Facebook គឺជាកន្លែង ប្រមូលផ្តុំ ដោយការ ជជែកកំសាន្ត ការចែករំលែក
ចំណេះដឹង និងទស្សនា នូវអ្វីប្លែកៗ ដ៏ធំមួយ ដែលមនុស្ស រាប់រយលានអ្នក
ទូទាំងសាកលលោក តែងតែ ប្រើប្រាស់វា ជារៀងរាល់ថ្ងៃ។ នៅពេលដែល ជួបប្រទះនូវអ្វី
ដែលគួរអោយ ចាប់អារម្មណ៍ អ្វីមួយ ដូចជារូបភាព រឺវីដេអូ យើងប្រាកដជា
ចង់រក្សាទុក ដើម្បីយកទៅមើល ថ្ងៃក្រោយទៀត ជាក់ជាមិនខាន ប៉ុន្តែយើង
មិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេ ដើម្បីអាច ទាញយកវីដេអូ ចេញពី Facebook
ដើម្បីរក្សាទុក ក្នុងទូរស័ព្ទ របស់យើង បាននោះ។ ថ្ងៃនេះ យើងនឹងណែនាំ
នូវកម្មវិធី ដ៏ពិសេសមួយ ដែលខ្ញុំជឿថា ប្រិយមិត្តមួយចំនួន
កំពុងតែប្រើប្រាស់វារួចហើយ ប៉ុន្តែមិនធ្លាប់ ដឹងទេថា វាមានសមត្ថភាព
អាចទាញយកវីដេអូ ចេញពី Facebook បាននោះទេ។
- ទូរស័ព្ទ រឺថេប្លេត ដែលដំណើរការដោយ Android
- ដោនឡូដកម្មវិធី Tubemate រួចហើយ តម្លើងវានៅលើ ទូរស័ព្ទរបស់អ្នក
- បន្ទាប់ពីអ្នកបានតម្លើងកម្មវិធី TubeMate រួចហើយ សូមបើកវាឡើង រួចចុច លើសញ្ញា បីត្រួតគ្នា និង ជ្រើសរើស យកវេបសាយ Facebook។
- Login គណនីអ្នក ដោយបំពេញអ៊ីម៉ែល រឺទូរស័ព្ទ និងវាយបញ្ចូល លេខសំងាត់ ហើយចុច Login
- អ្នកនឹងអាចប្រើប្រាស់ Facebook បានធម្មតា ហើយនៅពេលដែល អ្នកឃើញវីដេអូ នៅលើ Newsfeed រឺក៏នៅក្នុង Page ណាមួយនោះ យើងគ្រាន់តែ ចុចលើវា នោះកម្មវិធី TubeMate នឹងបង្ហាញសារ អោយអ្នក ចុចដោនឡូដ ជាការស្រេច។ សូមចុចពាក្យថា Download ដែលមានពណ៌បៃដង និងស្ថិតនៅខាងក្រោម។
- វានឹងចាប់ផ្តើម ធ្វើការដោន ឡូដជាក់ជាមិនខាន ហើយវីដេអូ ដែលបាន ដោនឡូដរួច ហើយនឹងស្ថិតនៅក្នុងកម្មវិធី Videos រឺ Gallery ។
សូមបញ្ជាក់ផងដែរថា កម្មវិធី Tubemate នេះអាចប្រើប្រាស់ សម្រាប់ដោនឡូដ
វីដេអូ បានច្រើនណាស់ ដូចជាដោនឡូដចេញពី Youtube, Daily Motion និង Vimeo
ជាដើម ហើយអ្នក ក៏អាចវាយបំពេញ វេបសាយផ្សេងទៀត ដែលអ្នក ចង់ដោនឡូដ ផងដែរ
ដែលស្ថិត នៅក្នុងរបារ ខាងលើ និងខាងឆ្វេង។ កម្មវិធីនេះ វាអាចទាញយក
វីដេអូបានលឿន រហ័សទាន់ចិត្ត ងាយស្រួលប្រើប្រាស់ មិនសាំញ៉ាំនោះទេ ហេត
ដូច្នេះហើយ កុំភ្លេច ចែករំលែកវា ទៅកាន់មិត្តភក្កិ របស់អ្នកណា។
No comments:
Post a Comment