Dropdown menu

Friday, November 22, 2013

គន្លឹះ​​បង្កើន​ល្បឿន​ Android Phone​ លឿន​ជាង​ធម្មតា

ទូរស័ព្ទ​ដៃ Android យើង​តែង​តែឃើញ​វាមាន​ចលនា​ (Animation) Smooth ល្អ ។​ ប៉ុន្តែ​អ្នក​មាន​ដឹង​ទេ​ថា ​​វា​ជាការ​ចំណាយ​ពេល​ឥតប្រយោជន៍​ទៅ​វិញ​ទេ​ ប្រសិន​បើ​មិន​មាន​ Animation វា​អាច​ធ្វើ​ឱ្យ​ទូស័ព្ទ​អ្នក​លឿន​ជាង​មុ​ន​​គ្រាន់​តែ​វា​មិ​ន​សូវ​ទាក់​ ទាញ​ក្នុង​ការ​ប្រើប្រាស់​​ហើយ​ថែម​ទាំង​អាច​សន្សំ​ថាមពលថ្ម​នឹង​ដំណើរការ​​ បាន​ល្អ​ជាង​មុន។

1​ 

ធ្វើ​ការ​ Enable Developer Options ជា​មុន​សិនដោយ​ចូល​ទៅ​ Setting => About Phone បន្ទាប់​មក​Tab ទៅលើ Build Number ឱ្យបាន​ច្រើន​ដង​នឹង​ឃើញ​មានលោត​សារ​មក​ថា​“You are now a developer!”

11 

នៅ ​ពេល​នេះ​​សូ​ម​ចូល​ទៅ​កាន់​ Setting ម្តង​ទៀត​អ្នក​នឹង​ឃើញ​មាន​ Developers Option មួយ​ទៀត។សូម​ចូល​ទៅ​កាន់​ Developer Option ដើម្បី​ធ្វើ​ការ​ Disable Animation

1 

ចំណាំ៖ ប្រសិន​បើ​លោកអ្នក​ប្រើ ទូរស័ព្ទ Samsung ឬ HTC មួយចំនួន លោកអ្នក​នឹង​ឃើញ Developer Options មាន​ស្រាប់​នៅ​ក្នុង Settings ។
​- ជ្រើស​យក​ On ដើម្បី​ដំណើរ​ការ​ Developer Options
- សូម​រក​មើល​ “Window animation scale”, “Transition animation scale” ហើយ​និង “Animation duration scale”

1 

ចំ​ពោះ​ Option និមួយៗ សូម​ជ្រើស​យក​ Animation off

1 

- បន្ទាប់​ពី​អ្នក​បាន​បិទ​ Animation អស់​ហើយវា​មិន​ទាន់​ Take Affect ភ្លាមៗ​នៅ​ឡើយ​ទេ​លុះត្រា​តែ​អ្នក​ Restart​ launcher ជាមុន​សិន​។
- ដើម្បី​Restart Android Launcher បាន​សូម​ចូល​ទៅ​ Setting=>Application Manager=> Launcher ។
ប្រសិន​បើ​លោកអ្នក​មិនអាច​ស្វែង​រក Launcher ឃើញនោះ​ទេ អ្នក​អាច Restart ទូរស័ព្ទ​ ហើយ​វានឹង Take Effect ដូចគ្នា ។

1 

ចុច​ទៅលើ​ Force stop​  បន្ទាប់​មក​សូម​ចុច​ទៅ​លើ​ប៊ូតុង​ Home ដើម្បី​ឱ្យ Launcher ធ្វើការ​ម្តង​ទៀត ។

1 

នៅ ​ពេល​នេះ​ទូស័ព្ទរបស់​អ្នក​លែង​មាន​ចលនា​ Animation ដូចពេល​មុន​ទៀត​ហើយ​។​​​ នៅ​ពេល​ដែល​អ្នក​បើក​កម្មវិធី​អ្វី​មួយ​វា​នឹងចេញ​មក​តែម្តង​។​ដែល​នេះ​​​​ អាច​ឱ្យ​ទូស៌ព្ទ​របស់​អ្នក​មិន​ខ្ជះខ្ជាយ​ដំណើរការ​(Process) ទៅលើ​ Animation ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ទូស៌ព្ទ​របស់​អ្នក​​ជួយសន្សំថាមពល​ថ្ម​របស់​អ្នក​បាន​ មួយ​កំរិត​ធំ​ដែរ​នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់។
ចំណាំ៖ នៅ​ពេល​ដែល​លោក​អ្នក​ចង់​បាន​Animation ត្រលប់​មក​វិញ​សូម​ចូល​ទៅ​កាន់​ Setting=>Developer Options ហើយ​ជ្រើស​យក​ Off ​ដែល​មាន​នៅ​ខានស្តាំ​លើ​គេ​បង្អស់​។
ប្រភពៈ http://itcambo.com

No comments:

Post a Comment