all link on Top

Thursday, February 26, 2015

បម្លែង Video ទៅជា MP3 លើ Android


សម្រាប់បងប្អូនប្រិយមិត្តទាំងអស់ដែលនិយមប្រើប្រាស់​ស្មាតហ្វូន​ឬ​ថេប្លេត​ ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android អាច​រីក​រាយ​ធ្វើ​ការ​បម្លែង​ប្រភេទ​វីដេអូ​ផ្សេងៗ​ទៅ​ជា​ទម្រង់ MP3 បាន​យ៉ាង​ស្រួល​និង​រហ័ស​បំផុត ដោយ​កម្មវិធី​នោះ​មាន User Interface មិន​រញ៉េ​រញ៉ៃ​នោះ​ទេ ហើយ​កម្មវិធី​នោះ​ដែរ មាន​ឈ្មោះ​ថា Convert Video to MP3 មាន​ដាក់​អោយ​ដោនឡូដ​ដោយ​ឥត​គិត​ថ្លៃ​នៅ​លើ Google Play Store ហើយ​ប្រិយមិត្ត​អាច​ចុច​ត្រង់​ប៊ូតុង​ខាង​ក្រោម​នេះ​ដើម្បី​ធ្វើ​ការ​ទាញយក។  



បន្ទាប់ពីធ្វើការដោនឡូដនិងតម្លើងរួចហើយ លោកអ្នក​ជ្រើស​រើស​នូវ Video File ណា​មួយ ដោយ Browse ទៅ​រក​វា រួច​ចុច​យក​ពាក្យ​ថា Convert ដូចរូប៖
ប្រសិនបើប្រិយមិត្តចង់កំណត់ទីតាំងដែលត្រូវរក្សា​ទុក​នៅ​កន្លែង​ណា​មួយ​នោះ ប្រិយមិត្ត​អាច​ចុច​នៅ​ត្រង់​រូប Setting នៅ​ផ្នែក​ខាង​ស្តាំ​និង​ខាង​លើ​នៃ​កម្មវិធី ពេល​នោះ​វា​នឹង​បង្ហាញ​ដូច​ខាងក្រោម៖
នៅក្នុង ComboBox ដែលស្ថិតនៅពីក្រោមប្រយោគមួយថា “ Which Birtrate do you want to convert your mp3? “ យើង​អាច​ជ្រើស​រើស Bitrate ដូចជា 16Kbit/s, 64Kbit/s,128Kbit/s ឬ យក Bitrate ដូច​ទៅ​នឹង​ប្រភេទ Video File គ្រាន់​តែ​ជ្រើស​យក​ពាក្យ​ថា Copy ។
បន្ទាប់ពីកំណត់ទីតាំងរួចចប់ហើយ លោកអ្នកចុច​លើ​ប៊ូតុង Convert ហើយ​រង់ចាំ​ដំណើរ​ការ​បម្លែង​មួយ​ភ្លែត​ឬ​យូរ​អាស្រ័យ​ទៅ​តាម​ប្រភេទ​វីដេអូ ​ធំឬតូច។
ប្រភព៖ http://www.cambo-report.com/

No comments:

Post a Comment