iOS 7.0 ដល់ 7.0.6
ក្លាយទៅជាជំនាន់ចាស់ហើយ ព្រោះអី Apple បានបញ្ចេញ iOS 7.1 ហើយ
ដូច្នេះប្រសិនបើអ្នកចង់ Restore រឺក៏អាប់ដេតវា
នោះវានឹងផ្លោះទៅ iOS 7.1 តែម្តង មិនមែន 7.0.4 រឺក៏ 7.0.6
នោះទេ។ ចុះប្រសិនបើអ្នកមានបញ្ហាអ្វីមួយ រឺក៏ចង់សម្អាត់ iOS
7.0.x របស់អ្នកអោយថ្មីចែសនោះ តើមានវិធីដែររឺទេ? ព្រោះអី
iOS 7.0.x អាច Jailbreak បាន ដែលវាគឺជាអ្វីដែលអ្នកប្រើប្រាស់
iDevice ចង់បាន។
ដើម្បីផ្តល់ជាចំណេះដឹងបន្ថែម
ហើយសម្រាប់អ្នកដែលចង់សម្អាតទូរស័ព្ទគេអោយស្អាតដូចចេញពីរោងចក្រនោះ
ថ្ងៃនេះ Cambo Report
សូមណែនាំជូននូវវិធីដ៏ងាយស្រួលបំផុតមួយ ដែលគេហៅថា
Semi-Restore។ Semi-Restore គឺជាការ Restore iDevice
របស់យើងអោយស្អាតដូចចេញពីរោងចក្រ ដូចទៅនឹងការ Restore នៅលើ
iTunes ដែរ ប៉ុន្តែវិធីមួយនេះ មានភាងងាយស្រួល
និងមានផលប្រយោជន៍ច្រើនជាង។ លើសពីនេះទៅទៀត វីធីនេះនៅតែរក្សា
iPhone, iPad របស់អ្នកអោយនៅតែ Jailbreak ដូចដើម
មិនភ័យព្រួយក្នុងការបាត់បង់ រី Jailbreak ម្តងទៀតឡើយ។
ប្រសិនបើអ្នកធ្លាប់មានបញ្ហាដោយសារតម្លើង Tweak ច្រើនគាំង
រឺក៏ចង់ធ្វើអោយ iDevice ថ្មី
សូមសាកល្បងវិធីនេះទាំងអស់គ្នាណា។
តម្រូវការ
- iPhone, iPad, iPod Touch ដែលដំណើរការដោយ iOS 5 ដល់ iOS 7.0.6 (យើងតេស្តលើ iOS 7.0.6)
- កុំព្យូទ័រ Windows XP ដល់ Windows 8.1
- iDevice របស់អ្នកត្រូវតែ Jailbreak រួចហើយ
របៀបធ្វើ
- សូមចូលទៅកាន់ Cydia រួចហើយតម្លើង Tweak មួយឈ្មោះថា “ OpenSSH “
- សូមដោនឡូដកម្មវិធី Semi-Restore ចូលទៅកុំព្យូទ័ររបស់អ្នក ដែលមានទំហំត្រឹមតែ 350kb តែប៉ុណ្ណោះ ចុចទីនេះ ដើម្បីដោនឡូដ
- ភ្ជាប់ iPhone, iPad, iPod Touch របស់អ្នកទៅកាន់កុំព្យូទ័រតាមរយៈខ្សែរ USB
- បើកកម្មវិធី Semi-restore 7 ដែលអ្នកបានដោនឡូដខាងលើ
- ចុចពាក្យ SemiRestore និងចាំប្រមាណជាពីរ ទៅ បីនាទីគឺជាការស្រេច។
បន្ទាប់ពីធ្វើ Semi-Restore ហើយ
iDevice របស់អ្នកនឹងក្លាយទៅជាថ្មីចែស ហើយក៏មានភ្ជាប់ស្រាប់ជាមួយ
Cyia ជាស្រេចទៀតផង ចំណេញទាំងពេល ទាំងលុយកាក់ និង Jailbreak។
សូមបញ្ជាក់ម្តងទៀតដែរថា វាអាចធ្វើបានតែនៅលើ iPhone, iPad,
iPod Touch ដែលដំណើរការដោយ iOS 7.0.6 ចុះក្រោមតែប៉ុណ្ណោះ។
វិធីនេះប្រើសម្រាប់អ្នកមានបញ្ហាទូរស័ព្ទរញ៉េរញ៉ៃដោយ Tweak
ដើរយឺត រឺក៏ចង់សម្អាត iDevice អ្នកអោយថ្មីម្តង។
អត្ថប្រយោជន៍របស់វាមួយទៀត នោះអ្នកមិនចាំបាច់ Restore តាម
iTunes នោះទេ ហើយបើចង់ Restore តាម iTunes គឺវានឹងឡើងទៅកាន់
iOS 7.1 តែម្តង។
ប្រភព៖ http://cambo-report.com/
ប្រភព៖ http://cambo-report.com/
No comments:
Post a Comment