សម្រាប់ប្រិយមិត្តប្រើប្រាស់កុំព្យូទ័រទាំងអស់ដែលមានឯកសារនិង
Folder ច្រើន ហើយមាន Folder ខ្លះសំខាន់ និង ជាការសម្ងាត់
អាចចាក់សោរការពារបានយ៉ាងមានសុវត្ថិភាពជាមួយកម្មវិធី Folder Lock
ដែលពេលចាក់ហើយនោះ User ដទៃមិនអាចមើលឃើញនិងបើកបានឡើយ។
ដើម្បីអាចចាក់សោរ Folder ឬ File ទាំងនោះបាន
សូមប្រិយមិត្តចូលទាញយកកម្មវិធីនោះដោយឥតគិតថ្លៃពី Internet
តាមរយៈការ ចុចត្រង់នេះ។
ពេលនោះវានឹងលេចចេញទំព័រមួយ ហើយប្រិយមិត្តត្រូវចុចលើពាក្យថា Download ដូចរូប
បន្ទាប់ពីធ្វើការតម្លើងចប់សព្វគ្រប់ហើយ
លោកអ្នកត្រូវដាក់លេខកូដសម្ងាត់ ដើម្បីងាយស្រួលចូលបើកមើលវិញ
ជាការស្រេច។
របៀបប្រើ៖
លោកអ្នកអាចចាប់ឬទាញយកនូវប្រភេទ ឯកសារឬ File ផ្សេងៗមកដាក់លើកម្មវិធីនោះ ដើម្បីធ្វើការចាក់សោរ។
គួរបញ្ជាក់ផងដែរថា ក្រោយពេលយើងចាក់សោរការពារឯកសារឬ Folder
រួចហើយ យើងមិនអាចបើកវាបានទេ
ប្រសិនបើយើងមិនបានចាំលេខកូដសម្ងាត់ដែលយើងបានដាក់ ដូច្នេះ
សូមបងប្អូនប្រុងប្រយ័ត្នធ្វើយ៉ាងម៉េចចងចាំលេខសម្ងាត់អោយ
បានល្អ។
ប្រភព៖ http://www.cambo-report.com/news7/Lock-Your-Files.aspx
ប្រភព៖ http://www.cambo-report.com/news7/Lock-Your-Files.aspx
No comments:
Post a Comment