តើអ្នកធ្លាប់បានកំណត់សម្គាល់ពី
Blinking Line ដែលអ្នកបានវាយនៅពេលបញ្ជប់ប្រយោគរបស់លោកអ្នកនោះទេ? ពេលខ្លះ
លោកអ្នកអាចធ្វើការពង្រីកទំហំ Line
នេះឲ្យវាក្រាស់បានទៅតាមចិត្តរបស់លោកអ្នកបាន។
ដើម្បីធ្វើការចូលទៅផ្លាស់ប្តូរ សូមចុចនៅលើ Control Panel បន្ទាប់មកចុច Ease of Access បន្ទាប់មករើសយក “Make the computer easier to see” ដែលត្រូវបានហៅថា “Optimize visual display” ។
បន្ទាប់មកចូលទៅកាន់ “Set the thickness of the blinking cursor” ហើយជ្រើសរើសយក Drop-down ។
ពេលនេះលោកអ្នកនឹងឃើញពីភាពខុសគ្នារបស់វា បន្ទាប់មកចុចនៅលើ Apply ប៊ូតុង។
បន្ទាប់មក លោកអ្នកសាកល្បងបើកកម្មវិធីណាមួយ ហើយវាយពាក្យបញ្ជូល នោះលោក អ្នកនឹងកំណត់ឃើញបន្ទាត់ Cursor ពណ៌ខ្មៅលោតនៅជាប់នឹងពាក្យនេះ។
ប្រសិន បើលោកអ្នកចង់ដាក់ឲ្យ Cursor លោតកាន់តែក្រាស់សូមធ្វើការដាក់ទំហំបន្ទាត់ Lineកាន់តែធំ។
No comments:
Post a Comment