាត់ អាច​ចាក់​សោរ​ការពារ​បាន​យ៉ាង​មាន​សុវត្ថិភាព​ជាមួយ​កម្មវិធី Folder Lock ដែល​ពេល​ចាក់​ហើយ​នោះ User ដទៃ​មិន​អាច​មើល​ឃើញ​និង​បើក​បាន​ឡើយ។ ដើម្បី​អាច​ចាក់សោរ Folder ឬ File ទាំង​នោះ​បាន សូម​ប្រិយមិត្ត​ចូល​ទាញ​យក​កម្មវិធី​នោះ​ដោយ​ឥត​គិត​ថ្លៃ​ពី Internet តាម​រយៈ​ការ ចុច​ត្រង់នេះ
ពេលនោះវានឹងលេចចេញទំព័រមួយ ហើយប្រិយមិត្តត្រូវចុចលើពាក្យថា Download ដូចរូប


បន្ទាប់ពីដោនឡូដចប់សព្វគ្រប់ហើយ ត្រូវធ្វើការតម្លើង​ដោយ​ចុច​ត្រង់​កម្មវិធី​ដែល​ដោនឡូដ​រួច​ហើយ​នោះ។ វា​នឹង​លេច​ចេញ​ផ្ទាំង​មួយ តម្រូវ​អោយ​អ្នក​ចុច​យក​ពាក្យ​ថា I agree ទើប​បន្ត​ទៅ​មុខ​ទៀត និង អនុវត្ត​តាម​ជំហ៊ាន​ជា​បន្ត​បន្ទាប់​ដូច​រូប​ខាងក្រោម៖

Control Center ក៏​មាន​នៅ​លើ Android ដែរ

Control Center គឺជាកម្មវិធីមួយដែលមានភ្ជាប់មកស្រាប់ជាមួយនឹងឧបករណ៍ iDevice (iPhone, iPad, និង iPod Touch) ដែល​វា​មាន​តួនាទី​អាច​បើក​មុខ​ងារ​ផ្សេងៗ​បាន​យ៉ាង​លឿន​ដូច​ជា​ អ៊ីនធើណេត Wifi ពន្លឺ ពិល និង​កម្មវិធី​ផ្សេងៗ​ទៀត​ ទៅ​តាម​អ្វី​ដែល​យើង​បាន​កំណត់។​ ហើយ​អ្វី​ដែល​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ វា​មិន​មែន​អាច​បើក​ត្រឹម​តែ​នៅ​លើ​ Home Screen ប៉ុណ្ណោះ​ទេ​ ទោះ​បី​ជា​ក្នុង​កម្មវិធី​ ឬ​កំពុង​លេង​ហ្គេម​ក៏​អាច​កែ​សម្រួល​វា​បាន​ផង​ដែរ។

Monday, March 9, 2015

How to recovery data from your memory card android phone

Tutorial with Screenshots for you to follow How to recovery data from you memory card?

Step 1 - Select Deep Scan Recovery
standard-1-500.png

Friday, March 6, 2015

How to solve Error 3194 in iTunes when you restore your iphone

Error-3194-in-iTunes.jpg
You’re just trying to update / upgrade the firmware but iTunes keeps throwing up this error. In most cases, it’s because of a simple problem with the hosts file. Here’s how to fix it:
  • For Windows, navigate to C:/Windows/System32/drivers/etc/ and find the file that’s named “hosts”
  • For Mac, the file is in /etc/
  • Open the file in Notepad (or any other text editing software) (for Windows users, open this with Administrator Privileges)
  • You’ll mostly have this line at the bottom of the file:
  • 74.208.105.171 gs.apple.com
iTunes-Error-3194-Hosts-File.jpg
  • Either comment this line out by typing a single ‘#’ (without the quotes) in front of the line (before 74) or remove the line entirely.
  • Now, save the hosts file and then try updating your iPhone through iTunes.
  • In most cases, the error shouldn’t pop up now.
ប្រភព៖ http://porpokforum.com/topic/18/how-to-solve-error-3194-in-itunes-when-you-restore-your-iphone

