all link on Top


លោកអ្នកអាចដាក់តំណរភ្ជាប់នៅទីនេះបាន​ តាមរយៈ E-mail: popularkhmer@gmail.com [ទំហំ 130x80(px)]

Wikipedia  Dap News Kampucheathmey Nokorwat Postkhmer Watphnom Cambodianvotervoice
CNC TVK MyTV ctn logo_internals កោះសន្តិភាព Chabdai News
RFI RFA VOA Radioaustralia Vayofm Vodhotnews chhantek Khmer News
Cambodia Daily Meatophoum Veal Entry Khmer Angkor Vanaran Yellow Page Phnom Penh Time
Thmeythmey Health Cambodia kmsdailynews Cheat News Society and Sport Weekly News News Cambo spiegel
CNN BBC Reuters ABC New York Time NBC News CBC News
ASK Channelnewsasia CBS VOA TVNZ News Sky News
NDTV Time Sciencenews World News Euronews Fox News News24
​​​​
Phnompenh Voterlist GRK Police MOD Ministry of Mines and Energy Redcross
Interior MEF Ministry of Tourism Cambodiameteo Moh mpwt maff
Ministry of Information MOC mosvy mlmupc Ministry of Women's Affairs Ministry of Environment
mcfa mcfa Ministry of Education, Youth and Sport mop
mcs mop mocar mlvt
Ministry of Culture and Fine Arts Ministry of Justice Ministry of Posts and Telecommunications CIC Army Navy Airforce
Extraordinary Chambers in the Courts of Cambodia NIDA Police Academy of Cambodia Press and Quick Reaction Unit Anti-Corruption Unit cdc
Cambodia Development Cooperation Board ccfdg Tax COJ Apsara Bakong
National Bank of Cambodia civilaviation nssf

Friday, November 22, 2013

មើល Network Folder ណាមួយ​ជាមួយនឹង Simple Watcher

Folder ​អ្នក​ប្រើ​ប្រាស់ ​តែងតែ​បង្កើត​ឡើង​សម្រាប់​ផ្ទុក​នូវ​ប្រភេទ​ ឯកសារផ្សេងៗ​ពី​គ្នា ក៏​ដូចជា​ងាយស្រួល​ក្នុង​ការបែងចែក និង​គ្រប់គ្រង​នូវ​ការងារ​ដែល​ទាក់ទង ជាមួយនឹង​ឯកសារ​ទាំងនោះ​ផងដែរ ។ ដោយឡែកការ​ប្រើ​ប្រាស់​ network folder (shared folder) ដែល​ត្រូវបាន​ចែក​រំលែក​តាមរយៈ​បណ្តាញ network ពិតជាមាន​សារៈ​សំខាន់​ក្នុង​ការចែក​រំលែក នូវ​ប្រភេទ​ឯកសារ​ការងារ​ផ្សេងៗ ក៏ ប៉ុន្តែ​ទិន្នន័យ​ដែល​មាននៅ​ក្នុង network folder ណាមួយ​នោះតែងតែ​ត្រូវបាន​បង្កើត លុប និងកែ ដោយ អ្នក​ដែល​មាន​សិទ្ធ​ិ​ជា​លក្ខណៈ​ full control ចូលទៅ​ក្នុង folder នោះ ។ យើង​មិនអាច​ដឹងថា ពេល ណាមានគេចូលទៅ​ធ្វើការ​ជាមួយនឹង​ទិន្នន័យ​ទាំងឡាយនៅ​ក្នុង network folderការ​ណែ នាំ​ នូវ​ប្រភេទ freeware ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា Simple Watcher ​ដែល​អាច​ឲ្យ​លោកអ្នក​ដឹងរាល់សកម្មភាព​ទាំងនោះ​រាល់ពេល​ដែល​ដំណើរ​ការ​ កុំព្យូទ័រ​របស់​លោកអ្នក ។ ជាមួយ នឹង Simple Watcher ​លោកអ្នក​មិនចាំបាច់​ចំណាយ​ពេល​ក្នុង​ការ​ដំឡើង​នោះទេ ព្រោះ​កម្មវិធី​នេះជា​លក្ខណៈ portable ដោយ​គ្រាន់តែ double-click ​ទៅលើ​វា នោះ​លោកអ្នក​នឹងអាចចូល​ទៅកាន់​កម្មវិធី​នោះបាន​យ៉ាង​រហ័ស ។ នៅពេល​ដែល​យើងបានបើក​កម្មវិធី Simple Watcher ហើយនោះ យើងនឹងបាន​នូវ​ប៊ូតុងមួយចំនួន​ដែល​មាន​តួនាទី​ខុសៗ​គ្នា ។

