សម្រាប់បងប្អូនប្រិយមិត្តទាំងអស់ដែលនិយមប្រើប្រាស់ស្មាតហ្វូនឬថេប្លេត
ដើរដោយប្រព័ន្ធប្រតិបត្តិការ Android
អាចរីករាយធ្វើការបម្លែងប្រភេទវីដេអូផ្សេងៗទៅជាទម្រង់ MP3
បានយ៉ាងស្រួលនិងរហ័សបំផុត ដោយកម្មវិធីនោះមាន User Interface
មិនរញ៉េរញ៉ៃនោះទេ ហើយកម្មវិធីនោះដែរ មានឈ្មោះថា Convert Video to
MP3 មានដាក់អោយដោនឡូដដោយឥតគិតថ្លៃនៅលើ Google Play Store
ហើយប្រិយមិត្តអាចចុចត្រង់ប៊ូតុងខាងក្រោមនេះដើម្បីធ្វើការទាញយក។
បន្ទាប់ពីធ្វើការដោនឡូដនិងតម្លើងរួចហើយ លោកអ្នកជ្រើសរើសនូវ Video File ណាមួយ ដោយ Browse ទៅរកវា រួចចុចយកពាក្យថា Convert ដូចរូប៖
ប្រសិនបើប្រិយមិត្តចង់កំណត់ទីតាំងដែលត្រូវរក្សាទុកនៅកន្លែងណាមួយនោះ
ប្រិយមិត្តអាចចុចនៅត្រង់រូប Setting
នៅផ្នែកខាងស្តាំនិងខាងលើនៃកម្មវិធី
ពេលនោះវានឹងបង្ហាញដូចខាងក្រោម៖
នៅក្នុង ComboBox ដែលស្ថិតនៅពីក្រោមប្រយោគមួយថា “ Which
Birtrate do you want to convert your mp3? “ យើងអាចជ្រើសរើស Bitrate
ដូចជា 16Kbit/s, 64Kbit/s,128Kbit/s ឬ យក Bitrate ដូចទៅនឹងប្រភេទ Video
File គ្រាន់តែជ្រើសយកពាក្យថា Copy ។
បន្ទាប់ពីកំណត់ទីតាំងរួចចប់ហើយ លោកអ្នកចុចលើប៊ូតុង Convert
ហើយរង់ចាំដំណើរការបម្លែងមួយភ្លែតឬយូរអាស្រ័យទៅតាមប្រភេទវីដេអូ
ធំឬតូច។
No comments:
Post a Comment