បច្ចុប្បន្នទូរស័ព្ទទំនើបដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ
Android
កំពុងទទួលបានប្រជាប្រិយភាពប្រើប្រាស់យ៉ាងច្រើនក្នុងប្រទេស
កម្ពុជា ដោយហេតុថា ប្រព័ន្ធប្រតិបត្តិការនេះ
បានផ្ដល់នូវបទពិសោធន៍ថ្មីដែលងាយស្រួលប្រើ និងសំបូរទៅដោយកម្មវិធីរាប់មិនអស់ ។
ជាការពិតថ្វីបើ Android
ហាក់ត្រូវបានក្លាយជាប្រព័ន្ធប្រតិបត្តិការទីមួយដែលមានអ្នកប្រើ
ច្រើនជាងគេ ប៉ុន្តែសម្រាប់ប្រជាជនខ្មែរ
ការប្រើប្រាស់ឧបករណ៍ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការនេះ
គឺពុំសូវទទួលបានការពេញចិត្តទាំងស្រុងនៅឡើយទេ ដោយហេតុថា
មានឧបករណ៍ជាច្រើនដែលដំណើរការដោយ Android កំណែទាបគឺ មិនអាចអាន
និងសរសេរពុម្ពអក្សរខ្មែរបាន ។
តាមធម្មតាសម្រាប់ឧបករណ៍ដែលដំណើរការដោយ Android 4.0 ឡើងទៅ
បន្ទាប់ពី root បានហើយនោះ គេនឹងអាចអាន
និងសរសេរអក្សរខ្មែរនៅលើឧបករណ៍ទាំងនោះហើយ ។ យ៉ាងណាមិញចំពោះ
Android 4.1 ឡើងទៅ គេអាចអាន
និងសរសេរអក្សរខ្មែរបានទាំងស្រុងដោយពុំចាំបាច់ root
ឧបករណ៍នោះទេ ដោយគ្រាន់តែដំឡើងកម្មវិធី khmer.apk
និងដំឡើងក្ដារចុចខ្មែរណាមួយសម្រាប់ Android ។ លើសពីនេះ ចំពោះ
Android 4.4 KitKat ថ្មីចុងក្រោយ
គឺត្រូវបានខ្ចប់មកជាមួយនូវពុម្ពអក្សរ និងក្ដារចុចខ្មែរ
រួចជាស្រេច ដែលផ្ដល់ភាពកាន់តែងាយស្រួលដល់អ្នកប្រើ
ប៉ុន្តែចំពោះឧបករណ៍ដែលអាចដំណើរការដោយប្រព័ន្ធថ្មីនេះ
គឺមានតិចតួចបំផុត លើកលែងតែឧបករណ៍ថ្មីៗ
ដែលក្រុមហ៊ុននីមួយៗត្រៀមចេញក្នុងពេលខាងមុខសម្រាប់ ឆ្នាំ ២០១៤
នេះ ។ ដោយឡែក ឧបករណ៍ដែលដំណើរការដោយ Android 2.0 រហូតដល់ Android
3.x គឺពិតជាពិបាកបន្តិចក្នុងការដំឡើងពុម្ពអក្សរ
និងក្ដារចុចខ្មែរ ដោយហេតុថា ក្រោយពេលបាន root
និងដំឡើងពុម្ពអក្សរខ្មែររួចមានឧបករណ៍ជាច្រើនមិនអាចមើល
និងសរសេរអក្សរខ្មែរនោះទេ ។
ខាងក្រោមគឺ
ជាវិធីសាស្ត្រដែលអាចជួយឲ្យឧបករណ៍អ្នកដែលដំណើរការដោយ Android
2.x ឬ 3.x អាចអាន និងសរសេរអក្សរខ្មែរបាន
ប៉ុន្តែមិនបានពេញលក្ខណៈនោះទេ
គឺមានការរាយប៉ាយចំពោះតួអក្សរនីមួយៗ ដែលតម្រូវឲ្យអ្នកអាន
និងសរសេរអក្សរខ្មែរត្រូវស្គាល់ពីដំណើរការនៃ Unicode ខ្មែរ ។
ដើម្បីអាចដំឡើងពុម្ពអក្សរខ្មែរបាន
ជាដំបូងឧបករណ៍របស់អ្នកត្រូវ root ជាមុនសិន
ចំពោះកម្មវិធីប្រើដើម្បី root នៅលើកុំព្យូទ័រមានដូចជា៖
- Unlock Root : សម្រាប់ Android 2.2- 2.3 និង Android 4.0-4.0.3 គ្រាន់តែចុចតែមួយម្ដង (ទាមទារភ្ជាប់ទៅកាន់អ៊ីនធឺណិត! ក្នុងករណីមានការដំឡើង Unlock Root Pro សូម uninstall Pro ចេញដោយទុកតែ Unlock Root) ។
- SuperOneClick : ដំណើរការដោយពុំចាំបាច់ភ្ជាប់ទៅកាន់អ៊ីធឺណិត !
