តាមធម្មតាដើម្បីអាចប្រើគណនីច្រើននៅលើគេទំព័រដូចគ្នា ដូចជា
Gmail ជាដើម
អ្នកចាំបាច់ចូលប្រើនូវគណនីទាំងនោះនៅលើកម្មវិធីរុករក(web
browser) ផ្សេងៗគ្នា
ឬបើកឈ្មោះគណនីប្រើប្រាស់បន្ថែមសម្រាប់ការប្រើ Google Chrome
ដែលជាការលំបាកក្នុងការចល័តចេញចូល ។
យ៉ាងណាមិញថ្មីៗនេះយើងទើបទទួលបាននូវកម្មវិធីបន្ថែមថ្មីមួយ
របស់ Firefox ដែលមានឈ្មោះថា Multifox
អាចឲ្យអ្នកចូលប្រើគណនីផ្សេងៗនៅលើគេហទំព័រតែមួយដោយមិនបាត់បង
គណនីដើមដែលកំពុងចូលប្រើ ប៉ុន្តែលក្ខណសម្បត្តិកម្មវិធី
គឺតម្រូវឲ្យយើងបើកនូវការប្រើប្រាស់ថ្មី (profile) ពោលគឺ
មានលក្ខណៈដូចជាការបើកឈ្មោះគណនីប្រើប្រាស់ថ្មីនៅក្នុងកម្មវិធី
Google Chrome ដែរ ។
ការដំឡើងកម្មវិធី Multifox ៖- បើក Firefox browser រួចចុចលើ Firefox បន្ទាប់មក click ពាក្យថា “Add-ons” ដូចរូប
- បំពេញពាក្យ “Multifox” ក្នុងប្រអប់ស្វែងរក រួចចុចគ្រាប់ចុច Enter នៅលើក្ដារចុច
- ជ្រើសរើស Multifox 2.2.0 និងចុច button “Install“
ក្រៅពីវិធីខាងលើអ្នកអាចចូលទៅកាន់តំណភ្ជាប់នេះក៏បាន Install Multifox for Firefox (សម្រាប់អ្នកដែលកំពុងឈរនៅលើ Firefox) ។
ការប្រើប្រាស់ ៖
- បន្ទាប់ពីដំឡើងរួច កម្មវិធី firefox របស់អ្នកនឹងទទួលបានដូចរូបខាងក្រោម
- ដូចរូបខាងលើចុចលើ Button របស់ Multifox និងយក New (ឬប្រើ shortcut Ctr+Alt+M ) ដើម្បីបើកការប្រើប្រាស់ថ្មី (profile)
- បន្ទាប់មកអ្នកនឹងទទួលបាន Profile 2, Profile 3
និងជាបន្តបន្ទាប់ទៅតាមចំនួនដែលអ្នកបើក ។ ស្ថិតនៅលើ Profile
នីមួយៗអ្នកក៏អាចធ្វើការលុប
និងកែឈ្មោះដើម្បីងាយស្រួលសំគាល់ផងដែរ
- ក្រៅពីនេះ សម្រាប់ការចល័តទៅមករវាង Profile នីមួយៗ អ្នកគ្រាន់តែចុចទៅលើឈ្មោះ Profile នោះអ្នកនឹងអាចចូលទៅកាន់ Profile នោះដោយស្វ័យប្រវត្តិ
តាមរយៈកម្មវិធីបន្ថែមនេះ យើងខ្ញុំជឿថា
ពេលនេះកុំព្យូទ័ររបស់អ្នកអាចចែករំលែកសម្រាប់មិត្តភ័ក្ដិ
ចូលប្រើបណ្ដាញសង្គម Facebook ក៏ដូចជា បណ្ដាញសង្គមផ្សេងៗទៀត
និងចូលប្រើអ៊ីមែល នៅលើកម្មវិធី Firefox ក្នុងពេលតែមួយ
ស្របពេលដែលលោកអ្នកកំពុងតែប្រើដែរ ៕
ប្រភព៖ http://porpok.com/
No comments:
Post a Comment