all link on Top

Tuesday, November 4, 2014

iFile សម្រាប់ iOS 8​ មាន​វត្តមាន​សម្រាប់​អោយ​យើង​ទាំង​អស់​គ្នា Download ហើយ

iFile គឺជាកម្មវិធីឆែកឆេឯកសារផ្សេងៗនៅលើ iDevice ដំណើរ​ការ​ដោយ iOS ដូច​ទៅ​នឹង​កម្មវិធី File Manager របស់ Android ផង​ដែរ តែ​ដើម្បី​ប្រើ​ប្រាស់​វា​បាន គឺ​តម្រូវ​អោយ​អ្នក​ប្រើ​ប្រាស់​ទាំង​អស់ Jailbreak ម៉ាស៊ីន​របស់​ពួក​គេ​ជា​មុន​សិន។ iFile មាន​វត្តមាន​នៅ​ក្នុង​ទីផ្សារ​អេឡិច​ត្រូនិច Cydia ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្លា​បំផុត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ ផលិត​ផល Apple ដូច​ជា iPhone, iPad និង iPod Touch ជា​ដើម ហើយ​ចាប់​តាំង​ពី​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS 8.0 មាន​វត្តមាន​ជា​ផ្លូវ​ការ​មក ឃើញ​ថា​ក្រុម​អ្នក​ផលិត​កម្មវិធី​នេះ ពុំ​ទាន់​បាន​ចេញ​កំនែ Update ថ្មី​សម្រាប់​អោយ iFile ដំណើរ​ការ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS 8 បាន​នៅ​ឡើយ រហូត​មក​ដល់​ថ្ងៃ​ទី 1 ខែ វិច្ឆិកា ឆ្នាំ 2014 នេះ​ឃើញ​ថា កម្មវិធី​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​នេះ​មាន​វត្តមាន​សារ​ជា​ថ្មី​ហើយ ជាមួយ​ជំនាន់ 2.1.0-1 ថ្មី អាច​ប្រើ​ប្រាស់​បាន​ជាមួយ iPhone, iPad និង iPod Touch ទាំង​ឡាយ​ណា ដែល​ដំណើរ​ការ​ជាមួយ iOS 8.X បាន។ 


ជាមួយ iFile ជំនាន់ចុងក្រោយគេបំផុតនេះត្រូវ​បាន​កែប្រែ​ល្អ​ជាង​មុន ដោយ​វា​ត្រូវ​បាន​កែ​សម្រួល Bug ជា​ច្រើន អោយ​ដំណើរ​ការ​យ៉ាងរលូន​ដូច​ខាងក្រោម៖
  • កែសម្រួលបញ្ហាផ្ទុក URL
  • ដោះស្រាយបញ្ហា Status Bar ចេញជាខ្មៅ នៅក្នុង Audio Player
  • កែប្រែ Bug នៅក្នុង Box SDK ដែលធ្វើអោយ iOS 8 គាំង
  • កែប្រែបញ្ហាបញ្ចូន File តាមរយៈ Bluetooth អោយដំណើរការរលូនជាងមុន
  • ជួសជុលបញ្ហាការបង្ហាញ File ឬឯកសារ នៅពេលប្រើប្រាស់កម្មវិធិផ្សេងៗក្រៅពី iFile
  • បន្ថែមមកជាមួយការអូសចុះមកក្រោម (Pull Down) ដើម្បី Refresh
  • និងកែប្រែផ្នែកជាច្រើនទៀត
ហេតុនេះសម្រាប់ប្រិយមិត្តទាំងអស់ ពិសេសអ្នក​ប្រើ​ប្រាស់ iPhone 6 និង 6 Plus ដែល​កំពុង​រង់ចាំ​កម្មវិធី iFile ជំនាន់​ថ្មី ដើម្បី​ប្រើ​ប្រាស់​នៅ​លើ iOS 8.X អ្នក​អាច​ចូល​ទៅ​កាន់ Cydia ហើយ Download យក​មក​ប្រើ​ប្រាស់​បានហើយ។ 


រីឯរបៀប Install គឺងាយស្រួលបំផុត ដោយគ្រាន់តែចូល​ទៅ​កាន់ Cydia ហើយ​ចុច​ប៊ូតុង Search បន្ទាប់​មក​វាយ​ពាក្យ​ថា “iFile” ហើយ​សូម​ពិនិត្យ​ទៅលើ​ជំនាន់ (Version) របស់​វា​អោយ​បាន​ច្បាស់​ថា​វា​ជា​ជំនាន់ 2.1.0-1 មែន​ដែរ​ឬ​ទេ? បើ​មែន​សូម​ចុច​ប៊ូតុង Install។ ក្រោយ​ពេល Install រួច​បើ​អ្នក​ពុំ​ឃើញ​ថា​មាន icon កម្មវិធី​នៅ​លើ​ផ្ទាំង Menu នោះ​ទេ​សូម​បិទ​បើក​ម៉ាស៊ីន​ជា​ការ​ស្រេច។ សង្ឃឹម​ថា​ប្រិយមិត្ត​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ច្រើន​ក្នុង​ការ​ប្រើ​ ប្រាស់​កម្មវិធីមួយនេះ។

ប្រភពៈ http://www.cambo-report.com/

No comments:

Post a Comment