នាសម័យបច្ចុប្បន្ន បច្ចេកវិទ្យាកាន់តែរីកចម្រើន
គ្រប់ប្រព័ន្ធដំណើការគឺសុទ្ធតែស្វ័យប្រវត្តិ។
តួយ៉ាងដូចជាខ្សែរភាពយន្តហូលីវូត រឿង Iron Man
លោកអ្នកបានយើញពីបច្ចេកវិទ្យានៃប្រព័ន្ធ Jarvis
ដែលអាចឲ្យអ្នកប្រើប្រាស់អាចនិយាយឆ្លើយឆ្លងជាមួយប្រព័ន្ធ។
ដូច្នេះយើងសូមលើកវិធីសាស្ត្រមួយចំនួូនដែលធ្វើកុំព្យូទ័ររបស់អ្នក មាន Screen
លក្ខណៈ Jarvis និងបញ្ជាម៉ាស៊ីនដោយសម្លេង។
ជាដំបូងលោកអ្នកត្រូវទាញយកកម្មវិធីមួយចំនួនដូចខាងក្រោម៖
Rainmeter 3.3 Beta Release (r2412).exe
Jarvis 2.0.exe
Jarvis Layout File.rar
បន្ទាប់ពីទាញយកកម្មវិធី និង File Layout រួច៖
សូមធ្វើការតំឡើងកម្មវិធី Rainmeter 3.3 Beta Release (r2412).exe ដែលកម្មវិធីនេះអាចឲ្យលោកអ្នកកំណត់ Style របស់ Screen ដែលវាតម្រូវឲ្យលោកបញ្ចូល Jarvis Layout File.rar ផងដែរ។
តំឡើងកម្មវិធី Jarvis 2.0.exe ជាលក្ខណៈកម្មវិធីជំនួយការរបស់កុំព្យូទ័រអាចឲ្យអ្នកប្រើប្រាស់បញ្ជាម៉ាស៊ីនដោយសម្លេងតាមរយៈការកំណត់នូវ Commands។
ជាបន្ទាប់សូម Unzip Jarvis Layout File.rar រួច Copy File Rainmeter ទៅ Past ក្នុង Path “C:\Users\UserName\Documents”
*ចំណាំ៖ “C:\Users\UserName\Documents” | UserName គឺជាឈ្មោះកុំព្យូទ័ររបស់។
ជ្រើសរើសយក Replace ដើម្បី Replace File Rainmeter។
បើកកម្មវិធី Rainmeter 3.3 Beta Release (r2412).exe អ្នកនិងទទួលបាន Screen លក្ខណៈ Jarvis រួមជាមួយ Animation ដែលមានភាពទាក់ទាញលក្ខណៈជាវិទ្យាសាស្ត្រ។
No comments:
Post a Comment