all link on Top


លោកអ្នកអាចដាក់តំណរភ្ជាប់នៅទីនេះបាន​ តាមរយៈ E-mail: popularkhmer@gmail.com [ទំហំ 130x80(px)]

Wikipedia  Dap News Kampucheathmey Nokorwat Postkhmer Watphnom Cambodianvotervoice
CNC TVK MyTV ctn logo_internals កោះសន្តិភាព Chabdai News
RFI RFA VOA Radioaustralia Vayofm Vodhotnews chhantek Khmer News
Cambodia Daily Meatophoum Veal Entry Khmer Angkor Vanaran Yellow Page Phnom Penh Time
Thmeythmey Health Cambodia kmsdailynews Cheat News Society and Sport Weekly News News Cambo spiegel
CNN BBC Reuters ABC New York Time NBC News CBC News
ASK Channelnewsasia CBS VOA TVNZ News Sky News
NDTV Time Sciencenews World News Euronews Fox News News24
​​​​
Phnompenh Voterlist GRK Police MOD Ministry of Mines and Energy Redcross
Interior MEF Ministry of Tourism Cambodiameteo Moh mpwt maff
Ministry of Information MOC mosvy mlmupc Ministry of Women's Affairs Ministry of Environment
mcfa mcfa Ministry of Education, Youth and Sport mop
mcs mop mocar mlvt
Ministry of Culture and Fine Arts Ministry of Justice Ministry of Posts and Telecommunications CIC Army Navy Airforce
Extraordinary Chambers in the Courts of Cambodia NIDA Police Academy of Cambodia Press and Quick Reaction Unit Anti-Corruption Unit cdc
Cambodia Development Cooperation Board ccfdg Tax COJ Apsara Bakong
National Bank of Cambodia civilaviation nssf

Monday, November 25, 2013

អ្វីទៅជា Subnet Masks

នៅ​ពេល​ដែល​យើង​ចែក​បណ្ដាញ (Network) ជា​ Network តូច​ជាង នោះ​បណ្ដា Network តូច​នេះ​ត្រូវ​បាន​ហៅ​ថា​ជា Subnet។ តាម​ការ​សន្មត់​បណ្ដា​អាស័យដ្ឋាន IP ចែក​ចេញ​ជា​បី​ថ្នាក់ (Class) ដូច​ខាង​ក្រោម:

