iFile គឺជាកម្មវិធីឆែកឆេឯកសារផ្សេងៗនៅលើ iDevice ដំណើរការដោយ
iOS ដូចទៅនឹងកម្មវិធី File Manager របស់ Android ផងដែរ
តែដើម្បីប្រើប្រាស់វាបាន គឺតម្រូវអោយអ្នកប្រើប្រាស់ទាំងអស់
Jailbreak ម៉ាស៊ីនរបស់ពួកគេជាមុនសិន។ iFile
មានវត្តមាននៅក្នុងទីផ្សារអេឡិចត្រូនិច Cydia
ដែលទទួលបានការគាំទ្រខ្លាំងក្លាបំផុតពីសំណាក់អ្នកប្រើប្រាស់
ផលិតផល Apple ដូចជា iPhone, iPad និង iPod Touch ជាដើម
ហើយចាប់តាំងពីប្រព័ន្ធប្រតិបត្តិការ iOS 8.0
មានវត្តមានជាផ្លូវការមក ឃើញថាក្រុមអ្នកផលិតកម្មវិធីនេះ
ពុំទាន់បានចេញកំនែ Update ថ្មីសម្រាប់អោយ iFile
ដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ iOS 8 បាននៅឡើយ
រហូតមកដល់ថ្ងៃទី 1 ខែ វិច្ឆិកា ឆ្នាំ 2014 នេះឃើញថា
កម្មវិធីដែលទទួលបានការគាំទ្រច្រើននេះមានវត្តមានសារជាថ្មីហើយ
ជាមួយជំនាន់ 2.1.0-1 ថ្មី អាចប្រើប្រាស់បានជាមួយ iPhone, iPad និង
iPod Touch ទាំងឡាយណា ដែលដំណើរការជាមួយ iOS 8.X បាន។
- កែសម្រួលបញ្ហាផ្ទុក URL
- ដោះស្រាយបញ្ហា Status Bar ចេញជាខ្មៅ នៅក្នុង Audio Player
- កែប្រែ Bug នៅក្នុង Box SDK ដែលធ្វើអោយ iOS 8 គាំង
- កែប្រែបញ្ហាបញ្ចូន File តាមរយៈ Bluetooth អោយដំណើរការរលូនជាងមុន
- ជួសជុលបញ្ហាការបង្ហាញ File ឬឯកសារ នៅពេលប្រើប្រាស់កម្មវិធិផ្សេងៗក្រៅពី iFile
- បន្ថែមមកជាមួយការអូសចុះមកក្រោម (Pull Down) ដើម្បី Refresh
- និងកែប្រែផ្នែកជាច្រើនទៀត
ហេតុនេះសម្រាប់ប្រិយមិត្តទាំងអស់ ពិសេសអ្នកប្រើប្រាស់ iPhone
6 និង 6 Plus ដែលកំពុងរង់ចាំកម្មវិធី iFile ជំនាន់ថ្មី
ដើម្បីប្រើប្រាស់នៅលើ iOS 8.X អ្នកអាចចូលទៅកាន់ Cydia ហើយ Download
យកមកប្រើប្រាស់បានហើយ។
រីឯរបៀប Install គឺងាយស្រួលបំផុត ដោយគ្រាន់តែចូលទៅកាន់ Cydia
ហើយចុចប៊ូតុង Search បន្ទាប់មកវាយពាក្យថា “iFile”
ហើយសូមពិនិត្យទៅលើជំនាន់ (Version)
របស់វាអោយបានច្បាស់ថាវាជាជំនាន់ 2.1.0-1 មែនដែរឬទេ?
បើមែនសូមចុចប៊ូតុង Install។ ក្រោយពេល Install
រួចបើអ្នកពុំឃើញថាមាន icon កម្មវិធីនៅលើផ្ទាំង Menu
នោះទេសូមបិទបើកម៉ាស៊ីនជាការស្រេច។
សង្ឃឹមថាប្រិយមិត្តនឹងទទួលបានអត្ថប្រយោជន៍ច្រើនក្នុងការប្រើ
ប្រាស់កម្មវិធីមួយនេះ។
ប្រភពៈ http://www.cambo-report.com/
ប្រភពៈ http://www.cambo-report.com/
No comments:
Post a Comment