Dropdown menu

Wednesday, November 26, 2014

អ្នកអាចបែងភាគ​របស់​តែ​មួយ ក្លាយ​ជា​ច្រើន​បាន​ជាមួយ​កម្មវិធី​មួយនេះ! [សម្រាប់អ្នកចូលចិត្ត ថតរូប]

កម្មវិធីនេះ ពិតជាមានលក្ខណៈស្រដៀង​នឹង​កម្មវិធី​មួយ​ចំនួន​ដែរ ប៉ុន្តែ​មុខងារ និង​ការ​ប្រើ​ប្រាស់​របស់​វា​ងាយ​ស្រួល​ជាង​កម្មវិធី​ផ្សេងៗ ហើយ​អាច​ផ្តល់​អារម្មណ៍​បែប​ថ្មី​ចែក​ជូន​ដល់​អ្នក​ប្រើ​ប្រាស់​ថែម​ទៀត​ផង។ អ្នក​អាច​ប្រើ​ប្រាស់​កម្មវិធី​នេះ​ដើម្បី​បែង​ភាគ​របស់​មាន​តែ​មួយ​ក្លាយ​ ជា​ច្រើន​បាន យ៉ាង​ងាយ​បំផុត ជាមួយ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់វា។
កម្មវិធីនេះមានឈ្មោះថា DMD Clone ជាកម្មវិធីថតរូបមួយ​ប្រភេទ បង្កើត​ឡើង​សំរាប់​បំរើ​អារម្មណ៍​អ្នក​ដែល​ចូល​ចិត្ត​ថត​រូប កាន់​តែ​មាន​ការ​ទាក់​ទាញ។ វា​អាច​ឲ្យ​អ្នក​ថត ថត​យក​របស់​តែ​មួយ​ក្លាយ​ជា​ច្រើន​បាន​ដោយ​គ្រាន់​តែ​ដាក់​ឧបករណ៍​ដែល​មាន​ កម្មវិធី​ឲ្យ​នឹង​មួយ​កន្លែង (កុំ​ឲ្យ​រង្គើ) ហើយ​ចុច​ថត​វត្ថុ​ណា​មួយ​ម្តង ហើយ​ប្តូរ​ទីតាំង​វត្ថុ​នោះ​ទៅ​កន្លែង​ក្បែរ​នោះ រួច​ធ្វើ​ការ​ចុច​ថត​ម្តង​ទៀត បន្ទាប់​ពី​អ្នក​បាន​ថត​រួច អ្នក​អាច​ចុច​សញ្ញា​ធីក នៅ​ក្បែរ​សញ្ញា​ថត​នោះ រួច​ធ្វើ​ការ Save ជា​ការ​ស្រេច។ អ្នក​អាច​បែង​ភាគ​រូប​ផ្សេងៗ​បាន​លើស​ពី 7 ដង​ឯ​ណោះ ដូច​នេះ​ទើប​វា​មាន​លក្ខណៈ​ខុស​ពី​កម្មវិធី​ផ្សេងៗ។ បើ​សិន​ជា​មិត្ត​អ្នក​អាន​ចាប់​អារម្មណ៍​អាច​ធ្វើ​ការ​ដោនឡូដ​បាន​ដោយ​ គ្រាន់​តែ​ចុច​ប៊ូតុង​ដោនឡូដ​នៅ​ខាង​ក្រោមនេះ៖


សូមសាកល្បងទាំងអស់គ្នា ព្រោះនេះពិតជា​កម្មវិធី​មួយ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទទួល​អារម្មណ៍​រីក​រាយ​នៅ​ពេល​ដែល​ថត​រូប បាន​កាន់​តែ​ប្រសើរ និង​ជា​ពិសេស មិត្ត​អ្នក​អាន​អាច​បង្ហោះ​ចែក​រំលែក​រូប​ដែល​អ្នក​ថត​បាន​ជាមួយ​កម្មវិធី​ នេះ​ដល់​មិត្តភក្តិ ឬ​ក្រុម​គ្រួសារ​របស់​អ្នក​តាម​រយៈ​បណ្តាញ​សង្គម​នានា​បាន ដើម្បី​ឲ្យ​ពួក​គាត់​ទទួល​បាន​អារម្មណ៍​រីក​រាយ​នេះដែរ។ 

ប្រភព៖  http://www.cambo-report.com/

No comments:

Post a Comment