all link on Top

Monday, May 18, 2015

វិធី​ក្នុង​ការ Root ទូរស័ព្ទ Android យ៉ាង​ងាយ​ស្រួល​បំផុត ដោយ​មិន​ត្រូវ​ការ​កុំព្យូទ័រ

បន្ទាប់ពីធ្វើការ ជីកឬស រឺ Root ទូរស័ព្ទ Android ហើយ យើងអាចធ្វើការ តម្លើងកម្មវិធី ពិសេសៗជាច្រើន អាចធ្វើការ Hack game ជាមួយនឹងកម្មវិធី Xmod ជាដើម។ ក៏ប៉ុន្តែ​ វិធីក្នុងការ Root ទូរស័ព្ទ Android មិនមែនជារឿង ងាយស្រួល ប៉ុន្មានទេ ព្រោះអីទូរស័ពុ្ទ ខុសគ្នា វាមាន វិធីខុសគ្នា ហើយពេលខ្លះ ក៏តម្រូវ អោយប្រើប្រាស់ កុំព្យូទ័រផងដែរ។ ប្រសិនបើ ប្រិយមិត្ត ទាំងអស់គ្នា កំពុងតែស្វែង រកវិធី ក្នុងការ Root ទូរស័ព្ទ រឺថេប្លេត Android នោះ នៅថ្ងៃនេះ យើងសូមណែនាំ នូវវិធីមួយ ដែលអាច Root បាន ចំណាយពេល មិនដល់ 5 នាទីនោះ ហើយក៏ មិនត្រូវ ការកុំព្យូទ័រ ផងដែរ។
cover
តម្រូវការ
  • ទូរស័ព្ទ រឺ ថេប្លេត Android ដែលដំណើរការចាប់ពី ជំនាន់ 0 ដល់ 5.0.x
  • មានថ្មយ៉ាងតិច 20%
ដំណើរការក្នុងការ Root
  • ចុចទីនេះ ដើម្បីទាញយក កម្មវិធី Root ហើយតម្លើង (install) វាដាក់ទូរស័ព្ទអ្នក
  • សូមចុច ធីកកន្លែង I understand and … ហើយចុច Install Anyway
  • បើកកម្មវិធី KingRoot ឡើង ហើយចុច លើពាក្យ Root ដែលស្ថិតនៅផ្នែក ខាងក្រោម
  • ចាំវារយៈពេលប្រមាណ 2 នាទី នោះវានឹងរួចរាល់ជាក់ជាមិនខាន
  • ប្រសិនបើវាជោគជ័យ វានឹងចេញសញ្ញា ធីក ពណ៌បៃតង ហើយអ្នក នឹងឃើញ មានកម្មវិធី KingUser លោតនៅ ក្នុង មឺនុយ កម្មវិធីអ្នក
  • ប្រសិនបើវាមិនជោគជ័យ វានឹងបង្ហាញ សារពណ៌ក្រហម រឺរូបកុំព្យូទ័រ
Screenshot_2015-05-13-10-49-46

កម្មវិធីនេះ មានសមត្ថភាព អាចធ្វើការ Root ទូរស័ព្ទបាន ច្រើនម៉ូឌែលបំផុត ហើយវាក៏ ចំណាយពេល តិច ផងដែរ។ ដើម្បីដឹងកាន់ តែច្បាស់ថា ទូរស័ព្ទរបស់អ្នក ពិតជាបាន Root ដោយជោគជ័យ រឺក៏អត់នោះ អ្នកអាច សាកល្បង ប្រើកម្មវិធី Root Checker បាន។
នៅពេលដែល អ្នកប្រើ ប្រាស់កម្មវិធី Root ផ្សេងៗ កម្មវិធី KingUser នឹងសួររក ការអនុញ្ញាត្តិ ថា Allow រឺ Deny។ សូមជ្រើស រើសយក ពាក្យ Allow ជានិច្ច ដើម្បីអាច ប្រើប្រាស់ កម្មវិធីទាំង នោះកើត។
ការ Root មានអត្ថប្រយោជន៍ ច្រើនណាស់ ព្រោះអី នឹងធ្វើ អោយយើង អាចធ្វើការ កែច្នៃ បើក ប្រើប្រាស់ កម្មវិធី ពិសេសៗ ដែលទូរស័ព្ទ ធម្មតា មិនអាចធ្វើបាន។ ដើម្បីដឹងថា តើការ Root វាមានអត្ថ ប្រយោជន៍ សំខាន់ អ្វីខ្លះនោះ សូមចុចទីនេះ។ Root ក៏មានគុណ វិបត្តិមួយ ចំនួនផងដែរ ហើយដើម្បីដឹង ច្បាស់នោះ សូមចុចទីនេះ
ប្រភព៖ http://cambo-report.com/general-knowledge/post/15883

No comments:

Post a Comment