Dropdown menu

Thursday, May 26, 2016

វិធីសាស្រ្ត​ក្នុង​ការ​បង្កើត WiFi Hotspot នៅលើ Windows 10 ដោយ​មិនចាំបាច់ប្រើកម្មវិធីជំនួយ


turn-your-windows-pc-into-wifi-hotspot
មានមធ្យោបាយជាច្រើនដែលគេអាចប្រើប្រាស់សម្រាប់ការបង្កើត នូវ WiFi Hotspot នៅលើកុំព្យូទ័ររបស់អ្នក។ ក្នុងចំណោមមធ្យោបាយទាំងនោះ ភាគច្រើន គឺយើងត្រូវប្រើប្រាស់កម្មវិធីដើម្បីជាជំនួយ ក្នុងការបង្កើតនូវ WiFi Hotspot នៅលើកុំព្យូទ័ររបស់អ្នក។ កម្មវិធីទាំងនោះមានដូចជា MyPublic WiFi (Free), mHotspot (Free), Connectify (បង់ថ្លៃ តែក៏មានជំនាន់ Trial ផងដែរ)។
សម្រាប់បទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ការប្រើប្រាស់កម្មវិធីជំនួយគឺ មានភាពងាយស្រួល ប៉ុន្តែវាធ្វើឲ្យកុំព្យូទ័រយើងដើរយឺត ជាពិសេសគឺកម្មវិធី Connectify តែម្ដង។ ហេតុដូច្នេះថ្ងៃនេះ ខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយពុំចាំបាច់មានកម្មវិធីជំនួយនោះទេ។