ការប្រើប្រាស់ Facebook ជា
ធម្មតាបានផ្ដល់នូវភាពងាយស្រួលក្នុងការទំនាក់ទំនងយ៉ាងល្អជា
ច្រើនដល់អ្នកប្រើប្រាស់
តែពេលខ្លះក៏បែរជាផ្ដល់នូវភាពមិនល្អដល់អ្នកប្រើប្រាស់ទៅវិញ។
នៅពេលខ្លះអ្នកពិតជាមានភាពមិនពេញចិត្តយ៉ាងខ្លាំងចំពោះ Facebook ហើយចង់លុបគណនីរបស់អ្នកចោលតែម្ដង។ ប៉ុន្តែមានអ្នកប្រើប្រាស់មួយចំនួនពុំទាន់បានដឹងពីវិធីលុបគណនី Facebook នេះនោះទេ។ ដូចនេះខ្ញុំនឹងបង្ហាញមិត្តអ្នកអានទាំងអស់ពីរបៀបលុបគណនី Facebook ជារៀងរហូត។ តើយើងត្រូវធ្វើដូចម្ដេច?
២. បន្ទាប់មកអ្នកនឹងឃើញផ្ទាំងមួយដែលមានពាក្យថា Delete My Account ដូចនេះអ្នកត្រូវចុចលើពាក្យនេះDelete My Account ដែលនៅលើផ្ទៃពណ៌ខៀវ
៣. បន្ទាប់មកវានឹងចេញផ្ទាំងមួយដើម្បីឱ្យអ្នកវាយ Password និង Security Check
៤. បន្ទាប់ពីអ្នកបំពេញរួច អ្នកត្រូវចុច Okayដើម្បីបញ្ជាក់ការកំណត់នេះ។
៥. នៅចុងបញ្ចប់វានឹងចេញផ្ទាំងមួយដើម្បីបញ្ជាក់ប្រាប់ថាអ្នកបានកំណត់ការលុបគណនី Facebookនេះសម្រេចដោយជោគជ័យ។ ពេលនេះអ្នកត្រូវចុច Okay ដើម្បីបញ្ចប់ដំណើរការនេះ។
៦. អ្នកត្រូវផ្អាកការបើកគណនីនេះក្នុងកំឡុងរយៈពេល ១៤ ថ្ងៃដើម្បីលុបវាបានជារៀងរហូត។
៧. តែប្រសិនបើអ្នកចង់ឱ្យវាដំណើរការសារជាថ្មីឡើងវិញនោះអ្នកគ្រាន់តែបើក Log in ចូល
ទៅក្នុងគណនីរបស់អ្នកក្នុងកំឡុងរយៈពេល ១៤ ថ្ងៃនេះ
តែប្រសិនបើហួស ១៤ ថ្ងៃអ្នកមិនអាចបើកវាសារជាថ្មីបានទៀតទេ។
នៅចុងបញ្ចប់ការលុបគណនីហ្វេសប៊ុកជារៀងរហូតអ្នកអាចអនុវត្តបានយ៉ាងងាយស្រួលនិងចំណេញពេលវេលា៕
No comments:
Post a Comment