Friday, October 10, 2014

វិធីដំឡើង ឃីប៊តខ្មែរ សំរាប់ iPhone, iPod Touch និង iPad ដែលដើរលើ ប្រព័ន្ធ iOS 8 ឬខ្ពស់ជាងនេះ

iKeyKhmer

ក្រុមការងារ 4KhmeriPhone បានដាក់បញ្ចេញ ឃីប៊តខ្មែរ សំរាប់ អ្នកប្រើប្រាស់ ប្រព័ន្ធ iOS 8 ឬខ្ពស់ជាង ហើយ។ ឃីប៊តថ្មីនេះ គឺជា ប្រភេទ Extension Keyboard ហើយ អ្នកប្រើប្រាស់ អាចដោនឡូដ ដំឡើង ដោយ មិនចាំបាច់ Jailbreak ម៉ាសីុន នោះទេ។ វា អាចប្រើបាន ជាមួយគ្រប់កម្មវិធីទាំងអស់ ហើយដំណើរការ ដូច ឃីប៊តរបស់ប្រព័ន្ធ ដែរ។



តំរូវការជាមូលដ្ឋាន:
- កម្មវិធី​ iKeyKhmer ដោនឡូដបានពី App Store: http://bit.ly/ikeykhmer
- iPhone, iPod Touch និង iPad ដែលដើរដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 8.0 ឬខ្ពស់ជាងនេះ
- មិនតំរូវអោយ Jailbreak នោះទេ

វិធីដំឡើង:

1. សូមចុចលីងនេះ: http://bit.ly/ikeykhmer ពី ឧបករណ៍របស់លោកអ្នក ឬចូលទៅ App Store-> Search រួចវាយពាក្យថា iKeyKhmer រួចចុចប៊ូតុង Seach ដើម្បីរាវរក។

iKeyKhmer
iKeyKhmer
iKeyKhmer

បន្ទាប់មក ចុចលើក កម្មវិធី iKeyKhmer រួចរើសយក FREE --> INSTALL ដើម្បីដំឡើង។

iKeyKhmer
iKeyKhmer

2. ក្រោយដំឡើងរួច សូមបើកកម្មវិធី iKeyKhmer នេះ​ រួចរង់ចាំ អោយវា លោត រហូតដល់ក្នុងកម្មវិធី។ ការបើកនេះ​ គឺដើម្បីទុកពេលអោយវា ដំឡើង ឃីប៊ត Extension នោះឯង។

iKeyKhmer
iKeyKhmer

3. បន្ទាប់មក ចូលទៅ Settings-> General-> Keyboard-> Keyboards-> Add New Keyboard រួចចុចរើសយក iKeyKhmer។ ប៉ុណ្ណឹង ជាការស្រេច។

iKeyKhmer
iKeyKhmer
iKeyKhmer
iKeyKhmer
iKeyKhmer
iKeyKhmer
iKeyKhmer

4. បើកកម្មវិធីកំណត់ត្រា Notes ឬ កម្មវិធីសរសេរកត់ត្រា ផ្សេងទៀត ហើយ ចុចលើ ប៊ូតុងរូបពិភពលោក នោះ អ្នកនឹងបានឃើញ ឃីប៊តខ្មែរ ទើបដំឡើងមិនខាន៕

iKeyKhmer
iKeyKhmer

ប្រភព៖ http://www.ioskhmer.com/

No comments:

Post a Comment