Dropdown menu

Tuesday, October 7, 2014

របៀបឆែក iPhone, iPad, រឺ iPod Touch មួយថាជាប់ iCloud រឺក៏អត់

iCloud Activation គឺជាមុខងារ​សុវត្ថិភាព​ដ៏​ខ្ពស់​មួយ ដែល Apple បាន​បង្កើត​ឡើង​សម្រាប់​បង្ការ​អំពើ​ចោរកម្ម ក៏​ដូច​ជា​ការពារ​មិន​អោយ​អ្នក​ដទៃ​ប្រើ​ប្រាស់ iPhone, iPad ដែល​យើង​ជ្រុះ រឺ​បាត់​ឡើយ។ ក៏​ប៉ុន្តែ​អ្នក​ដែល​បាន​ទិញ iPhone, iPad មួយ​ទឹក​មួយ​ចំនួន ក៏​បាន​រង​គ្រោះ​ដោយសារ​បញ្ហា​នេះ​ដែរ ព្រោះ​អី​គេ​មិន​ស្គាល់​គណនី Apple ID ចាស់​របស់​អ្នក​ប្រើ​មុន ដែល​ជា​ហេតុ​ធ្វើ​អោយ​ឧបករណ៍​របស់​គេ​ក្លាយ​ទៅ​ជា​ដុំ​ថ្ម ប្រើ​មិនកើត។
ថ្មីៗនេះ Apple បានបញ្ចេញមុខងារ​ពិសេស​ថ្មី​មួយ​ជា​សាធារណៈ ដែល​អាច​អោយ​យើង​ឆែក​មើល​ថា​តើ iPhone រឺ iPad មួយ​ជាប់ iCloud Activation រឺ​យ៉ាង​ណា? មុខងារ​នេះ​ពិត​ជា​ពិសេស​ខ្លាំង​ណាស់ ហើយ​វា​ក៏​មាន​អត្ថ​ប្រយោជន៍​ខ្ពស់​ផង​ដែរ ព្រោះ​អី​ចាប់​ពី​ពេល​នេះ​ត​ទៅ អ្នក​ដែល​ទិញ iPhone, iPad, iPod Touch មួយ​ទឹក​នឹង​លែង​ព្រួយ​បារម្ភ​ពី​បញ្ហា​ជាប់ iCloud ទៀត​ហើយ។
របៀបឆែក iPhone, iPad, រឺ iPod Touch មួយថាជាប់ iCloud រឺក៏អត់
បើកវេបសាយ https://www.icloud.com/activationlock/
  • វានឹងទាមទារអោយអ្នកបញ្ចូលលេខ IMIE រឺក៏ Serial Number។ សម្រាប់​លេខ​នេះ​អ្នក​អាច​រក​ឃើញ​បាន​ដោយ​ចូល​ទៅ​កាន់ Setting > General > និង​ពិនិត្យ​មើល​នៅ​ផ្នែក​ខាង​ក្រោម រឺ​ក៏​មើល​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​សំបក​ទូរស័ព្ទ​ក៏​បាន (សំបក​ហ្ស៊ីន)
  • វាយបញ្ចូលកូដដែលអ្នកឃើញហើយចុច Continue
  • ប្រសិនបើវាបង្ហាញសារប្រាប់ថា Activation Lock: ON នោះមានន័យថាវាជាប់ iCloud (គ្រោះថ្នាក់)
  • ប្រសិនបើវាបង្ហាញសារប្រាប់ថា Activation Lock: OFF នោះមានន័យថាមិនជាប់ iCloud ( សុវត្ថិភាព)

ដូច្នេះមុនពេលដែលអ្នកទិញ iPhone, iPad រឺក៏ចង់​ឆែក​មើល​ថា iDevice មួយ​ជាប់ iCloud រឺ​មិន​ជាប់​នោះ គឺ​គ្រាន់​តែ​ធ្វើ​តាម​វិធី​ខាង​លើ​ទៅ​ជា​ការ​ស្រេច។ វិធី​នេះ​គឺ​មាន​សុវត្ថិភាព​ខ្ពស់ ហើយ​អាច​ជឿ​ជាក់​បាន​ខ្ពស់​ជាង​ចូល​ទៅ​កន្លែង Setting > iCloud។ សូម​ចែក​រំលែក​ពត៌មាន​នេះ​ទៅ​កាន់​មិត្តភក្កិ​របស់​អ្នក​ទាំង​អស់​គ្នា​ណា ព្រោះអី​វា​មាន​អត្ថ​ប្រយោជន៍​ខ្ពស់ ហើយ​នឹង​ការពារ​កុំ​អោយ​យើង​ទិញ iPhone, iPad ណា​ដែល​ជាប់ iCloud។

ប្រភព៖  http://cambo-report.com/

No comments:

Post a Comment