Thursday, March 5, 2015

How to transfer contacts from iPhone to iPhone

Step 1 of 5: Sync iPhone contacts to iCloud
  1. On your old phone, make sure that you’re logged into your iCloud account and connected to WiFi. To check if you’re logged in, head to Settings> iCloud – if your name and Apple ID are displayed at the top of the page then you’re logged in and ready to get started.
  2. Once you’re logged in, make sure that the option to sync contacts is toggled on.
  3. Go to Settings > iCloud > Storage & Backup and tap “Back Up now”. The length of time this takes depends on how much content you’re backing up and the speed of your Internet connection.
Back_up_now_iCloud_thumb800.jpg

Monday, March 2, 2015

វិធី​ការ​ពារ​កុំ​អោយ​​ Friends ដាក់​ tag ឈ្មោះ​​អ្នក​លើ​រូប​​​​​​​ផ្ដេសផ្ដាស​

Facebook ជា​បណ្តាញ​សង្គម​ដែល​ទទួល​បាន​ការ​គាំទ្រ​ទូទាំង​សកល​លោក​ពី​សំណាក់​អ្នក​​ ប្រើ​ប្រាស់​ប្រមាណ​ជា​ ១​ពាន់​លាន​​នាក់​នា​ពេល​បច្ចុប្បន្ន​នេះ​ ។​ ទោះ​បី​ជា​យ៉ាង​ណា​​យើង​សង្កេត​ឃើញ​ថា​​អ្នក​ប្រើ​ប្រាស់​មាន​ការ​ធុញ​ ទ្រាន់​​ទៅ​នឹង​មុខ​ងារ​មួយ​ចំនួន​ដូច​ជា​ Tag ដែល ​កើត​ឡើង​ដោយ​សារ​ Friend របស់​អ្នក​ចេះ​តែ​ Tag ឈ្មោះ​អ្នក​លើ​រូប​នេះ​រូប​នោះ​ ដែល​ជា​រូប​អ្នក​មិន​ចូល​ចិត្ត​ ឬ​រូប​ភាព​ផ្ដេសផ្ដាស​​ ឬ​អាសអាភាស​។ ឧទាហរណ៍​​ដូចជា​ពួក​គាត់​ Tag រូប​អ្នក​ពេល​អ្នក​ស្រវឹង​ ឬ​ លើ​រូប​អាសអាភាស​ផ្សេង ក្នុង​គោល​បំណង​លេង​សើច​។ល​។
ដើម្បី​ជៀស​រាង​មិត្ត​របស់​អ្នក​ Tag ដោយ​ពុំ​មាន​ការ​យល់​ព្រម​ពី​អ្នក​ យើង​​សូម​ណែ​នាំ​អ្នក​ក្នុង​ការ​ការពារ​តាម​វិធី​ដូច​ខាង​ក្រោម៖

Thursday, February 26, 2015

បម្លែង Video ទៅជា MP3 លើ Android


សម្រាប់បងប្អូនប្រិយមិត្តទាំងអស់ដែលនិយមប្រើប្រាស់​ស្មាតហ្វូន​ឬ​ថេប្លេត​ ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android អាច​រីក​រាយ​ធ្វើ​ការ​បម្លែង​ប្រភេទ​វីដេអូ​ផ្សេងៗ​ទៅ​ជា​ទម្រង់ MP3 បាន​យ៉ាង​ស្រួល​និង​រហ័ស​បំផុត ដោយ​កម្មវិធី​នោះ​មាន User Interface មិន​រញ៉េ​រញ៉ៃ​នោះ​ទេ ហើយ​កម្មវិធី​នោះ​ដែរ មាន​ឈ្មោះ​ថា Convert Video to MP3 មាន​ដាក់​អោយ​ដោនឡូដ​ដោយ​ឥត​គិត​ថ្លៃ​នៅ​លើ Google Play Store ហើយ​ប្រិយមិត្ត​អាច​ចុច​ត្រង់​ប៊ូតុង​ខាង​ក្រោម​នេះ​ដើម្បី​ធ្វើ​ការ​ទាញយក។