តើអ្នកធុញទ្រាន់ដែរឬទេ នៅពេលដែលមានគេមកខ្ចី iPhone ឬ iPad របស់អ្នកយកទៅលេងហ្គេម ឬឆែកអ៊ីនធឺណែត? ជាការពិតណាស់ វាគឺជារឿងមួយដែលតែងតែកើតឡើងជារឿយៗនៅលើអ្នកប្រើប្រាស់ទូទៅ ហើយអ្នកដែលមកខ្ចីយើងនោះ ភាគច្រើនសុទ្ធជាបងប្អូន ឬមិត្តភក្ដិជិតស្និទ្ធរបស់យើង ដែលធ្វើអោយយើងពិបាកក្នុងការបដិសេធណាស់។
នៅក្នុង iPhone
របស់យើងគឺមានផ្ទុកទៅដោយរូបថត
និងឯកសារផ្ទាល់ខ្លួនជាច្រើនដែលយើងមិនចង់អោយអ្នកផ្សេងដឹងឡើយ
ប៉ុន្ដែបើយើងប្រកែកមិនអោយគេខ្ចី វាអាចនឹងធ្វើអោយគេខឹង
និងអាក់អន់ចិត្តជាមួយយើងជាក់ជាមិនខាន។ ទាក់ទិននឹងបញ្ហានេះ
ខេមបូមានវិធីមួយអាចជួយអ្នកទាំងអស់គ្នាបាន ដោយគ្រាន់តែតម្លើង
Tweak មួយនៅលើ iPhone របស់អ្នកជាការស្រេច។
SorryLowBattery ជា Tweak
ដ៏អស្ចារ្យមួយដែលអាចក្លែងកម្រិតថាមពលថ្មរបស់ iPhone ឬ iPad ពី 0%
ទៅដល់ 100% តាមដែលយើងចង់បាន។ ឧទាហរណ៍ថា
ថាមពលថ្មរបស់អ្នកនៅសល់ត្រឹម 75% ប៉ុន្ដែនៅពេលដែលចូលទៅកាន់
Tweak SorryLowBattery ដោយកំនត់ថាមពលថ្មរបស់ iPhone
អ្នកមកត្រឹម 5% ហើយ Enabled
នោះរបាថាមពលថ្មដែលនៅផ្ទៃអេក្រង់ខាងលើផ្នែកខាងស្ដាំនឹងបង្ហាញ
ថាថាមពលថ្មរបស់អ្នកនៅសល់ត្រឹមតែ 5% ប៉ុណ្ណោះ។ ដូចនេះ
អ្នកអាចប្រើប្រាស់ Tweak
មួយនេះដើម្បីធ្វើការបោកបញ្ឆោតអ្នកដែលមកខ្ចី iPhone ឬ iPad
របស់អ្នក ដោយកុហកពួកគេថាវាជិតអស់ថ្មហើយ។
SorryLowBattery
មានដាក់អោយដោនឡូតដោយឥតគិតថ្លៃនៅក្នុង Cydia
ដូចនេះអ្នកគ្រាន់តែចូលទៅកាន់ Cydia
រួចស្វែងរកជាមួយនឹងពាក្យ SorryLowBattery
និងតម្លើងជាការស្រេច។ បន្ទាប់ពីតម្លើង Tweak
នេះរួចសូមអ្នកចូលទៅកាន់ Settings ហើយចូលទៅក្នុង
SorryLowBattery ដើម្បីបើក Enabled វា
និងកំនត់ភាគរយថាមពលថ្មរបស់ iPhone ដែលអ្នកចង់អោយបង្ហាញ
ម្យ៉ាងទៀតអ្នកក៏អាចបើកមុខងារ Disable on Threshold
ដើម្បីអោយវាបង្ហាញនូវកម្រិតថាមពលថ្មពិតប្រាកដនៅពេលដែលវានៅ
សល់ត្រឹម 10% ឬតិចជាងនេះ។ ខេមបូ
សង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តជាមួយនឹង Tweak
បញ្ឆោតមួយនេះ!
សូមបញ្ជាក់៖ រាល់កម្មវិធី
Tweak និង Theme ទាំងឡាយដែលមាននៅក្នុង Cydia
ពេលខ្លះអាចធ្វើអោយឧបករណ៍របស់អ្នកមានបញ្ហា
ដូចនេះសូមសម្រេចចិត្តដោយខ្លួនឯងមុននឹងធ្វើការតម្លើង។ សម្រាប់
Tweak SorryLowBattery នេះ
ខេមបូបានធ្វើការតេស្ដសាកល្បងរួចហើយនៅលើ iPad Air ជំនាន់
7.0.4 ដោយមិនមានបញ្ហាអ្វីចោទឡើយ!
ប្រភព៖ http://www.cambo-report.com/
ប្រភព៖ http://www.cambo-report.com/
No comments:
Post a Comment