Dropdown menu

Monday, March 28, 2016

របៀបឆែកមើលថាតើ iPhone របស់អ្នក ផលិតសម្រាប់ប្រទេសមួយណា?

iPhone Model Code Region
ថ្វីបើ iPhone ត្រូវបាន ផលិត និងផ្គុំចេញ ពីរោងចក្រ Foxconn នៅប្រទេសចិន តែមួយ ប៉ុន្តែ Apple បានបែងចែកវា ទៅលក់ ក្នុងបណ្តាប្រទេសផ្សេងៗ ហើយបាន កំណត់វា ដោយប្រើ កូដ Model ខុសៗគ្នា ដើម្បីចំណាំ ប្រទេសនីមួយ។ គេជឿថា Apple អាចនឹង កែបន្ទៈឈីប 3G/4G ខ្លះៗ ដើម្បីអោយវា អាចចាប់សេវាបណ្តាញទូរស័ព្ទ នៅក្នុងប្រទេសនីមួយៗ បានល្អ។

Wednesday, March 23, 2016

ដំណោះស្រាយពេលដោត USB Flash ទៅឃើញសុទ្ធតែ Shortcut


មិនមែនមេរោគទាំងសុទ្ធសឹងតែវាទៅបំផ្លាញឯកសារប៉ុននោះទេគឺវាមានមេរោគជាច្រើនប្រភេទហើយវាធ្វើការខុសៗគ្នា ទៅតាមអ្វីដែលអ្នកបង្កើតវាចង់បាន។ មេរោគខ្លះវាធ្វើអោយកុំព្យូទ័ររបស់យើងដើរយឺតហើយខ្លះទៀតនោះវាបានថតចម្លងខ្លួនវាចូលទៅក្នុងផ្ទៃ Hardisk ឡើងពេញ ជាក់ស្តែងដូចជា Top of the world ជាដើម។

មិនតែប៉ុននោះមានមេរោគខ្លះទៀតអ្នកសរសេរវាឡើងគឺឆ្លាតមែនទែនដោយវាធ្វើការលាក់ខ្លួនហើយរង់ ចាំប្រតិបត្តការនៅក្នុងពេលណាមួយដែលអ្នកមិនបានចាប់អារម្មណ៏។ ចំពោះមេរោគដែលធ្វើការបង្កើត Shortcut នៅក្នុង Usb របស់អ្នកគឺយើងអាចធ្វើការ Restoreដោយងាយជាមួយនឹងកម្មវិធីមួយដែលមានឈ្មោះថា USB Show ។ អ្នកទាំងអស់គ្នា ប្រហែលជាស្គាល់វាហើយ។