ទូរស័ព្ទរបស់យើងដែលកំពុងប្រើប្រើប្រាស់
គឺជារបស់ឯកជនមួយ ដែលមានរបស់របរសំងាត់ជាច្រើន
មិនអាចចែកចាយអោយអ្នកដទៃអោយឃើញឡើយ។ យ៉ាងណាមិញ
ការរក្សារបស់របរអាថ៌កំបាំងនៅលើទូរស័ព្ទយើង
មិនមែនជាការងាយស្រួលប៉ុន្មានទេ ព្រោះអីមិត្តភក្កិ
ក៏ដូចជាបងប្អូន និងមនុស្សមិនជិតស្និទមួយចំនួន
តែងតែប៉ះពាល់ទូរស័ព្ទរបស់យើង។ ដើម្បីដោះស្រាយនៅបញ្ហានេះ
យើងសូមណែនាំនូវកម្មវិធីដ៏ពិសេសមួយសម្រាប់ iPhone, iPad
ពីវិធីចាក់សោរកម្មវិធីណាមួយដូចជា Photo រឺ Facebook ជាដើម
ទៅតាមការចាំបាច់របស់យើង។
តម្រូវការ
- iPhone, iPad និង iPod Touch ដែលដំណើរការដោយ iOS 6 ដល់ iOS 7
- ឧបករណ៍របស់អ្នកត្រូវតែបាន Jailbreak រួចសិន។ ដើម្បីដឹងពីវិធី Jailbreak សូមចុចទីនេះ
របៀបតម្លើង និងប្រើប្រាស់
- បើកកម្មវិធី Cydia រួចចុចលើក្រឡោន ស្វែងរក និងវាយពាក្យ “ iAppLock” រួចតម្លើងវា
- អ្នកនឹងឃើញកម្មវិធី iAppLock លោតឡើងលើផ្ទៃអេក្រង់ iPhone, iPad របស់អ្នក ដូច្នេះសូមបើកវា រួចចុចលើសញ្ញា + ដើម្បីបញ្ចូលកម្មវិធីណា ដែលអ្នកចង់ដាក់លេខសម្ងាត់
- នៅពេលដែលយើងជ្រើសរើសយកកម្មវិធីណាដែលយើងចង់ដាក់លេខសម្ងាត មួយចំនួនហើយ សូមជ្រើសរើសយកពាក្យ Save និងវាយលេខសំងាត់បួនខ្ទង់ ដែលយើងចង់ដាក់។
- វានឹងសួររក Email របស់អ្នក ដែល Email នេះប្រើនៅពេលដែលអ្នកវាយលេខសម្ងាតខុសលើសពីបីដង នោះវានឹងផ្ញើរសារទៅ Email អ្នកដើម្បីទទួលបានលេខសម្ងាត់ថ្មី។
ឥលូវនេះ
អ្នកបានដាក់លេខសម្ងាត់នៅលើកម្មវិធីឯកជនរបស់អ្នកណាមួយបានសម្រេចហើយ
ដូច្នេះសូមរីករាយក្នុងការសាកល្បង។ គូសបញ្ជាក់ផងដែរថា
ដើម្បីទទួលបានសុវត្ថិភាពខ្ពស់ សូមចាក់សោរកម្មវិធី Cydia ផង
ព្រោះអីលេខសម្ងាត់នេះអាចលុបចេញបានដោយស្រួលដោយគ្រាន់តែលុប
iApplock ចេញពី Cydia។
ប្រភព៖ http://www.cambo-report.com/
No comments:
Post a Comment