ជាកម្មវិធីសម្រាប់ដោនឡូដវីដេអូចេញពី YouTube, Facebook និងវេបសាយផ្សេងៗទៀត
កម្មវិធី Best Video Downloader នេះ
អនុញ្ញាត្តិអោយយើងដោនឡូដវីដេអូបានដោយសេរី
និងមានភាពងាយស្រួលបំផុត។ បន្ទាប់ពីដោនឡូដវីដេអូចេញពីវេបសាយហើយ
យើងក៏អាចលេង រឺក៏បញ្ចូលវាទៅក្នុង Camera Roll ក៏បានដែរ។
ខាងក្រោមនេះគឺជារបៀបតម្លើង និងប្រើប្រាស់ វា
ដូច្នេះសូមតាមដានជាមួយយើងទាំងអស់គ្នា។
តម្រូវការ:
- iPhone, iPad និង iPod Touch ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 7.0 ឡើង
របៀបតម្លើង:
- ចុចទីនេះ ដើម្បីដោនឡូដកម្មវិធី Best Video Downloader ចេញពី Appstore ។ ប្រសិនបើអ្នកនៅមិនទាន់មាន Apple ID សម្រាប់ដោនឡូដកម្មវិធីនៅឡើយទេ សូមចុចទីនេះ
- បន្ទាប់ពីដោនឡូដចប់ហើយ សូមបើកកម្មវិធីនេះ និងវាយវេបសាយណាមួយ ត្រង់ប្រឡោះវេបសាយ និងវាយវេបសាយណាមួយដែលអ្នកចង់ដោនឡូដវីដេអូចេញ។ ឧទាហរណ៍ដូចជា www.youtube.com ជាដើម។
- ជ្រើសរើសយកវីដេអូណាមួយដែលចង់ដោនឡូដ ហើយចុចលេងវា នោះវានឹងលោតពាក្យ Download, Download As និង Copy Video URL។ សូមជ្រើសរើសយកពាក្យ ដោនឡូដ នោះវានឹងទាញយកវីដេអូនោះដោយស្វ័យប្រវិត្តតែម្តង
- សូមបញ្ជាក់ផងដែរថា ដើម្បីបានវីដេអូកម្រិតខ្ពស់ទៅតាមចំណង់ចំណូលចិត្ត យើងត្រូវចុចផ្លាស់ប្តូរគុណភាពវីដេអូទៅ 480 រឺ 720 ភិចសែល សិន សឹមធ្វើការដោនឡូដ
- ដើម្បីលេងវីដេអូដែលយើងបានដោនឡូដរួច សូមចុចក្រឡោន វីដេអូដែលស្ថិតនៅខាងក្រោម ដើម្បីលេងទៅជាការស្រេច។
- យើងក៏អាចធ្វើការកែសម្រួលអ្វីផ្សេងៗទៀតដែរ ដូចជាដាក់លេខសំងាត់ និងផ្លាស់ប្តូរ Home Page ជាដើម។
សូមរីករាយនៅក្នុងការប្រើប្រាស់ទាំងអស់គ្នា
ហើយកុំភ្លេចចែករំលែកទៅកាន់មិត្តភក្កិរបស់អ្នកផង
ព្រោះអីកម្មវិធីនេះ មានមុខងារច្រើន
ហើយវាគឺជាអ្វីដែលមនុស្សភាគច្រើនកំពុងតែស្វែងរក។
No comments:
Post a Comment