Tuesday, March 10, 2015

របៀបចាក់សោរឯកសារនិង Folders នៅ​ក្នុង Windows 8

សម្រាប់ប្រិយមិត្តប្រើប្រាស់កុំព្យូទ័រទាំងអស់ដែលមានឯកសារនិង Folder ច្រើន ហើយ​មាន Folder ខ្លះ​សំខាន់ និង ជា​ការ​សម្ងាត់ អាច​ចាក់​សោរ​ការពារ​បាន​យ៉ាង​មាន​សុវត្ថិភាព​ជាមួយ​កម្មវិធី Folder Lock ដែល​ពេល​ចាក់​ហើយ​នោះ User ដទៃ​មិន​អាច​មើល​ឃើញ​និង​បើក​បាន​ឡើយ។ ដើម្បី​អាច​ចាក់សោរ Folder ឬ File ទាំង​នោះ​បាន សូម​ប្រិយមិត្ត​ចូល​ទាញ​យក​កម្មវិធី​នោះ​ដោយ​ឥត​គិត​ថ្លៃ​ពី Internet តាម​រយៈ​ការ ចុច​ត្រង់នេះ
ពេលនោះវានឹងលេចចេញទំព័រមួយ ហើយប្រិយមិត្តត្រូវចុចលើពាក្យថា Download ដូចរូប


បន្ទាប់ពីដោនឡូដចប់សព្វគ្រប់ហើយ ត្រូវធ្វើការតម្លើង​ដោយ​ចុច​ត្រង់​កម្មវិធី​ដែល​ដោនឡូដ​រួច​ហើយ​នោះ។ វា​នឹង​លេច​ចេញ​ផ្ទាំង​មួយ តម្រូវ​អោយ​អ្នក​ចុច​យក​ពាក្យ​ថា I agree ទើប​បន្ត​ទៅ​មុខ​ទៀត និង អនុវត្ត​តាម​ជំហ៊ាន​ជា​បន្ត​បន្ទាប់​ដូច​រូប​ខាងក្រោម៖

បន្ទាប់ពីធ្វើការតម្លើងចប់សព្វគ្រប់ហើយ លោកអ្នក​ត្រូវ​ដាក់​លេខ​កូដ​សម្ងាត់ ដើម្បី​ងាយ​ស្រួល​ចូល​បើក​មើល​វិញ ជា​ការស្រេច។
របៀបប្រើ៖
លោកអ្នកអាចចាប់ឬទាញយកនូវប្រភេទ ឯកសារឬ File ផ្សេងៗ​មក​ដាក់​លើ​កម្មវិធី​នោះ ដើម្បី​ធ្វើ​ការ​ចាក់សោរ។

គួរបញ្ជាក់ផងដែរថា ក្រោយពេលយើងចាក់សោរការពារ​ឯកសារ​ឬ Folder រួច​ហើយ យើង​មិន​អាច​បើក​វា​បាន​ទេ ប្រសិន​បើ​យើង​មិន​បាន​ចាំ​លេខ​កូដ​សម្ងាត់​ដែល​យើង​បាន​ដាក់ ដូច្នេះ សូម​បង​ប្អូន​ប្រុង​ប្រយ័ត្ន​ធ្វើ​យ៉ាង​ម៉េច​ចង​ចាំ​លេខ​សម្ងាត់​អោយ​ បានល្អ។

ប្រភព៖ http://www.cambo-report.com/news7/Lock-Your-Files.aspx

No comments:

Post a Comment