1
1 
ទំរង់​ជា​ binary
Subnet mask

Class A
1111111100000000 00000000 00000000
255.0.0.0
Class B
11111111 1111111100000000 00000000
255.255.0.0
Class C
11111111 11111111 1111111100000000
255.255.255.0
Subnet Mask របស់ Class A ស្មើ​នឹង 255.0.0.0 មាន​ន័យ​ថា​យើង​ប្រើ 8 bits គិត​ពី​ឆ្វេង​ទៅ​ស្ដាំ (បណ្ដា bit ត្រូវ​បាន​កំណត់ set ​ជា 1) របស់​អាស័យដ្ឋាន IP ដើម្បី​សំគាល់​រាល់ NetworkID របស់ Class A។ ក្នុង​ពេល​ដែល​បណ្ដា bits ដែល​នៅ​សល់​ផ្សេង​ទៀត (ក្នុង​ករណី Class A គឺ 24 bits ត្រូវ​បាន​ reset ជា 0) ប្រើ​ដើម្បី​បង្ហាញ​ចំនួន​កុំព្យូទ័រ​ហៅ​ថា HostID។
Subnetting
ចូរ​កំណត់​អាស័យដ្ឋាន IP Class B មួយ 139.12.0.0 ដែល​មាន subnet mask 255.255.0.0 (អាច​សរសេរ​ថា:139.12.0.0/16 នៅ​ទី​នេះ​លេខ 16 មាន​ន័យ​ថា 16 bits ត្រូវ​បាន​ប្រើ​សំរាប់ NetworkID)។ Network មួយ​ដែល​មាន​អាស័យដ្ឋាន​ទំរង់​នេះ​អាច​ផ្ទុក​បាន 65,534 nodes ឬ computers (65,534 = (2^16) –2 ) នេះ​គឺ​ជា​ចំនួន​ដ៏​ធំ​ដែល​ធ្វើ​អោយ​បណ្ដាញ​នឹង​មាន​ចរាចរណ៍ broadcast traffic ពេញ។
ឧបមាថា​យើង​ចែក​ Network នេះ​ចេញ​ជា​បួន Subnet នោះ​ត្រូវ​ធ្វើតាម​ជំហាន​ខាង​ក្រោម៖
1/. កំណត់ Subnet mask
2/. បញ្ជី (list) ID របស់បណ្ដា Subnet ថ្មី
3/. អោយ​ដឹង​ពីចន្លោះ IP(IP address range) របស់​បណ្ដា HostID ក្នុង Subnet នីមួយៗ
ជំហាន​ទី1: គណនា Subnet mask
ដើម្បី​រាប់​អោយ​ដល់​ 4 ក្នុង​ប្រព័ន្ធ binary (អោយ 4 Subnet) យើង​ត្រូវ​ការ 2 bits រូបមន្ត​ទូទៅ:
Y = 2^X
ដែល Y = ចំនួន Subnet (=4)
X = ចំនួន bits ត្រូវ​ថែម (= 2)
ដូច្នេះ Subnet mask នឹង​ត្រូវ​មាន 16 (bits ពីមុន) + 2 (bits ថ្មី) = 18 bits
អាស័យដ្ឋាន IP ថ្មី​គឺ 139.12.0.0/18 (ចំនាំ​លេខ 18 ជំនួស​អោយ 16 កាល​ពី​មុន) ចំនួន hosts ធំបំផុត​មាន​ក្នុង​ Subnet និមួយៗ​គឺ: ((2^14) –2) = 16,382 ។ ហើយ​ចំនួន hosts ក្នុង 4 Subnets គឺ: 16382 * 4 = 65,528 hosts ។
ជំហាន​ទី2: បញ្ជី​ ID របស់ Subnet ថ្មី
ក្នុងអាស័យដ្ឋាន IP ថ្មី (139.12.0.0/18) ចំនួន​លេខ 18 មាន​ន័យ​ថា​យើង​ប្រើ 18 bits រាប់​ពី​ឆ្វេង​​របស់ 32 bit IP address ដើម្បី​បង្ហាញ​អាស័យដ្ឋាន IP របស់ Subnet មួយ
Subnet mask trong dạng nhị phân
Subnet mask

11111111 11111111 11000000 00000000
255.255.192.0
ដូច​នេះ NetworkID របស់​បួន Subnets ថ្មី​មាន:
Subnet
Subnet ID ទំរង់ binary
Subnet ID
១    10001011.00001100.00000000.00000000
139.12.0.0/18
២    10001011.00001100.01000000.00000000
139.12.64.0/18
៣    10001011.00001100.10000000.00000000
139.12.128.0/18
៤     10001011.00001100.11000000.00000000
139.12.192.0/18
ជំហាន​ទី3: អោយ​ដឹង​ពី IP Address range របស់​បណ្ដា HostID ក្នុង Subnet នីមួយៗ​
ដោយ​សារ Subnet ID បាន​ប្រើ​អស់ 18 bits នោះ​ចំនួន bits នៅ​សល់គឺ (32-18= 14) ត្រូវ​បាន​ប្រើ​សំរាប់ HostID។
ចាំ​ថា​ចំនួន​ Host ID គឺ​គ្រប់ bits ទាំង​អស់​មិន​អាច​សុទ្ធ​តែ​ជា 0 ឬ 1 ទេ
Subnet
HostID IP address ទំរង់ binary
HostID IP address Range
១ 10001011.00001100.00000000.0000000110001011.00001100.00111111.11111110
139.12.0.1/18 -139.12.63.254/18

10001011.00001100.01000000.00000001​10001011.00001100.01111111.11111110
139.12.64.1/18 -139.12.127.254/18

10001011.00001100.10000000.0000000110001011.00001100.10111111.11111110
139.12.128.1/18 -139.12.191.254/18

10001011.00001100.11000000.00000001​10001011.00001100.11111111.11111110
139.12.192.0/18 –139.12.255.254/18


ប្រភពៈ http://itcambo.com/

No comments:

Post a Comment