iStick គឺជាកម្មវិធីដ៏ពិសេសមួយ ដែលអនុញ្ញាត្តិអោយយើងធ្វើការចម្លងចម្រៀង វីដេអូ រូបភាពនិង Ringtones ចូលទៅក្នុង iDevice របស់យើងដូចជា USB Flash ដែរ។ លក្ខណៈប្រើប្រាស់របស់វា គឺមានភាពងាយស្រួល យើងអាច Copy, Paste បានដូចការប្រើប្រាស់នៅលើកុំព្យូទ័រទូទៅដែរ។
ដើម្បីចម្លងឯកសារនានា គឺមានភាពងាយស្រួល គ្រាន់តែភ្ជាប់ iDeviece របស់អ្នកទៅកាន់កុំព្យូទ័រ តាមរយៈខ្សែ USB បន្ទាប់មកទៀត កុំព្យូទ័រអ្នក នឹងលោតចេញជា Driver មួយនៅក្នុង My computer តែម្តង។
វីធីប្រើប្រាស់
- ជាដំបូង សូមដោនឡូដកម្មវិធី iStick សម្រាប់កុំព្យូទ័រ ដោយចុចទីនេះរួចហើយតម្លើងវា
- បើកកម្មវិធី iStick ដែលទើបតម្លើងរួច បន្ទាប់មកទៀតភ្ជាប់ iPhone, iPad រឺក៏ iPod Touch របស់អ្នកទៅកាន់កុំព្យូទ័រ តាមរយៈខ្សែរ USB
- យើងមានជម្រើសច្រើន ដើម្បីចម្លងឯកសារដូចជា Media (វីដេអូ, ចម្រៀង, Ringtones), Book (ឯកសារនៅក្នុង iBooks), USB Stick (ប្រើសម្រាប់ជំនួស Flash USB) …។ ប្រសិនបើជាយើងពេញចិត្តមួយនេះ សូមចុចប៊ុតុង Mount ដែលស្ថិតនៅផ្នែកខាងស្តាំ និងខាងក្រោម។
- បន្ទាប់ពីចុចហើយ សូមចូលទៅកាន់ Explorer នៅលើកុំព្យូទ័រយើង និងបើក My Computer រឺ This PC។ អ្នកនឹងឃើញ លោតចេញជា Driver ជាច្រើនដូចជា Photo, Media រឺក៏ USB។ យើងអាចចម្លងឯកសារ ចេញចូលពីកុំព្យូទ័ររបស់យើង ទៅក្នុង iDevice របស់អ្នកបាន តាមរយៈ Folder ទាំងនោះ។
- បើកកម្មវិធី iStick ដែលទើបតម្លើងរួច បន្ទាប់មកទៀតភ្ជាប់ iPhone, iPad រឺក៏ iPod Touch របស់អ្នកទៅកាន់កុំព្យូទ័រ តាមរយៈខ្សែរ USB
- បន្ទាប់ពីចម្លងចូលក្នុង Folder ទាំងនោះហើយ វានឹង Sync ចូលទៅក្នុង iDevice អ្នកដោយស្វ័យប្រវត្តិតែម្តង។
គួរអោយសោកស្តាយដែរ
ដែលកម្មវិធីនេះជាប្រភេទ Trail
ដែលអនុញ្ញាត្តិអោយយើងចម្លងឯកសារចេញចូលកំណត់បានត្រឹមតែ 1GB
តែប៉ុណ្ណោះ។ ដូច្នេះប្រសិនបើជាអ្នកប្រើហួសដែនកំណត់
អ្នកអាចជ្រើសរើសប្រើប្រាស់កម្មវិធី iTools វិញបាន
ព្រោះអីវាដាក់អោយប្រើប្រាស់ជានិរន្ត
គ្រាន់តែរបៀបប្រើវាដូចជាយ៉ាងបន្តិច។
ប្រភព៖ http://www.cambo-report.com/
ប្រភព៖ http://www.cambo-report.com/
No comments:
Post a Comment