1 


ដើម្បី ​ឲ្យ​វា​ដំណើរ​ការ​ឃ្លាំមើលរាល់សកម្មភាពនៅ​ក្នុង network folder ​ណាមួយ​នោះ ដំបូងសូម​លោកអ្នក​ចុច​ទៅលើ ប៊ូតុង folder នោះ​វានឹង​ឲ្យ​យើង browse ទៅរក folder ណាមួយ​ដែល​យើងចង់ឃ្លាំមើល ។

1 

ជាឧទាហរណ៍យើង ​ខ្ញុំ​នឹង​ជ្រើសរើស​យក network drive ​ដែល​តំណាង​ឲ្យ folder shared ​ណាមួយ​ពីម៉ាស៊ីន​កុំព្យូទ័រ​ផ្សេងមួយទៀត ។ ដោយឡែក​លោកអ្នក​អាចចូលទៅ network drive និងអាច​ជ្រើសរើស​យក folder និង subfolder ​ណាមួយ​ដែល​នៅ​ក្នុង​នោះ​ក៏​បានស្រេ​ច​ទៅលើ​ការ​ជ្រើសរើស​របស់​លោកអ្នក ។ បន្ទាប់ពី​ជ្រើសរើស​ហើយសូមចុចលើ OK ។
​បញ្ជាក់​៖ លោកអ្នក​ក៏​អាច​ជ្រើសរើស​បាន​នូវ local folder ​ណាមួយ​ក៏​បានដែរ ។ បន្ទាប់មក​ទៀត​លោកអ្នក​នឹងឃើញថា​កម្មវិធី​នោះ​កំពុង​តែ​ដំណើរ​ការ​ឃ្លាំមើល​ ទៅលើ network folder ​ដែល​យើងបាន​ជ្រើសរើស​នោះ ។

1 

នៅពេល​ដែល​កម្មវិធី​ចាប់ផ្តើម​ដំណើរ​ការ​ឃ្លាំមើល នោះយើងនឹងបានដឹងរាល់ពេល​ដែល​មានគេចូលទៅ​ធ្វើការ​នៅ​ក្នុង network folder មួយនោះ ដោយ​វានឹង​ធ្វើការ alert ប្រាប់យើងដូច​រូបភាព​ខាងក្រោម​៖

1 

ជាមួយ ​គ្នា​នេះដែរ លោកអ្នក​នឹងឃើញមាន​នូវ file text មួយចំនួន​ដែល​ត្រូវបាន​បង្កើត​ឡើងដោយ ស្វ័យ ប្រ​វត្តិគឺស្ថិតនៅ​ក្នុង folder តែមួយ​ជាមួយនឹង​កម្មវិធី Simple Watcher ។ File text ​ទាំងនោះ​កត់ត្រារាល់សកម្មភាព​ដែល​គេចូលទៅ​ធ្វើការ​ក្នុង network folder នោះ ។
1ដោយឡែក​លោកអ្នក​ក៏​អាចមើលរាល់សកម្មភាព​ទាំងនោះ​តាមរយៈ​កម្មវិធី Simple Watcher បានដែរ ដោយចុច​ទៅលើ​ប៊ូតុង Log ដែល​មាន​នៅលើ​កម្មវិធី រួចហើយយើងនឹងបានឃើញ​ផ្ទាំង​ដូច​ខាងក្រោម​៖

1 

ជាងនេះទៅទៀត អ្នក​ដែល​អាច​ធ្វើការ​កំណត់​នូវ​ការ​ប្រើ​ប្រាស់ និង​ដំណើរ​ការ​ផ្សេងៗ​ជាមួយនឹង​កម្មវិធី  Simple Watcher បាន​យ៉ាង​ងាយស្រួល ដោយ​គ្រាន់តែ​ចុច​ទៅលើ​ប៊ូតុង Settings នោះ​លោកអ្នក​នឹងបានឃើញដូច​ខាងក្រោម​៖
Monitoring Tab ជាកន្លែង​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​កំណត់​ការ​គ្រប់គ្រង ដើម្បី​ឃ្លាំមើល ទីតាំង និងសកម្មភាពផ្សេងៗ ។

1 

Notification tab ជាកន្លែង​កំណត់​នូវ​ការ alert ប្រាប់អ្នក​ប្រើ​ប្រាស់​

1 

Action Tab ជាទីតាំងមួយ ​ដែល​កំណត់​ទៅលើ​សកម្មភាពមួយចំនួន​ឲ្យ​កម្មវិធី ដូចជា ការ​ដំណើរ​ការ​នូវ .bat file, ការ​ផ្ញើ​របាយការណ៍​តាម e-mail, ការ upload file ​នៅលើ FTP និងការ copy files ជាដើម ។

1 

Program Tab ជាទីតាំងអាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​កំណត់ settings ផ្សេងៗ​បន្ថែម​ទៅលើ Simple Watcher ។

1

ប្រភពៈ http://itcambo.com

No comments:

Post a Comment