all link on Top

Wednesday, November 26, 2014

អ្នកអាចបែងភាគ​របស់​តែ​មួយ ក្លាយ​ជា​ច្រើន​បាន​ជាមួយ​កម្មវិធី​មួយនេះ! [សម្រាប់អ្នកចូលចិត្ត ថតរូប]

កម្មវិធីនេះ ពិតជាមានលក្ខណៈស្រដៀង​នឹង​កម្មវិធី​មួយ​ចំនួន​ដែរ ប៉ុន្តែ​មុខងារ និង​ការ​ប្រើ​ប្រាស់​របស់​វា​ងាយ​ស្រួល​ជាង​កម្មវិធី​ផ្សេងៗ ហើយ​អាច​ផ្តល់​អារម្មណ៍​បែប​ថ្មី​ចែក​ជូន​ដល់​អ្នក​ប្រើ​ប្រាស់​ថែម​ទៀត​ផង។ អ្នក​អាច​ប្រើ​ប្រាស់​កម្មវិធី​នេះ​ដើម្បី​បែង​ភាគ​របស់​មាន​តែ​មួយ​ក្លាយ​ ជា​ច្រើន​បាន យ៉ាង​ងាយ​បំផុត ជាមួយ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់វា។
កម្មវិធីនេះមានឈ្មោះថា DMD Clone ជាកម្មវិធីថតរូបមួយ​ប្រភេទ បង្កើត​ឡើង​សំរាប់​បំរើ​អារម្មណ៍​អ្នក​ដែល​ចូល​ចិត្ត​ថត​រូប កាន់​តែ​មាន​ការ​ទាក់​ទាញ។ វា​អាច​ឲ្យ​អ្នក​ថត ថត​យក​របស់​តែ​មួយ​ក្លាយ​ជា​ច្រើន​បាន​ដោយ​គ្រាន់​តែ​ដាក់​ឧបករណ៍​ដែល​មាន​ កម្មវិធី​ឲ្យ​នឹង​មួយ​កន្លែង (កុំ​ឲ្យ​រង្គើ) ហើយ​ចុច​ថត​វត្ថុ​ណា​មួយ​ម្តង ហើយ​ប្តូរ​ទីតាំង​វត្ថុ​នោះ​ទៅ​កន្លែង​ក្បែរ​នោះ រួច​ធ្វើ​ការ​ចុច​ថត​ម្តង​ទៀត បន្ទាប់​ពី​អ្នក​បាន​ថត​រួច អ្នក​អាច​ចុច​សញ្ញា​ធីក នៅ​ក្បែរ​សញ្ញា​ថត​នោះ រួច​ធ្វើ​ការ Save ជា​ការ​ស្រេច។ អ្នក​អាច​បែង​ភាគ​រូប​ផ្សេងៗ​បាន​លើស​ពី 7 ដង​ឯ​ណោះ ដូច​នេះ​ទើប​វា​មាន​លក្ខណៈ​ខុស​ពី​កម្មវិធី​ផ្សេងៗ។ បើ​សិន​ជា​មិត្ត​អ្នក​អាន​ចាប់​អារម្មណ៍​អាច​ធ្វើ​ការ​ដោនឡូដ​បាន​ដោយ​ គ្រាន់​តែ​ចុច​ប៊ូតុង​ដោនឡូដ​នៅ​ខាង​ក្រោមនេះ៖

Thursday, November 20, 2014

តោះសាក បំលែង Windows 7 ដាក់ក្នុង Android ទាំងអស់គ្នា


បច្ចុប្បន្ននេះការប្រើប្រាស់ទូរស័ព្ទ Smart Phone កាន់តែរីកចម្រើន ជាពិសេស Android ដែលជាប្រព័ន្ធប្រតិបត្តិការ Open Source មួយដែលមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ Android អាចផ្លាស់ប្តូរអ្វីគ្រប់បែបយ៉ាងនៅលើ Android។

Tuesday, November 4, 2014

iFile សម្រាប់ iOS 8​ មាន​វត្តមាន​សម្រាប់​អោយ​យើង​ទាំង​អស់​គ្នា Download ហើយ

iFile គឺជាកម្មវិធីឆែកឆេឯកសារផ្សេងៗនៅលើ iDevice ដំណើរ​ការ​ដោយ iOS ដូច​ទៅ​នឹង​កម្មវិធី File Manager របស់ Android ផង​ដែរ តែ​ដើម្បី​ប្រើ​ប្រាស់​វា​បាន គឺ​តម្រូវ​អោយ​អ្នក​ប្រើ​ប្រាស់​ទាំង​អស់ Jailbreak ម៉ាស៊ីន​របស់​ពួក​គេ​ជា​មុន​សិន។ iFile មាន​វត្តមាន​នៅ​ក្នុង​ទីផ្សារ​អេឡិច​ត្រូនិច Cydia ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្លា​បំផុត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ ផលិត​ផល Apple ដូច​ជា iPhone, iPad និង iPod Touch ជា​ដើម ហើយ​ចាប់​តាំង​ពី​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS 8.0 មាន​វត្តមាន​ជា​ផ្លូវ​ការ​មក ឃើញ​ថា​ក្រុម​អ្នក​ផលិត​កម្មវិធី​នេះ ពុំ​ទាន់​បាន​ចេញ​កំនែ Update ថ្មី​សម្រាប់​អោយ iFile ដំណើរ​ការ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS 8 បាន​នៅ​ឡើយ រហូត​មក​ដល់​ថ្ងៃ​ទី 1 ខែ វិច្ឆិកា ឆ្នាំ 2014 នេះ​ឃើញ​ថា កម្មវិធី​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​នេះ​មាន​វត្តមាន​សារ​ជា​ថ្មី​ហើយ ជាមួយ​ជំនាន់ 2.1.0-1 ថ្មី អាច​ប្រើ​ប្រាស់​បាន​ជាមួយ iPhone, iPad និង iPod Touch ទាំង​ឡាយ​ណា ដែល​ដំណើរ​ការ​ជាមួយ iOS 8.X បាន។ 


ជាមួយ iFile ជំនាន់ចុងក្រោយគេបំផុតនេះត្រូវ​បាន​កែប្រែ​ល្អ​ជាង​មុន ដោយ​វា​ត្រូវ​បាន​កែ​សម្រួល Bug ជា​ច្រើន អោយ​ដំណើរ​ការ​យ៉ាងរលូន​ដូច​ខាងក្រោម៖

Monday, November 3, 2014

ចង់ដាក់ Logo នៅលើ Status Bar ដែរ​ឬ​អត់?

មិត្តអ្នកអានដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ហើយ​ចូល​ចិត្ត​តុប​តែ​អ្វី​ប្លែក​នៅ​លើ Homescreen ឬ​ដាក់ Launcher ផ្សេងៗ។ ពិត​ជា​មិន​ខុស​បំណង​ទេ​នៅ​ពេល​នេះ​យើង​នឹង​ណែនាំ​កម្មវិធី​ឲ្យ​មិត្ត​អ្នក​ អាន​បាន​ស្គាល់។ តើ​អ្នក​ធ្លាប់​ដែល​បាន​ដាក់​រូប Logo អ្វីនៅ Status Bar ដែរ​ឬ​ទេ? សំរាប់​កម្មវិធី​នេះ ចេញ​យូរ​ហើយ​ប៉ុន្តែ​នៅ​តែ​មាន​ប្រជា​ប្រិយ​ភាព ហើយ​ការ​ប្រើ​ប្រាស់​ក៏​គ្មាន​ទាស់​ចិត្តដែរ។