iCloud Activation គឺជាមុខងារសុវត្ថិភាពដ៏ខ្ពស់មួយ ដែល
Apple បានបង្កើតឡើងសម្រាប់បង្ការអំពើចោរកម្ម
ក៏ដូចជាការពារមិនអោយអ្នកដទៃប្រើប្រាស់ iPhone, iPad ដែលយើងជ្រុះ
រឺបាត់ឡើយ។ ក៏ប៉ុន្តែអ្នកដែលបានទិញ iPhone, iPad មួយទឹកមួយចំនួន
ក៏បានរងគ្រោះដោយសារបញ្ហានេះដែរ ព្រោះអីគេមិនស្គាល់គណនី Apple
ID ចាស់របស់អ្នកប្រើមុន
ដែលជាហេតុធ្វើអោយឧបករណ៍របស់គេក្លាយទៅជាដុំថ្ម ប្រើមិនកើត។
ថ្មីៗនេះ Apple បានបញ្ចេញមុខងារពិសេសថ្មីមួយជាសាធារណៈ
ដែលអាចអោយយើងឆែកមើលថាតើ iPhone រឺ iPad មួយជាប់ iCloud Activation
រឺយ៉ាងណា? មុខងារនេះពិតជាពិសេសខ្លាំងណាស់
ហើយវាក៏មានអត្ថប្រយោជន៍ខ្ពស់ផងដែរ ព្រោះអីចាប់ពីពេលនេះតទៅ
អ្នកដែលទិញ iPhone, iPad, iPod Touch
មួយទឹកនឹងលែងព្រួយបារម្ភពីបញ្ហាជាប់ iCloud ទៀតហើយ។
របៀបឆែក iPhone, iPad, រឺ iPod Touch មួយថាជាប់ iCloud រឺក៏អត់
បើកវេបសាយ https://www.icloud.com/activationlock/
បើកវេបសាយ https://www.icloud.com/activationlock/
- វានឹងទាមទារអោយអ្នកបញ្ចូលលេខ IMIE រឺក៏ Serial Number។ សម្រាប់លេខនេះអ្នកអាចរកឃើញបានដោយចូលទៅកាន់ Setting > General > និងពិនិត្យមើលនៅផ្នែកខាងក្រោម រឺក៏មើលនៅផ្នែកខាងក្រោយនៃសំបកទូរស័ព្ទក៏បាន (សំបកហ្ស៊ីន)
- វាយបញ្ចូលកូដដែលអ្នកឃើញហើយចុច Continue
- ប្រសិនបើវាបង្ហាញសារប្រាប់ថា Activation Lock: ON នោះមានន័យថាវាជាប់ iCloud (គ្រោះថ្នាក់)
- ប្រសិនបើវាបង្ហាញសារប្រាប់ថា Activation Lock: OFF នោះមានន័យថាមិនជាប់ iCloud ( សុវត្ថិភាព)
ដូច្នេះមុនពេលដែលអ្នកទិញ iPhone, iPad រឺក៏ចង់ឆែកមើលថា iDevice មួយជាប់ iCloud រឺមិនជាប់នោះ គឺគ្រាន់តែធ្វើតាមវិធីខាងលើទៅជាការស្រេច។ វិធីនេះគឺមានសុវត្ថិភាពខ្ពស់ ហើយអាចជឿជាក់បានខ្ពស់ជាងចូលទៅកន្លែង Setting > iCloud។ សូមចែករំលែកពត៌មាននេះទៅកាន់មិត្តភក្កិរបស់អ្នកទាំងអស់គ្នាណា ព្រោះអីវាមានអត្ថប្រយោជន៍ខ្ពស់ ហើយនឹងការពារកុំអោយយើងទិញ iPhone, iPad ណាដែលជាប់ iCloud។
ប្រភព៖ http://cambo-report.com/
No comments:
Post a Comment