Facebook
គឺជាបណ្ដាញសង្គមដ៏ធំដែលមានអ្នកប្រើប្រាស់យ៉ាងច្រើននៅ
ជុំវិញពិភពលោក ។ យ៉ាងណាមិញជាមួយនឹងការរចនាផ្ទាំងប្រើប្រាស់
បណ្ដាញសង្គមមួយនេះ
មិនមានមុខងារដើម្បីឲ្យអ្នកប្រើអាចមើលដឹងថា នរណាម្នាក់បាន
Unfriend គេនោះទេ គឺមានតែបង្ហាញពីឈ្មោះមិត្ត, Follower(អ្នកចង់ដឹងពីយើង) និង Following(អ្នកដែលយើងចង់ដឹង) ប៉ុណ្ណោះ ។
ដោយឡែកកាលពីពេលថ្មីៗនេះ យើងទើបទទួលបាននូវកម្មវិធីមួយមានឈ្មោះថា Unfriend Notify ដែលជាកម្មវិធីបន្ថែមរបស់ Firefox និង Chrome ហើយកម្មវិធីនេះគឺ ប្រើដើម្បីជួយដល់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ទាំងអស់អាចមើលដឹងពីនរណាម្នាក់ដែលបាន Unfriend អ្នក ។ ចំពោះផ្ទាំងកម្មវិធីគឺ ត្រូវបានចាក់បញ្ចូលទៅក្នុងបណ្ដាញសង្គម Facebook ទាំងស្រុងក្នុងមុខងារ Friends ដែលផ្ដល់ភាពងាយស្រួលក្នុងការរាប់ចំនួន ជាពិសេសកម្មវិធីក៏មានការជូនដំណឹងភ្លាមៗក្នុងករណីមាននរណា ម្នាក់ Unfriend ។ យ៉ាងណាមិញ អ្នកពុំអាចដឹងពីនរណាម្នាក់ដែលបាន Unfriend អ្នក មុនពេលដំឡើងនូវកម្មវិធីនេះទេ ។
ក្រោយពីបានសាកល្បងយើងសង្កេតឃើញថា
ហាក់មិនមានការជូនដំណឹងពីការ Unfriend
នៅក្នុងពេលភ្លាមៗដូចជាការបកស្រាយខាងលើនោះទេ ផ្ទុយទៅវិញ
គឺមានការជូនដំណឹងភ្លាមៗស្របពេលដែលមានការ Unfriend
ពីនរណាម្នាក់ ប៉ុន្តែក្នុងករណី គណនីរបស់គេ
ត្រូវបានលុបចេញទាំងស្រុងពី Facebook ។ ទោះបីជាយ៉ាងណា
យើងសូមឲ្យប្រិយមិត្តសាកល្បងប្រើទាំងអស់គ្នាដើម្បីស្វែងយល់
កាន់តែច្បាស់ពីកម្មវិធីបន្ថែម Unfriend Notify ៕
ប្រភព៖ http://porpok.com/
ប្រភព៖ http://porpok.com/
សំគាល់៖ ប្រសិនបើប្រិយមិត្តមិនអាចទាញយក Unfriend Notify នៅតំណរភ្ជាប់ខាងលើបានទេ សូមទាញយកនៅទីនេះ Lost Friends Notifier 0.1 [lostfriends.xpi] (សម្រាប់តែ Firefox ប៉ុណ្ណោះ ) បន្ទាប់ពីទាញយករួចហើយ សូមចូល Tools --> Add-ons ជ្រើស Extentions រួចចុច Tools for all add-ons --> Install add-ons from file (រកទីតាំង lostfriends.xpi ដែលបានទាញយកពីមុន) -> Install --> Restart Firefox ជាការស្រេច។
No comments:
Post a Comment