Dropdown menu

Thursday, March 12, 2015

របៀប​​ការ​ពារ​គណនី​ Facebook ឲ្យ​មាន​សុវត្ថិភាពខ្ពស់

បច្ចុប្បន្ន​មាន​គណនី Facebook ជា​ច្រើន​ដែល​កំពុង​ទទួល​រង​ដោយ Spams ចូល​លុក​លុយ​​ក្នុង​គណនី​ ​របស់​គេ ហើយ Spams ទាំង​នោះ​វា​ថែម​ទាំង​បាន​នាំ​យក​នូវ​ឈ្មោះ​គណនី​​​ ទៅ​ធ្វើ​ការ​ comment ផ្សេងៗ​​នៅ​តាម​ Page និង​ Group មួយ​ចំនួន​​ទាំង​ម្ចាស់​​របស់​គណនី​ទាំង​នោះ​មិន​បាន​ដឹង​ផង​ដែរ ។ ​​ដូច្នេះ​​ដើម្បី​ការ​ពារ​​ឲ្យ​គណនី​របស់​អ្នក​មាន​សុវត្ថិភាព​ និង​មិន​​​ឲ្យ​ spams ចូល​លុក​លុយ​គណនី​ Facebook របស់​អ្នក​បាន ​គឺ​មាន​តែ​យើង​ត្រូវ​​​មាន​ការ​ប្រុង​ប្រយ័ត្ន​ទុក​ជា​មុន ។

 

​តើ​ធ្វើ​ដូច​ម្ដេច​ទើប​​អាច​ការពារ​គណនី Facebook ឲ្យ​មាន​សុវត្ថិភាព ?

  • គិត​មុន click :​ មាន​ links ជា​ច្រើន​ដែល​អ្នក​ទទួល​បាន​ពី​ Page និង​​មិត្ត​របស់​អ្នក ប៉ុន្តែ​សូម​កុំ​ធ្វើ​ការ click ឲ្យ​សោះ​នៅ​ពេល​ដែល​​មាន​ការ​សង្ស័យ​លើ links ទាំង​នោះ ។ ​នៅ​ពេល​ដែល​មាន​មិត្ត​​ណា​ម្នាក់​របស់​​អ្នក​គេ​បាន click នៅ​លើ link ដែល​ជា​ spam នោះ​​ spam ​វា​នឹង​អាច​ធ្វើ​ការ​ផ្ញើ និង tag អ្នក​ចូល​ទៅ​ក្នុង spammy post ដោយ​​អ្នក​នឹង​មិន​ដឹង​អ្វី​ទាំង​អស់ ។ ម្យ៉ាង​វិញ​ទៀត​គួរ​គប្បី​កុំ​ ​download  អ្វី​ដែល​យើង​មិន​ច្បាស់ ​(ដូច​ជា​: a .exe file ជា​ដើម​)។
  • ដាក់​ password ឲ្យ​មាន​សុវត្ថិភាព​ខ្ពស់​ : គប្បី​ប្រើ​ទាំង​លេខ​ អក្សរ និង​សញ្ញា​ផ្សេងៗ​បញ្ចូល​គ្នា​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ ៦ តួ​​ទើប​ជា​ការ​ប្រសើរ ​​។ ក្រៅ​ពី​នេះ​​សូម​កុំ​​ព្យាយាម​ប្រើ​នូវ​ password ដដែលៗ​ចំពោះ​គណនី​ផ្សេងៗ​ទៀត​ដូច​ Email ជា​ដើម ​ហើយ​សូម​​​មាន​ការ​ផ្លាស់​ប្ដូរ​ passwords ទាំង​នោះ​ឲ្យ​បាន​ញឹក​ញាប់​ផង​ ដើម្បី​ធានា​បាន​សុវត្ថិភាព​កាន់​តែ​ប្រសើរ​ ។
  • កុំ​ទៅ​ login គណនី​របស់​អ្នក​នៅ​តាម​​គេហទំព័រ​​ផ្សេងៗ ((ex: email address និង​ password)​​​ : ពេល​ខ្លះ​មាន​គេហទំព័រ​មួយ​ចំនួន​​​នឹង​សន្យា​ថា​ធ្វើ​ការ​ផ្ដល់​នូវ​អ្វី​មួយ​ដែល​គួរ​ជា​ទី​ទាក់​ទាញ​​ ប្រសិន​​បើ​អ្នក​ login គណនី​របស់​អ្នក និង share ​វា​ ​នោះ​គេ​នឹង​អាច​នាំ​យក​នូវ​​គណនី​របស់​អ្នក​បាន​ទាំង​ស្រុង​តាម​រយៈ email address និង password ។
  • ត្រូវ​ login តាម​រយៈ www.facebook.com តែ​មួយ​គត់ : ​មាន​​គេហទំព័រ​​មួយ​ចំនួន​ដែល​​បាន​រៀប​ចំ page របស់​គេ​មើល​ទៅ​ហាក់​ដូច​ជា Facebook ប៉ុន្តែ​វា​គឺ​ក្លែង​ក្លាយ​ទេ ។ ​ដូច្នេះ​មុន​ពេល​ដែល​វាយ​បញ្ចូល​​នូវ Email address ក៏​ដូច​ជា password សូម​​ធ្វើការ​​ពិនិត្យ​​ឲ្យ​បាន​ច្បាស់​សិន​​ចាំ​​វាយ​បញ្ចូល​ជា​ក្រោយ ជា​ពិសេស​គឺ URL : www.facebook.com ឬ​អត់ ​​​នៅ​ពេល​​មាន​ការ​សង្ស័យ​ទៅ​លើ URL នោះ​​​យើង​​ក៏​អាច​វាយ​ facebook.com បញ្ចូល​ទៅ​ក្នុង​កម្មវិធី​ browser  ​​ដើម្បី​ទទួល​បាន URL ​ពិត​របស់ Facebook ។
  • Update កម្មវិធី​ browser : ​សម្រាប់​កំណែ​ថ្មី​ចុង​ក្រោយ​បង្អស់​របស់​កម្មវិធី​ អ៊ីនធឺណិត browser ​គឺ​តែង​តែ​​បញ្ចូល​​នូវ​ប្រព័ន្ធ​ការ​ពារ​សុវត្ថិភាព​​ខ្ពស់ ។ ​ហើយ​កម្មវិធី​ទាំង​នោះ​មាន​ដូច​ជា​ :
  • ដំណើរការ Anti-virus software  ដើម្បី​​ការ​ពារ​ម៉ាស៊ីន​របស់​អ្នក​ពី viruses និង malware ។ អ្នក​អាច​រៀន​​និង​ download free តាម​រយៈ​ software ខាង​ក្រោម​ :
ប្រភព៖ http://porpok.com/2013/03/11/facebook-secure/

No comments:

Post a Comment