all link on Top

Wednesday, August 5, 2015

របៀប​ទាញ​យក​ និង​​ដាក់​ Windows 10 ក្នុង USB flash

ឥឡូវ​នេះ Windows 10 បាន​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ​ហើយ! ដូច្នេះ​សម្រាប់​អ្នក​ចង់ Update អាច​ឡើង​ទៅ​កាន់ Windows 10 បាន​យ៉ាង​ងាយស្រួល​ ឲ្យ​តែ​កុំព្យូទ័រ​​មាន​ភ្ជាប់​អ៊ីនធឺណិត។ តែ​ការ Update របៀប​នេះ​វា​មិន​ល្អ ១០០% ទេ វិធី​ដែល​ល្អ​បំផុត​គឺ​យើង​ត្រូវ​ទាញ​យក​ឯកសារ Windows 10 ជា *.iso ដើម្បី​​យក​មក​ធ្វើ Boot ដាក់ USB Flash ឬ​ក៏​មក​ចម្លង​ដាក់ DVD នោះ​ទើប​បាន​ស្អាត ​កាត់បន្ថយ​ភាព Error ក្រោយ​ដំឡើង​រួច​បាន​ច្រើន​។

រាល់​ដង Microsoft តែងតែ​ដាក់​តំណ​ឲ្យ​ទាញ​យក​ចេញ​ពី​គេហទំព័រ​ តែ​លើក​នេះ​យើង​ត្រូវ​ទាញ​យក​កម្មវិធី​ media creation tool ទៅ​តាម​ប្រភេទ​កុំព្យូទ័រ​របស់​លោក​អ្នក​សិន រួច​ទើប​អាច​ទាញ​យក Windows តាម​កម្មវិធី​នោះ​បាន



ក- របៀប​ទាញ​យក Windows 10

១- ទាញ​យក​កម្មវិធី media creation tool ទៅ​តាម​ប្រភេទ​កុំព្យូទ័រ​របស់​លោក​អ្នក​សិន :
          Media Creation Tool (32-bit version) សម្រាប់​កុំព្យូទ័រ​មាន Ram តិច​ជាង ៤GB
          Media Creation Tool (64-bit version) សម្រាប់​កុំព្យូទ័រ​មាន Ram ចាប់​ពី ៤GB ឡើង​ទៅ
២- ដំឡើង​កម្មវិធី​ហ្នឹង​

៣-បើក​កម្មវិធី​ឡើង​មាន​ជម្រើស​២ Update ភ្លាមៗ គឺ​ក៏​ទាញ​យកឯកសារ ios ទុក​ក្នុង​កុំព្យូទ័រ ។ យើង​ត្រូវ​យក Create installation media for another PC
 

៤-ជ្រើសរើស​ប្រភេទ Windows 10 ដែល​ត្រូវ​ទាញ​យក លោកអ្នក​គួរ​ជ្រើសរើស​យក Windows 10 Pro តែ​ខ្ញុំ​រើស​យក Windows 10 Home ព្រោះ​ចង់​ដឹង​ថា Home វា​ស្រាល​ជាង Pro ដែរអត់ ធ្លាប់តែ​ប្រើ pro រហូត​ហើយ ​តាំងពី​ជំនាន់ XP មកដល់ 7 ឥឡូវ​សាក Home Edition ម្ដង​វិញ។ មួយ​ទៀត​សំខាន់​ខាង​ជាងគេ​គឺប្រភេទ bit ថា​តើ 32bit ឬ 64bit បើ​កុំព្យទ័រ​របស់​អ្នក​មាន Ram ចាប់ពី ៣GB ឡើង​គួរតែ​ប្រើ 64bit បាន​ល្អ។

៥- ដល់​ត្រង់​នេះ​យើង​ត្រូវ​រើស​យក ISO file ដើម្បី​ឲ្យ​កម្មវិធី​ទាញ​យក​មក​ទុក​ក្នុង​កុំព្យូទ័រ​សិន រួច​ចាំ​យក ឯកសារ​ iso យក​ទៅ​ធ្វើ​អី​ស្រេច​តែ​យើង​នៅ​ពេល​ក្រោយ​ទៀត។

