Thursday, May 28, 2015

AdwCleaner អាចជួយ​អ្នក​ក្នុង​ការ​សំអាត​ពពួក Malware នៅ​ក្នុង​ Browser របស់​អ្នក​បាន​យ៉ាង​ងាយ


សព្វថ្ងៃ ​នេះ​អ្នក​ប្រើប្រាស់ប្រពន្ធ័ដំណើរការ​ Ms.Windows បាន​ជួបប្រទះ​នូវ​បញ្ហា​ជាចំបង​ជាមួយនឹង​កម្មវិធី Browser របស់​ខ្លួន​នឹង​ពពួក​ Advertise Virus រឺហៅថា Trovi និង Hijack Malware ដែល​ពពួក​មេរោគ​ Browser ទាំងនេះ​វា​ធ្វើ​អោយ​កម្មវិធី Browser របស់​យើង​ដើរយឺត ហើយនឹង​​លេច​ចេញ​ផ្ទាំង​ផ្សព្វផ្សាយ​ជា​ច្រើន​ដែល​រំខាន់​ដល់​ការ​ ប្រើប្រាស់​របស់​អ្នក។

តើ​មូល​ហេតុអ្វីដែល​ធ្វើ​អោយ​ពពួក​មេរោគ​ទាំង​នេះ​ឆ្លង​ចូល​កុំព្យូទ័រ​របស់អ្នក?

ជា ​ធម្មតា​នៅ​ចំណុច​មួយ​ចំនួន​ដែល​អ្នក​បាន​ធ្វើ​កំហុស​ដោយ​​ធ្វើ​អោយ​​ឆ្លង​​ មេរោគ​​ទាំង​នោះ​​ ដោយ​​សារ​តែ​​អ្នក​​បាន​​ចូល​​ទៅ​​កាន់​វែបសាយ​មួយ​​ចំនួន​ដោយ​​មិន​អាច​​ ទុក​ចិត្​តបាន​ដូច​ជា​ការ​ Download.com ជា​ដើម​។ ដែល​កញ្ចប់​កម្មវិធី​ដែល​បាន​ទាញ​យក​ពី​គេហទំព័រ​ដែល​មិន​ទុក​ចិត្ត​ ហើយ​ពេល​ដែល​អ្នក​ធ្វើការ​ដំឡើងកម្មវិធីទាំងនោះ​ គឺជាមូលហេតុដែលធ្វើ​អោយ​កុំព្យូទ័រ​របស់អ្នកឆ្លង​នូវ​ពពួក​មេរោគ​នោះ​ ដូច្នេះ​អ្នក​គួរតែមានការប្រុងប្រយ័ត្នណាស់ពេលទាញយក freeware បាននៅលើអ៊ីនធឺណិត។

សូម​ធ្វើ​ការ​ណែនាំ​នូវ​ កម្មវិធី​មួយ​ដែល​ជួយ​ដល់​ការ​សំអាត​នូវ​ប្រភេទ Extension ចម្លែក​ៗ​ ដែល​វា​ធ្វើ​ការ​តំឡើង​ដោយ​ស្វ័យ​ប្រវត្តិ​ដោយ​មិន​ដឹង​ខ្លួន​នៅ​ក្នុង​ កម្មវិធី​ Browser តាម​រយៈ​ពពួក​កម្មវិធី freeware។ កម្មវិធី​ដែល​ជួយ​សំអាត​ Broswer មាន​ឈ្មោះ​ថា​ AdwCleaner ដោយ​លោក​អ្នក​គ្រាន់​តែ​ធ្វើ​ការ​ចុចទីនេះ ដើម្បី​ធ្វើការ​ទាញយក​កម្មវិធី​នេះ​ដោយ​ឥត​គិត​ថ្លៃ ហើយ​​ធ្វើ​ការ​តំឡើង​វា​នៅក្នុង​កុំព្យូ​ទរ័​របស់​អ្នក​។
បន្ទាប់ ​មក​ចុច​បើក​កម្មវិធី AdwCleaner ហើយ​ធ្វើ​ការ​ Scan សំអាត​រាល់នូវ​ពពួក​ Extension ដែល​មាន​នៅ​ក្នុង​ Browser របស់​អ្នក​ វា​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​រាល់ Extension ដែល​សង្ស័យថា​ជាពពួក Malware វា​នឹង​ធ្វើ​ការ​លុប​ដោយ​ស្វ័យ​ប្រវត្តិ​។

ប្រភព៖ http://porpok.com/article/27

No comments:

Post a Comment