ក្រុមការងារ 4KhmeriPhone បានដាក់បញ្ចេញ ឃីប៊តខ្មែរ សំរាប់ អ្នកប្រើប្រាស់
ប្រព័ន្ធ iOS 8 ឬខ្ពស់ជាង ហើយ។ ឃីប៊តថ្មីនេះ គឺជា ប្រភេទ Extension
Keyboard ហើយ អ្នកប្រើប្រាស់ អាចដោនឡូដ ដំឡើង ដោយ មិនចាំបាច់ Jailbreak
ម៉ាសីុន នោះទេ។ វា អាចប្រើបាន ជាមួយគ្រប់កម្មវិធីទាំងអស់ ហើយដំណើរការ ដូច
ឃីប៊តរបស់ប្រព័ន្ធ ដែរ។
តំរូវការជាមូលដ្ឋាន:
- កម្មវិធី iKeyKhmer ដោនឡូដបានពី App Store: http://bit.ly/ikeykhmer
- iPhone, iPod Touch និង iPad ដែលដើរដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 8.0 ឬខ្ពស់ជាងនេះ
- មិនតំរូវអោយ Jailbreak នោះទេ
- កម្មវិធី iKeyKhmer ដោនឡូដបានពី App Store: http://bit.ly/ikeykhmer
- iPhone, iPod Touch និង iPad ដែលដើរដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 8.0 ឬខ្ពស់ជាងនេះ
- មិនតំរូវអោយ Jailbreak នោះទេ
វិធីដំឡើង:
1. សូមចុចលីងនេះ: http://bit.ly/ikeykhmer ពី ឧបករណ៍របស់លោកអ្នក ឬចូលទៅ App Store-> Search រួចវាយពាក្យថា iKeyKhmer រួចចុចប៊ូតុង Seach ដើម្បីរាវរក។បន្ទាប់មក ចុចលើក កម្មវិធី iKeyKhmer រួចរើសយក FREE --> INSTALL ដើម្បីដំឡើង។
2. ក្រោយដំឡើងរួច សូមបើកកម្មវិធី iKeyKhmer នេះ រួចរង់ចាំ អោយវា លោត
រហូតដល់ក្នុងកម្មវិធី។ ការបើកនេះ គឺដើម្បីទុកពេលអោយវា ដំឡើង ឃីប៊ត
Extension នោះឯង។
3. បន្ទាប់មក ចូលទៅ Settings-> General-> Keyboard->
Keyboards-> Add New Keyboard រួចចុចរើសយក iKeyKhmer។ ប៉ុណ្ណឹង
ជាការស្រេច។
4. បើកកម្មវិធីកំណត់ត្រា Notes ឬ កម្មវិធីសរសេរកត់ត្រា ផ្សេងទៀត ហើយ
ចុចលើ ប៊ូតុងរូបពិភពលោក នោះ អ្នកនឹងបានឃើញ ឃីប៊តខ្មែរ ទើបដំឡើងមិនខាន៕
ប្រភព៖ http://www.ioskhmer.com/
No comments:
Post a Comment