Wednesday, May 28, 2014

បង្កើន​ភាព​ទាក់​ទាញ​ដល់​ iPad​ របស់​អ្នក​ជា​មួយ​នឹង​ Theme​ iPrevU

ចាប់តាំងពី iOS 7 អាចធ្វើការ Jailbreak បានមក ខេមបូ​ បាន​ធ្វើ​ការ​ណែនាំ​ Tweak​ និង​ Theme​ ជា​ច្រើន​ជូន​ដល់​អ្នក​ទាំងអស់​គ្នា​ ប៉ុន្ដែ​បើ​និយាយ​ពី​ Theme ​វិញ​ភាគ​ច្រើន​មាន​តែ​សម្រាប់​ iPhone​ ប៉ុណ្ណោះ ​មិន​សូវ​មាន​សម្រាប់​ iPad​ ឡើយ។​
យ៉ាង​ណា​មិញ​ នៅ​ថ្ងៃ​នេះ​ ខេមបូ​សូម​ណែ​នាំ​ប្រិយ​មិត្ត​ Theme ​របស់​ iPad​ ដ៏​ស្រស់​ស្អាត​មួយ​ ដើម្បី​អោយ​ iPad​ របស់​អ្នក​ផ្លាស់​ប្ដូរ​មុខ​មាត់​ថ្មី ​និង​គួរ​ទាក់​ទាញ​ជាង​មុន។
iPrevU for iPad ទើបតែបានបង្ហាញខ្លួននៅក្នុង Cydia​ ថ្មីៗ​នេះ​ប៉ុណ្ណោះ​ ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ Theme​ មុនៗ​ ពិសេស​គឺ​វា​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ Icon​ របស់​ iPad​ អោយ​មាន​រូប​រាង​ខុស​ពី​មុន​ទំាង​ស្រុង​ ដោយ​មាន​រង្វង់​តូច​មួយ​នៅ​គ្រប់​ Icon​ ដើម​ ហើយ​គែម​ជុំ​វិញ​របស់​វា​មាន​រាង​ទាល​គ្រប់​ជ្រុង​ទាំង​បួន​របស់​វា​ យ៉ាង​ណា​មិញ​សម្រាប់​ Icon​ របស់​ហ្គេម​ និង​កម្មវិធី​មួយ​ចំនួន​ដែល​ដោន​ឡូត​ពី​ Appstore​ គឺ​មិន​ផ្លាស់​ប្ដូរ​អ្វី​ឡើយ។ 

ដើម្បីតម្លើង Theme អ្នកគ្រាន់តែចូលទៅកាន់ Cydia រួចស្វែងរកពាក្យ iPrevU for iPad​ និង​ធ្វើ​ការ​តម្លើង​ដោយ​មិន​មាន​បង់​ប្រាក់​អ្វី​ឡើយ។​ បន្ទាប់​ពី​តម្លើង​ហើយ​ សូម​ចូល​ទៅ​កាន់​ Winterboard >​ Select Themes > រួច​ជ្រើស​រើស​យក​ iPrevU for iPad​ និង​ធ្វើ​ការ​ Respring​ ជា​ការ​ស្រេច។
ដូចនេះ ដើម្បីអោយកាន់តែដឹងច្បាស់ថា iPrevU for iPad ​នេះ​មាន​លក្ខណៈ​ប្លែក​យ៉ាង​ណា​នោះ ​សូម​សាក​ល្បង​តម្លើង​ Theme​ នេះ​ទាំង​អស់​គ្នា!
 ប្រភព​៖ http://www.cambo-report.com/

No comments:

Post a Comment