មិត្តអ្នកអានដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android
ហើយចូលចិត្តតុបតែអ្វីប្លែកនៅលើ Homescreen ឬដាក់ Launcher ផ្សេងៗ។
ពិតជាមិនខុសបំណងទេនៅពេលនេះយើងនឹងណែនាំកម្មវិធីឲ្យមិត្តអ្នក
អានបានស្គាល់។ តើអ្នកធ្លាប់ដែលបានដាក់រូប Logo អ្វីនៅ Status Bar
ដែរឬទេ? សំរាប់កម្មវិធីនេះ
ចេញយូរហើយប៉ុន្តែនៅតែមានប្រជាប្រិយភាព
ហើយការប្រើប្រាស់ក៏គ្មានទាស់ចិត្តដែរ។
កម្មវិធីនេះមានឈ្មោះថា Anotify ដែលជាកម្មវិធីមួយអនុញ្ញាត្តឲ្យអ្នក ដាក់រូប Logo ផ្សេងៗនៅលើ Status Bar ដើម្បីលម្អ Status Bar ទូរស័ព្ទអ្នកកាន់តែស្រស់ស្អាត។ ជាពិសេសនោះមានរូប Logo ជាច្រើនលើសលប់ ដែលអ្នកអាចស្វែងរករូបដែលពេញចិត្តបាននៅក្នុងកម្មវិធីនេះ។ បើសិនជាអ្នកចាប់អារម្មណ៍អាចធ្វើការដោនឡូដបាន ដោយគ្រាន់តែចុចពាក្យដោនឡូដខាងក្រោម ៖
កុំទុក Status Bar របស់អ្នកនៅទំនេរអី សាកប្រើប្រាស់កម្មវិធីនេះ ហើយដាក់រូប Logo ណាមួយដែលអ្នកពេញចិត្ត។ ដូចនេះ Status Bar របស់អ្នកកាន់តែទាក់ទាញ ព្រោះយើងធានាថាច្បាស់ជាមានរូប Logo លើសពីមួយដែលអ្នកចូលចិត្តនៅក្នុងកម្មវិធីនេះ។
ប្រភព៖ http://www.cambo-report.com/
No comments:
Post a Comment