បន្ទាប់ពីដំឡើងកម្មវិធីដើម្បី root Android នៅក្នុងកុំព្យូទ័ររបស់អ្នកហើយ សូម៖
- ធ្វើការដំឡើង Driver សម្រាប់ឧបករណ៍របស់អ្នកទៅតាមក្រុមហ៊ុនដែលជាអ្នកផលិត
- បើកឲ្យដំណើរការ Unknown sources (Settings->Application)
- បើកឲ្យដំណើរការ USB Debugging (Settings->Application->Development)
- ដំណើរការកម្មវិធី root
- ភ្ជាប់ខ្សែរ USB ពីឧបករណ៍ទៅកាន់កុំព្យូទ័រ
- ចុចយក Root (សម្រាប់ Unlock Root និង SuperOneClick )
- រង់ចាំរហូតដល់សម្រេច
តម្រូវការ :
- ទាញយកពុម្ពអក្សរខ្មែរ Nokora.ttf ឬចូលទៅកាន់កុំព្យូទ័រ “Control Panel\All Control Panel Items\Fonts” ជ្រើសយកពុម្ពអក្សរខ្មែរណាមួយដែលអ្នកចូលចិត្ត(ដូចជា Khmer OS Battambang ជាដើម)ពីកុំព្យូទ័រ ឬចូលទៅកាន់ និង ចម្លងទៅទុកក្នុង Folder ណាមួយក្នុង SDcard របស់ឧបករណ៍។
- ប្រើកម្មវិធី File Manager ឬកម្មវិធីផ្សេងទៀតដែលមានដំឡើងក្នុងឧបករណ៍ និងរៀបចំកន្លែង folder សម្រាប់ពុម្ពអក្សរដែលអ្នកចង់ដំឡើង
- ប្រើកម្មវិធី TypeFresh ដើម្បីដំឡើងពុម្ពអក្សរ
- ដំណើរការកម្មវិធី TypeFresh
- ចុចលើ Button Menu និងយក Backup Fonts
- ក្រោយពី Backup សូមចុចលើ DroidSansFallback.ttf
- ចូលទៅកាន់ Folder ដែលអ្នកបានរក្សារពុម្ពអក្សរខ្មែរ និងជ្រើសយកពុម្ពអក្សរដែលចង់ដំឡើង
- ចុច Botton OK (ឧបករណ៍ នឹងធ្វើការ reboot)
- បន្ទាប់ពី reboot អ្នកនឹងអាចអានអក្សរខ្មែរនៅលើឧបករណ៍អ្នកហើយ
- ចូលទៅកាន់ Google Play Store
- ស្វែងរកពាក្យ “Khmer Keyboard”
- ធ្វើការដំឡើងក្ដារចុចណាមួយដែលអ្នកពេញចិត្ត
- ចូលទៅកាន់ Settings-> Laguage & Keyboard settings ចុចធិចលើឈ្មោះក្ដារចុចខ្មែរ
- ដើម្បីអាចប្រើក្ដារចុចខ្មែរនៅពេលត្រូវការវាយបញ្ចូលអក្សរ សូមចុចលើប្រអប់តែត្រូវបញ្ចូលអក្សរឲ្យយូរ រហូតលោតផ្ទាំង “Edit text” ដែលដាក់ពាក្យ “Input method” និងជ្រើសយកឈ្មោះក្ដារចុចខ្មែរ
No comments:
Post a Comment