៦-រើស​ទីតាំង​ដាក់​ឯកសារ Windows10pro.iso ​ក្នុង​កុំព្យូទ័រ​​របស់​អ្នក។

៧- ចាប់ផ្ដើម​ទាញ​យក លឿន​ឬ​យឺត អាស្រ័យ​លើ​ល្បឿន​អ៊ីនធឺណិត​អ្នក។ អ្នក​អាច​ទៅ​ធ្វើ​កិច្ចការ​ណា​​ដែល​មិន​សូប​ប៉ះពាល់​ល្បឿន​អ៊ីនធឺណិត ព្រោះ​ត្រូវ​ទុក​ល្បឿន​ឲ្យ​ទាញ​យកឯកសារ Windows 10 ឲ្យ​ឆាប់​ហើយ​សិន។

៨- ទាញ​យក​ចប់​វា​នឹង​ចេញ​ឲ្យ​អ្នក Burn ចូល​ DVD បើ​អត់​ទេ យើង​គួរ​ចូល​ទៅ​មើល​ឯកសារ​ថា​តើ​វា​មាន​ក្នុង​កុំព្យូទ័រ​ត្រឹមត្រូវ។

៩- ចប់​ការ​ទាញ​យក​ត្រឹម​ប៉ុណ្ណេះ ចូល​ដល់​ការ​ធ្វើ Windows 10 ដាក់​ចូល USB Flash

ខ- របៀប​ធ្វើ​ Windows 10 ដាក់​ក្នុង USB Flash

បាទ ​របៀប​ដាក់ Windows 10 ឬ​ Windows ជំនាន់​ណា​ក៏​ដោយ ដាក់​ចូល USB Flash មិន​មែន​គ្រាន់​តែ Copy ដាក់​ចូល​តាម​បែប​ធម្មតាៗ​នោះ​ទេ!!!  គឺ​យើង​ត្រូវ​ធ្វើ​ជា bootable USB flash ទើប​អាច​យក​ Windows ដែល​នៅ​ក្នុង USB Flash មក​ដំឡើង​ឲ្យ​កុំព្យូទ័រ​នានា​បាន​។ របៀប​ធ្វើ​គឺ​យើង​ពឹង​កម្មវិធី Rufus ឲ្យ​ជួយ​ដាក់​ឲ្យ វា​មាន​ល្បឿន​ដំណើរការ​ដាក់​បញ្ចូល​លឿន​ជាង​កម្មវិធី​ណាៗ​ទាំងអស់។

១- ត្រូវ​ទាញ​យក​កម្មវិធី Rufus ពី https://rufus.akeo.ie/ (កម្មវិធី​នេះ​ប្រើ​បាន​ដោយ​មិន​បាច់​ដំឡើង​ទេ)។

២- ដោយ USB Flash ជាមួយ​កុំព្យូទ័រ (USB Flash ត្រូវ​មាន​ទំហំ​ចាប់​ពី ៤GB ឡើង តែ​ពេល​ខ្លះ ៤GB វា​មិន​ឲ្យ​ប្រើ អញ្ចឹងតម្រូវការ​សូម​ប្រើ USB flash ទំហំ ៨GB ទើប​ជា​ការ​ល្អ)។
៣- បើ​កម្មវិធី Rufus ឡើង ចុច​លើ icon រូបស៊ីឌី ដើម្បី​ចូល​ទៅ​យក​ឯកសារ iso windows 10


៤- ចូល​ទៅ​រក​ឯកសារ Windows 10 ជា​ប្រភេទ​ឯកសារ ISO

៥- នៅ​ត្រង់ New volume label យើង​ត្រូវ​ដាក់​ឈ្មោះ​ឲ្យ USB Flash យើង​ងាយស្រួល​ចំណាំ​ទៅ​ថ្ងៃ​ក្រោយ។ ចុច​ឆ្នុច Start ដើម្បី​ចាប់ផ្ដើម​បញ្ចូល Windows 10 ទៅ​ក្នុង Flash

៦- មាន​សារ​ព្រមាន​មួយ​លោត​ឡើង ចុច OK បន្ត​ទៀត។

៧-រង់ចាំ​ឲ្យ​វា​ដំណើរការ​ចប់ ​ជាការស្រេច!!!

៨- ចប់​តែ​ត្រឹម​ប៉ុណ្ណេះ៕
ប្រភព៖ http://www.akbalthom.blogspot.com/2015/08/windows-10-usb-flash.html

No comments:

Post a Comment