Dropdown menu

Wednesday, March 23, 2016

ដំណោះស្រាយពេលដោត USB Flash ទៅឃើញសុទ្ធតែ Shortcut


មិនមែនមេរោគទាំងសុទ្ធសឹងតែវាទៅបំផ្លាញឯកសារប៉ុននោះទេគឺវាមានមេរោគជាច្រើនប្រភេទហើយវាធ្វើការខុសៗគ្នា ទៅតាមអ្វីដែលអ្នកបង្កើតវាចង់បាន។ មេរោគខ្លះវាធ្វើអោយកុំព្យូទ័ររបស់យើងដើរយឺតហើយខ្លះទៀតនោះវាបានថតចម្លងខ្លួនវាចូលទៅក្នុងផ្ទៃ Hardisk ឡើងពេញ ជាក់ស្តែងដូចជា Top of the world ជាដើម។

មិនតែប៉ុននោះមានមេរោគខ្លះទៀតអ្នកសរសេរវាឡើងគឺឆ្លាតមែនទែនដោយវាធ្វើការលាក់ខ្លួនហើយរង់ ចាំប្រតិបត្តការនៅក្នុងពេលណាមួយដែលអ្នកមិនបានចាប់អារម្មណ៏។ ចំពោះមេរោគដែលធ្វើការបង្កើត Shortcut នៅក្នុង Usb របស់អ្នកគឺយើងអាចធ្វើការ Restoreដោយងាយជាមួយនឹងកម្មវិធីមួយដែលមានឈ្មោះថា USB Show ។ អ្នកទាំងអស់គ្នា ប្រហែលជាស្គាល់វាហើយ។

វាជាកម្មវិធីមួយដែលមានប្រយោជន៏សម្រាប់អ្នកទាំងអស់គ្នាដែលបានទទួលរងនូវឥទ្ធិពលនៃការវាយប្រហា របស់មេរោគនេះ។ ខាងក្រោមនេះគឺជារបៀបនៃការ Show File របស់អ្នក។
1. ទាញយកកម្មវិធីតាម​នេះ Download here ហើយសូមដំណើរការកម្មវិធី
2015-07-06_182350
2. បន្ទាប់ពីដំណើរការកម្មវិធីហើយអ្នកត្រូវចុចលើប៊ូតុង Recovery the hide files
3. ជ្រើសរើស Usb Flash
2015-07-06_182604
4. បន្ទាប់មកសូមចុចលើប៊ូតុង Ok
2015-07-06_182704
សូមរង់ចាំរហូតដល់វា Scan ចប់ ។ បន្ទាប់ពីវា Scan ចប់អ្នកទៅកាន់ទីតាំង Usb របស់អ្នក ហើយអ្នកនឹងឃើញមានឯកសារដែលបានបាត់ជាមិនខានឡើយ។
2015-07-06_183053
ប្រភព៖ http://www.khmerwonder.net/archives/1387

No comments:

Post a Comment