Control Center គឺជាកម្មវិធីមួយដែលមានភ្ជាប់មកស្រាប់ជាមួយនឹងឧបករណ៍
iDevice (iPhone, iPad, និង iPod Touch)
ដែលវាមានតួនាទីអាចបើកមុខងារផ្សេងៗបានយ៉ាងលឿនដូចជា អ៊ីនធើណេត
Wifi ពន្លឺ ពិល និងកម្មវិធីផ្សេងៗទៀត ទៅតាមអ្វីដែលយើងបានកំណត់។
ហើយអ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះគឺ
វាមិនមែនអាចបើកត្រឹមតែនៅលើ Home Screen ប៉ុណ្ណោះទេ
ទោះបីជាក្នុងកម្មវិធី
ឬកំពុងលេងហ្គេមក៏អាចកែសម្រួលវាបានផងដែរ។
យ៉ាងណាមិញ Control Center គឺមានប្រើប្រាស់តែនៅលើប្រព័ន្ធ iOS ប៉ុណ្ណោះ
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ
យើងក៏នៅតែមានវិធីសម្រាប់ជួយដោះស្រាយបញ្ហារបស់ប្រិយមិត្តផង
ដែរ។
សម្រាប់ថ្ងៃនេះខេមបូ
សូមលើកយកពីកម្មវិធីមួយដែលវាអាចអោយប្រិយមិត្តធ្វើការកែសម្រួលបានដូច
Control Center ដែរ ហើយសម្រាប់ទំហំរបស់កម្មវិធីមួយនេះគឺមិនដល់
1MB ទេ។
ប្រិយមិត្តអាចតម្លើងវាបានដោយគ្រាន់តែអនុវត្តតាមការណែនាំដូចខាង
ក្រោម៖
តម្រូវការ
- Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 2.3 ឡើង
- Device មិនទាន់ Root ក៏អាចតម្លើងបានផងដែរ។
របៀបតម្លើង និងរបៀបប្រើប្រាស់ :
- សូមទាញយក នៅទៅនេះ
- បន្ទាប់ពីតម្លើងចប់វានឹងដំណើរការដោយស្វ័យប្រវត្តិ ហើយប្រិយមិត្តក៏អាចកែសម្រួលមុខងារផ្សេងៗបានដោយគ្រាន់តែចូលទៅកាន់ កម្មវិធី Control Center នេះផ្ទាល់តែម្តង។
ជាចុងក្រោយក្រុមការងាររបស់ខេមបូសូមអរគុណដល់ប្រិយមិត្តដែលតែងតែគាំទ្រដល់
ខេមបូនឹងខិតខំស្វែងរកកម្មវិធីពិសេសៗជាច្រើនដើម្បីចែកជូន
ប្រិយមិត្តនៅពេលក្រោយទៀត។
ប្រភព៖ http://www.cambo-report.com/news7/Control-Center.aspx
No comments:
Post a Comment