all link on Top

Friday, August 8, 2014

Best Video Downloader


ជាកម្មវិធីសម្រាប់ដោនឡូដវីដេអូ​ចេញ​ពី YouTube, Facebook និង​វេបសាយ​ផ្សេង​ៗ​ទៀត

កម្មវិធី Best Video Downloader នេះ អនុញ្ញាត្តិ​អោយ​យើង​ដោន​ឡូដ​វីដេអូ​បាន​ដោយ​សេរី និង​មាន​ភាព​ងាយ​ស្រួល​បំផុត។ បន្ទាប់​ពី​ដោនឡូដ​វីដេអូ​ចេញ​ពី​វេបសាយ​ហើយ យើងក៏​អាច​លេង រឺ​ក៏​បញ្ចូល​វា​ទៅ​ក្នុង Camera Roll ក៏​បាន​ដែរ។ ខាង​ក្រោម​នេះគឺ​ជា​របៀប​តម្លើង និង​ប្រើ​ប្រាស់ វា ដូច្នេះ​សូម​តាម​ដាន​ជាមួយ​យើង​ទាំង​អស់​គ្នា។
តម្រូវការ:
  • iPhone, iPad និង iPod Touch ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 7.0 ឡើង
របៀបតម្លើង:
  • ចុចទីនេះ ដើម្បីដោនឡូដកម្មវិធី Best Video Downloader ចេញ​ពី Appstore ។ ប្រសិន​បើ​អ្នក​នៅ​មិន​ទាន់​មាន Apple ID សម្រាប់​ដោន​ឡូដ​កម្មវិធី​នៅ​ឡើយ​ទេ សូមចុចទីនេះ
  • បន្ទាប់ពីដោនឡូដចប់ហើយ សូមបើកកម្មវិធីនេះ និង​វាយ​វេបសាយ​ណា​មួយ ត្រង់​ប្រឡោះ​វេបសាយ និង​វាយ​វេបសាយ​ណាមួយ​ដែល​អ្នក​ចង់​ដោន​ឡូដ​វីដេអូ​ចេញ។ ឧទាហរណ៍​ដូចជា www.youtube.com ជា​ដើម។
  • ជ្រើសរើសយកវីដេអូណាមួយដែលចង់ដោនឡូដ ហើយ​ចុច​លេង​វា នោះ​វា​នឹង​លោត​ពាក្យ Download, Download As និង Copy Video URL។ សូម​ជ្រើស​រើស​យក​ពាក្យ ដោន​ឡូដ នោះ​វា​នឹង​ទាញ​យក​វីដេអូ​នោះ​ដោយ​ស្វ័យ​ប្រវិត្ត​តែម្តង
  • សូមបញ្ជាក់ផងដែរថា ដើម្បីបានវីដេអូកម្រិត​ខ្ពស់​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត យើង​ត្រូវ​ចុច​ផ្លាស់​ប្តូរ​គុណ​ភាព​វីដេអូ​ទៅ 480 រឺ 720 ភិច​សែល សិន សឹម​ធ្វើ​ការ​ដោនឡូដ
  • ដើម្បីលេងវីដេអូដែលយើងបានដោនឡូដរួច សូម​ចុច​ក្រឡោន វីដេអូ​ដែល​ស្ថិត​នៅ​ខាង​ក្រោម ដើម្បី​លេង​ទៅ​ជា​ការ​ស្រេច។
  • យើងក៏អាចធ្វើការកែសម្រួលអ្វីផ្សេងៗទៀតដែរ ដូច​ជា​ដាក់​លេខ​សំងាត់ និង​ផ្លាស់​ប្តូរ Home Page ជាដើម។
សូមរីករាយនៅក្នុងការប្រើប្រាស់ទាំងអស់គ្នា ហើយកុំភ្លេចចែក​រំលែក​ទៅ​កាន់​មិត្ត​ភក្កិ​របស់​អ្នក​ផង ព្រោះ​អី​កម្មវិធី​នេះ មាន​មុខ​ងារ​ច្រើន ហើយ​វា​គឺ​ជាអ្វី​ដែល​មនុស្ស​ភាគ​ច្រើន​កំពុង​តែ​ស្វែង​រក។
ប្រភព៖ http://www.cambo-report.com/

No comments:

Post a Comment