ចាប់តាំងពី iOS 7 អាចធ្វើការ
Jailbreak បានមក ខេមបូ បានធ្វើការណែនាំ Tweak និង Theme
ជាច្រើនជូនដល់អ្នកទាំងអស់គ្នា ប៉ុន្ដែបើនិយាយពី Theme
វិញភាគច្រើនមានតែសម្រាប់ iPhone ប៉ុណ្ណោះ មិនសូវមានសម្រាប់
iPad ឡើយ។
យ៉ាងណាមិញ នៅថ្ងៃនេះ ខេមបូសូមណែនាំប្រិយមិត្ត Theme របស់ iPad ដ៏ស្រស់ស្អាតមួយ ដើម្បីអោយ iPad របស់អ្នកផ្លាស់ប្ដូរមុខមាត់ថ្មី និងគួរទាក់ទាញជាងមុន។
យ៉ាងណាមិញ នៅថ្ងៃនេះ ខេមបូសូមណែនាំប្រិយមិត្ត Theme របស់ iPad ដ៏ស្រស់ស្អាតមួយ ដើម្បីអោយ iPad របស់អ្នកផ្លាស់ប្ដូរមុខមាត់ថ្មី និងគួរទាក់ទាញជាងមុន។
iPrevU for iPad
ទើបតែបានបង្ហាញខ្លួននៅក្នុង Cydia ថ្មីៗនេះប៉ុណ្ណោះ
ដែលមានលក្ខណៈខុសប្លែកពី Theme មុនៗ
ពិសេសគឺវានឹងធ្វើការផ្លាស់ប្ដូរ Icon របស់ iPad
អោយមានរូបរាងខុសពីមុនទំាងស្រុង ដោយមានរង្វង់តូចមួយនៅគ្រប់
Icon ដើម
ហើយគែមជុំវិញរបស់វាមានរាងទាលគ្រប់ជ្រុងទាំងបួនរបស់វា
យ៉ាងណាមិញសម្រាប់ Icon របស់ហ្គេម
និងកម្មវិធីមួយចំនួនដែលដោនឡូតពី Appstore
គឺមិនផ្លាស់ប្ដូរអ្វីឡើយ។
ដើម្បីតម្លើង Theme
អ្នកគ្រាន់តែចូលទៅកាន់ Cydia រួចស្វែងរកពាក្យ iPrevU for iPad
និងធ្វើការតម្លើងដោយមិនមានបង់ប្រាក់អ្វីឡើយ។
បន្ទាប់ពីតម្លើងហើយ សូមចូលទៅកាន់ Winterboard > Select Themes
> រួចជ្រើសរើសយក iPrevU for iPad និងធ្វើការ Respring
ជាការស្រេច។
ដូចនេះ ដើម្បីអោយកាន់តែដឹងច្បាស់ថា
iPrevU for iPad នេះមានលក្ខណៈប្លែកយ៉ាងណានោះ សូមសាកល្បងតម្លើង
Theme នេះទាំងអស់គ្នា!
ប្រភព៖ http://www.cambo-report.com/
ប្រភព៖ http://www.cambo-report.com/
No comments:
Post a Comment