
ថ្មីៗនេះ វាមាន Chrome extensions ព្យាបាទចំនួន 3 ដែលបានក្លែងបន្លំជា VPN (Virtual Private Networks) ដែលមានការដោនឡូតច្រើនជាង 1.5 លានដង។ សម្រាប់ extensions នេះមានតួនាទីក្នុងការហេគទៅលើ Browser ការហេគដើម្បីលួចប្រាក់ និងការលួចទិន្នន័យ។ តាមការបញ្ជាក់របស់ ReasonLabs ដែលរកឃើញនូវ extensions នេះអោយដឹងថា សម្រាប់ extensions ទាំងនេះត្រូវបានចែកចាយតាមរយៈ installer ដែលលាក់ខ្លួននៅក្នុងហ្គេមដ៏ពេញនិយមជាច្រើនដូចជា Grand Theft Auto, Assassins Creed និង The Sims 4 ដែលភាគច្រើនយកចេញពីវេបសាយ Torrent ។