all link on Top

Friday, October 10, 2014

ចុះបើកន្លែង​​ធ្វើ​​ការ​​របស់​​អ្នក​​គេ​​បិទ​​មិន​​អោយ​​ប្រើ Facebook និងមើល YouTube តើត្រូវធ្វើ​​ម៉េច​​ទៅ​?


សព្វ​ថ្ងៃ​យើង​ទាំង​អស់​គ្នា​ដែល​រស់​នៅ​ ក្នុង​សម័យ Facebook មិន​អាច​ខ្វះ​បាន​ទេ​នូវ​បណ្តាញ​ទំនាក់​ទំនង​សង្គ​ម​មួយ​នេះ​ដើម្បី​កំសាន្ត តាម​ដាន​ពត៌​មាន និង​ចែក​ចាយ​នូវអ្វីថ្មីៗ​​ដែល​​ខ្លួន​​មាន​​ជា​ដើម។ បើ​អត់​បាន​ប្រើ​វា​ហាក់​ដូច​ជា​ខ្លះ​អ្វី​ដែល​សំខាន់​បំផុត​ម្យ៉ាង​សំរាប់​ ជីវិត។ ប៉ុន្តែ​ពិត​ណាស់​ថា ការលេង Facebook ​ធ្វើ​​ឲ្យ​​យើង​​ចំ​ណាយ​ពេល​វេលា​ដ៏​មាន​តំលៃ​ចោល​មួយ​ចំនួន​ធំ ហើយ​បើ​អ្នក​មើល Youtube វិញ​ធ្វើ​​ឲ្យ​​យឺត​​ដល់​ល្បឿន Internet នៅ​កន្លែង​ធ្វើ​ការ​របស់​អ្នក។ ដើម្បី​ឲ្យ​ស្ថាប័ន​គេ​មាន​វិន័យ និង​ចង់​ឲ្យ​អ្នក​ធ្វើ​ការ​ឲ្យ​គេ​បាន​ពេញ​ជើង​ពេញ​ដៃ​គេ​មិន​អនុញ្ញាត​ឲ្យ​ អ្នក​លេង Facebook ផ្តេស​ផ្តាស​នៅ​កន្លែង​ធ្វើ​ការ​ទេ។ 


ដូច្នេះថ្ងៃ​នេះ CAMTOPTEC សូម​លើក​យក​គន្លឺសំខាន់មួយដែលនិយាយអំ​ពី​របៀប​​ចូល​មើល Website ដែល​គេ​បិទមិនឲ្យប្រើ​នៅ​តាម​ក្រុ​ម​ហ៊ុន​ដែល​ប្រិយ​មិត្តធ្វើការ។ អ្នក​បច្ចេ​ក​ទេ​ស​ខាង IT បើគេ Block មិន​អោយ​មើល Web site ណា​មួយ​គឺ​គេ​តែង​តែ Set Proxy Server ដូច​នេះ​បើ​យើ​ង​ចង់​ឲ្យ​អាច Access ទៅ​ក្រៅ​បាន​ត្រូវ​តែ​ប្រើ​ Proxy ខាង​ក្រៅ​។

-របៀប​ទី​មួយប្រើ Tor Web Browser៖ ជា​មួយ Tor Web Browser  គឺ​មិន​ខុស​គ្នា​អំពី Web Browser ដ​ទៃ​ទៀត​ដូច​ជា Firer Fox , Chrome , Internet Explorer …ទេ ប៉ុ​ន្តែ Tor Web Browser ប្រើ Proxy ខាង​ក្រៅបាន​។ លោក​អ្ន​ក​អាច Download  តាម Link៖ Download Tor Browser រួច​បើក​កម្ម​វិធី Tor Browser នេះ។




 -របៀបទី២ បើអ្នកប្រើ FireFox សូមអនុវត្តជំហានខាងក្រោម៖
បើក FrieFox ហើយ ចុចប៊ុយតុង Alt នៅលើកុំព្យូទ័រដើម្បីឲ្យវាចេញផ្ទាំងតូចដូចខាងក្រោម


ជ្រើសរើសយក Network ----> Settings

Click OK ហើយសាកល្បងបើក Facebook ឬ YouTube នោះអ្នកនឹងអាចប្រើបានហើយ។


ការ​បង្ហាញ​មក​នេះ​គ្មាន​គោល​បំណង​ឲ្យ​អ្នក​ ធ្វើ​ស​កម្មភាព​ខុស​ពី​វិន័យ​របស់​ស្ថាប័ន​របស់​អ្នក ឬប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​របស់​អ្នក​ទេ ដូច្នេះ​អ្នក​គួរ​តែ​ពិចារណា​ហើយ​អនុវត្ត​តាម​ការ​ណែ​នាំ​របស់​ស្ថាប័ន​អ្នក ​ឲ្យ​បាន​ល្អ ប៉ុន្តែ​ជា​ការ​ត្រឹម​ត្រូវ​អ្នក​អាច​ឆ្លៀត​ពេល​លេង Facebook ឬ​មើល YouTube នៅ​ម៉ោង​សំរាក​ដែល​មិន​ប៉ះពាល់​ដល់​ការងារ​បាន។ លើស​ពី​នេះ​ទៅ​ទៀត សម័​យ​នេះ​ទៅ​ហើយ​យើង​ម្នាក់ៗ​មាន​ស្មាត​ហ្វូន​ស្ទើរ​តែ​គ្រ​ប់​ដៃ ហើយ​មិន​​បាច់​ប្រើ​អ៊ីន​ធឺណេត​នៅ​កន្លែង​ធ្វើ​ការ​ក៏​យើង​អាច​ប្រើ Facebook បានដែរ...។ 


ប្រភព៖ http://www.camtoptec.com/

No comments:

Post a Comment