កម្មវិធីនេះ ពិតជាមានលក្ខណៈស្រដៀងនឹងកម្មវិធីមួយចំនួនដែរ
ប៉ុន្តែមុខងារ និងការប្រើប្រាស់របស់វាងាយស្រួលជាងកម្មវិធីផ្សេងៗ
ហើយអាចផ្តល់អារម្មណ៍បែបថ្មីចែកជូនដល់អ្នកប្រើប្រាស់ថែមទៀតផង។
អ្នកអាចប្រើប្រាស់កម្មវិធីនេះដើម្បីបែងភាគរបស់មានតែមួយក្លាយ
ជាច្រើនបាន យ៉ាងងាយបំផុត ជាមួយសមត្ថភាពដ៏អស្ចារ្យរបស់វា។
កម្មវិធីនេះមានឈ្មោះថា DMD Clone ជាកម្មវិធីថតរូបមួយប្រភេទ
បង្កើតឡើងសំរាប់បំរើអារម្មណ៍អ្នកដែលចូលចិត្តថតរូប
កាន់តែមានការទាក់ទាញ។ វាអាចឲ្យអ្នកថត
ថតយករបស់តែមួយក្លាយជាច្រើនបានដោយគ្រាន់តែដាក់ឧបករណ៍ដែលមាន
កម្មវិធីឲ្យនឹងមួយកន្លែង (កុំឲ្យរង្គើ) ហើយចុចថតវត្ថុណាមួយម្តង
ហើយប្តូរទីតាំងវត្ថុនោះទៅកន្លែងក្បែរនោះ
រួចធ្វើការចុចថតម្តងទៀត បន្ទាប់ពីអ្នកបានថតរួច
អ្នកអាចចុចសញ្ញាធីក នៅក្បែរសញ្ញាថតនោះ រួចធ្វើការ Save
ជាការស្រេច។ អ្នកអាចបែងភាគរូបផ្សេងៗបានលើសពី 7 ដងឯណោះ
ដូចនេះទើបវាមានលក្ខណៈខុសពីកម្មវិធីផ្សេងៗ។
បើសិនជាមិត្តអ្នកអានចាប់អារម្មណ៍អាចធ្វើការដោនឡូដបានដោយ
គ្រាន់តែចុចប៊ូតុងដោនឡូដនៅខាងក្រោមនេះ៖
សូមសាកល្បងទាំងអស់គ្នា ព្រោះនេះពិតជាកម្មវិធីមួយ
ដែលអាចធ្វើឲ្យអ្នកទទួលអារម្មណ៍រីករាយនៅពេលដែលថតរូប
បានកាន់តែប្រសើរ និងជាពិសេស
មិត្តអ្នកអានអាចបង្ហោះចែករំលែករូបដែលអ្នកថតបានជាមួយកម្មវិធី
នេះដល់មិត្តភក្តិ
ឬក្រុមគ្រួសាររបស់អ្នកតាមរយៈបណ្តាញសង្គមនានាបាន
ដើម្បីឲ្យពួកគាត់ទទួលបានអារម្មណ៍រីករាយនេះដែរ។
ប្រភព៖ http://www.cambo-report.com/
No comments:
Post a Comment