សព្វថ្ងៃយើងទាំងអស់គ្នាដែលរស់នៅ
ក្នុងសម័យ Facebook
មិនអាចខ្វះបានទេនូវបណ្តាញទំនាក់ទំនងសង្គមមួយនេះដើម្បីកំសាន្ត
តាមដានពត៌មាន និងចែកចាយនូវអ្វីថ្មីៗដែលខ្លួនមានជាដើម។
បើអត់បានប្រើវាហាក់ដូចជាខ្លះអ្វីដែលសំខាន់បំផុតម្យ៉ាងសំរាប់
ជីវិត។ ប៉ុន្តែពិតណាស់ថា ការលេង Facebook
ធ្វើឲ្យយើងចំណាយពេលវេលាដ៏មានតំលៃចោលមួយចំនួនធំ
ហើយបើអ្នកមើល Youtube វិញធ្វើឲ្យយឺតដល់ល្បឿន Internet
នៅកន្លែងធ្វើការរបស់អ្នក។ ដើម្បីឲ្យស្ថាប័នគេមានវិន័យ
និងចង់ឲ្យអ្នកធ្វើការឲ្យគេបានពេញជើងពេញដៃគេមិនអនុញ្ញាតឲ្យ
អ្នកលេង Facebook ផ្តេសផ្តាសនៅកន្លែងធ្វើការទេ។
ដូច្នេះថ្ងៃនេះ CAMTOPTEC
សូមលើកយកគន្លឺសំខាន់មួយដែលនិយាយអំពីរបៀបចូលមើល Website
ដែលគេបិទមិនឲ្យប្រើនៅតាមក្រុមហ៊ុនដែលប្រិយមិត្តធ្វើការ។
អ្នកបច្ចេកទេសខាង IT បើគេ Block មិនអោយមើល Web site
ណាមួយគឺគេតែងតែ Set Proxy Server ដូចនេះបើយើងចង់ឲ្យអាច Access
ទៅក្រៅបានត្រូវតែប្រើ Proxy ខាងក្រៅ។
-របៀបទីមួយប្រើ Tor Web Browser៖
ជាមួយ Tor Web Browser គឺមិនខុសគ្នាអំពី Web Browser
ដទៃទៀតដូចជា Firer Fox , Chrome , Internet Explorer …ទេ ប៉ុន្តែ Tor
Web Browser ប្រើ Proxy ខាងក្រៅបាន។ លោកអ្នកអាច Download តាម Link៖ Download Tor Browser រួចបើកកម្មវិធី Tor Browser នេះ។
-របៀបទី២ បើអ្នកប្រើ FireFox សូមអនុវត្តជំហានខាងក្រោម៖
បើក FrieFox ហើយ ចុចប៊ុយតុង Alt នៅលើកុំព្យូទ័រដើម្បីឲ្យវាចេញផ្ទាំងតូចដូចខាងក្រោម
ជ្រើសរើសយក Network ----> Settings
Click OK ហើយសាកល្បងបើក Facebook ឬ YouTube នោះអ្នកនឹងអាចប្រើបានហើយ។
ការបង្ហាញមកនេះគ្មានគោលបំណងឲ្យអ្នក
ធ្វើសកម្មភាពខុសពីវិន័យរបស់ស្ថាប័នរបស់អ្នក
ឬប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកទេ
ដូច្នេះអ្នកគួរតែពិចារណាហើយអនុវត្តតាមការណែនាំរបស់ស្ថាប័នអ្នក
ឲ្យបានល្អ ប៉ុន្តែជាការត្រឹមត្រូវអ្នកអាចឆ្លៀតពេលលេង Facebook
ឬមើល YouTube នៅម៉ោងសំរាកដែលមិនប៉ះពាល់ដល់ការងារបាន។
លើសពីនេះទៅទៀត
សម័យនេះទៅហើយយើងម្នាក់ៗមានស្មាតហ្វូនស្ទើរតែគ្រប់ដៃ
ហើយមិនបាច់ប្រើអ៊ីនធឺណេតនៅកន្លែងធ្វើការក៏យើងអាចប្រើ
Facebook បានដែរ...។
ប្រភព៖ http://www.camtoptec.com/
No comments:
Post a Comment