Firefox
ជាកម្មវិធីភ្ជាប់ទៅកាន់គេហទំព័រអ៊ីនធឺណិតមួយដែលមានអ្នកប្រើ
ច្រើនជាងគេ ។ អ្នកប្រើ Firefox
ទាំងអស់អាចធ្វើការទទួលនូវកម្មវិធីបន្ថែមជាច្រើនដោយមិនគិត
ប្រាក់ពី Firefox ។ ColorfulTabs ជាកម្មវិធីបន្ថែមលើ Firefox មួយ
ដែលជួយឲ្យ Tabs របស់ Firefox
មានពណ៌ផ្សេងៗគ្នា ធ្វើឲ្យកម្មវិធី Firefox
របស់អ្នកមើលទៅកាន់តែទាក់ទាញ និងគួរឲ្យចង់ប្រើ
ជាពិសេសគឺវានឹងជួយឲ្យយើងងាយស្រួលក្នុងការចំណាំទៅលើ Tab
ណាមួយដែលយើងកំពុងស្ថិតនៅ និង ចង់ចុចលើវា ។
របៀបដំឡើងកម្មវិធី ColorfulTabs លើ Firefox ៖
- បើក Firefox browser រួចចុចលើ Firefox បន្ទាប់មក click ពាក្យថា Add-ons ដូចរូប
- វាយពាក្យ “ColorfulTabs ” ទៅក្នុងប្រអប់ Search រួចជ្រើសរើសលទ្ធផល ColorfulTabs 24.9 ដោយចុចលើ Button Install ដូចរូប
- បន្ទាប់ពីនោះ សូមធ្វើការរង់ចាំមួយរយៈ នោះអ្នកនឹងដំឡើងកម្មវិធីនេះរួចរាល់
- ពេលនេះ សូម Restart កម្មវិធី Firefox ឡើងវិញនោះ អ្នកនឹងឃើញលទ្ធផលដូចខាងក្រោម
ឬក៏ចុចទីនេះដើម្បីតម្លើង
ប្រភព៖ http://porpok.com/
No comments:
Post a Comment