all link on Top

Monday, March 2, 2015

វិធី​ការ​ពារ​កុំ​អោយ​​ Friends ដាក់​ tag ឈ្មោះ​​អ្នក​លើ​រូប​​​​​​​ផ្ដេសផ្ដាស​

Facebook ជា​បណ្តាញ​សង្គម​ដែល​ទទួល​បាន​ការ​គាំទ្រ​ទូទាំង​សកល​លោក​ពី​សំណាក់​អ្នក​​ ប្រើ​ប្រាស់​ប្រមាណ​ជា​ ១​ពាន់​លាន​​នាក់​នា​ពេល​បច្ចុប្បន្ន​នេះ​ ។​ ទោះ​បី​ជា​យ៉ាង​ណា​​យើង​សង្កេត​ឃើញ​ថា​​អ្នក​ប្រើ​ប្រាស់​មាន​ការ​ធុញ​ ទ្រាន់​​ទៅ​នឹង​មុខ​ងារ​មួយ​ចំនួន​ដូច​ជា​ Tag ដែល ​កើត​ឡើង​ដោយ​សារ​ Friend របស់​អ្នក​ចេះ​តែ​ Tag ឈ្មោះ​អ្នក​លើ​រូប​នេះ​រូប​នោះ​ ដែល​ជា​រូប​អ្នក​មិន​ចូល​ចិត្ត​ ឬ​រូប​ភាព​ផ្ដេសផ្ដាស​​ ឬ​អាសអាភាស​។ ឧទាហរណ៍​​ដូចជា​ពួក​គាត់​ Tag រូប​អ្នក​ពេល​អ្នក​ស្រវឹង​ ឬ​ លើ​រូប​អាសអាភាស​ផ្សេង ក្នុង​គោល​បំណង​លេង​សើច​។ល​។
ដើម្បី​ជៀស​រាង​មិត្ត​របស់​អ្នក​ Tag ដោយ​ពុំ​មាន​ការ​យល់​ព្រម​ពី​អ្នក​ យើង​​សូម​ណែ​នាំ​អ្នក​ក្នុង​ការ​ការពារ​តាម​វិធី​ដូច​ខាង​ក្រោម៖

  1. ចូល​ទៅ​កាន់​ News Feed របស់​អ្នក​
  2. ចុច​​សញ្ញា​ព្រួញ​នៅ​ក្បែរHome -> ចូល​ទៅ​កាន់​ Privacy Settings
  3. រំកិល​​ទំព័រ​ចុះ​ក្រោម​​​ រក​ចំណុច​ Timeline and Tagging រូច​ចុច​ Edit Settings
  4. ​ពេល​នោះ​មាន​ផ្ទាំង​ខាង​ក្រោម​បង្ហាញ​ឡើង​
  5. ចុច​លើ​ Review posts friends tag you in before they appear on your timeline (ដើម្បី​កំណត់​​​​អោយ​អ្នក​ធ្វើ​ការ​ស្វែង​យល់​នូវ​​ Post ដែល​មិត្ត​អ្នក​ tag មុន​នឹង​វា​បង្ហាញ​លើ timeline របស់​អ្នក​) នោះ​រូប​ខាង​ក្រោម​នឹង​បង្ហាញ​ឡើង
    អ្នក​គ្រាន់​តែ​រើស​យក​ Enabled ជា​ការស្រេច​រួច​ចុច Back ដើម្បី​ត្រលប់​មក​រូប​ដើម​ដូច​ចំណុច​លេខ​ 4
  6. ចុច​លើ​ Review tags people add to your own posts on Facebook (ដើម្បី​កំណត់​​​​អោយ​អ្នក​ធ្វើ​ការ​ស្វែង​យល់​នូវ​​ រូបថត​ដែល​មិត្ត​អ្នក​ tag មុន​នឹង​វា​បង្ហាញ​លើ timeline របស់​អ្នក​) នោះ​រូប​ខាង​ក្រោម​នឹង​បង្ហាញ​ឡើង
    អ្នក​គ្រាន់​តែ​រើស​យក​ Enabled ជា​ការស្រេច​រួច​ចុច Back ដើម្បី​ត្រលប់​មក​រូប​ដើម​ដូច​ចំណុច​លេខ​ 4
  7. ចុច​ Done
ចាប់​ពី​ពេល​នេះ​ទៅ​រាល់​ការ​ Tag ទាំង​ឡាយ​ណា​ដែល​មាន​ឈ្មោះ​របស់​អ្នក​ ត្រូវ​ឆ្លង​កាត់​ការ​ពិនិត្យ​ និង​អនុញ្ញាតិ​ពី​អ្នក​ជាមុន​សិន។ មាន​ន័យ​ថា​រាល់​ពេល​មាន​អ្នក​ Tag ឈ្មោះ​របស់​អ្នក​ អ្នក​នឹង​ឃើញ​​ការ​ជូន​ដំណឹង​ដូច​ខាង​ក្រោម ៖
ចុច​លើ​ការ​ជូន​ដំណឹង​​វា​នឹង​បង្ហាញ​​ផ្ទាំង​ដែល​អ្នក​អាច​​អនុញ្ញាតិ​ អោយ​ដាក់​ Tag លើ​ Timeline ឬ​លាក់​ -> អ្នក​គ្រាន់​តែ​ចុច Hide ជា​ការ​ស្រេច ​
សំគាល់​៖​ ទោះ​បី​ជា​អ្នក​មិន​ចុច Hide ខាងលើ​ក៏​រូប​ភាព​នេះ​នឹង​មិន​បង្ហាញ​លើ Timeline របស់​អ្នក​ឬ​ News Feed មិត្ត​អ្នក​នោះ​ទេ៕
ចែក​រំលែក​អត្ថបទ​នេះ​ទៅ​កាន់​មិត្ត​អ្នក​ទុក​ជា​ចំណេះ​ដឹង​ទូទៅ​ក្នុង​ប្រើ​ប្រាស់​ Facebook ។

ប្រភព៖ http://porpok.com/

No comments:

Post a Comment