all link on Top

Tuesday, June 7, 2016

របៀប Add IDM ចូល​ក្នុង Firefox និង Chrome ដើម្បី​អាច​ទាញ​យក​វីដេអូ YouTube បាន

Cover
អញ្ចឹងសូមបញ្ជាក់ អោយកាន់តែច្បាស់ថា វាគឺបណ្តាលមកពី មូលហេតុ អ្នកមិនបាន Add Extension របស់ IDM ចូលទៅក្នុង Browser នោះ ដូចជា Firefox និង Chrome ជាដើម។ ហើយសម្រាប់​វិធី​សាស្រ្ត​ក្នុង​ការ Add នោះ គឺងាយៗទេ តែដើម្បីអោយកាន់តែច្បាស់ ថាតើគេ ចាប់ផ្តើម ពីចំណុចណា​ទៅ​នោះ សូមតាមដាន និងទស្សនាវីដេអូ នៅខាងក្រោមនេះ ទាំងអស់គ្នា។
សម្រាប់អ្នកមិនទាន់មាន Soft Internet Download Manager Full Version សូមដោនឡូតវា នៅខាង​ក្រោមនេះ៖

របៀប Add IDM Extension ចូលក្នុង Firefox៖
  • នៅពេលតម្លើងកម្មវិធី IDM ហើយភ្លាម សូមបើកកម្មវិធី Firefox ដែលភ្លាមៗនោះ វានឹងបង្ហាញ ផ្ទាំងសារមួយ ដើម្បីអោយអ្នក តម្លើង Extension របស់ IDM ចូល។ ចឹងគ្រាន់តែ ធីកលើប្រអប់ “Allow this installation” និងចុចប៊ូតុង Continue
  • បន្ទាប់មកទៀត គ្រាន់តែបិទបើកកម្មវិធី Firefox រួចវានឹង តម្លើង Extension របស់ IDM បានដោយជោគជ័យហើយ។
របៀប Add IDM Extension ចូលក្នុង Chrome៖
  • សម្រាប់ Chrome គឺរាងរញ៉េរញ៉ៃជាង Firefox បន្តិច ដោយជាដំបូង សូមបើកកម្មវិធី Chrome > ប៊ូតុង More > Settings > Extensions (ទុកវាចោលសិន រួចបើក My Computer)
  • នៅក្នុង My Computer សូមអ្នកចូលទៅកាន់ទីតាំង Drive C > Program File (x86) > Internet Download Manager > ធ្វើការអូស File ឈ្មោះថា crx ចូលក្នុងកម្មវិធី Chrome
  • ភា្លមៗនោះ វានឹងលោតផ្ទាំងមួយ អោយអ្នកអនុញ្ញាតិ ការតម្លើងចូល ដូចនេះគ្រាន់តែចុចប៊ូតុង Add Extension ជាការស្រេច។
អោយកាន់តែច្បាស់ តាមលំដាប់លំដោយ សូមទស្សនាវីដេអូខាងក្រោមនេះ បន្ថែមទៀត៖

សរុបមក បន្ទាប់ពីបាន Add Extension ចូលទៅក្នុង Firefox រឺក៏ Chrome ហើយៗនោះ អ្នក​នឹង​ឃើញ​មាន ប៊ូតុង Download លោតនៅក្នុង YouTube ជាក់ជាមិនខាន ហើយអ្នក ក៏អាចទាញយក វីដេអូនោះ បានផងដែរ។

ប្រភព៖ http://cambo-report.com/

No comments:

Post a Comment