all link on Top

Monday, June 4, 2012

វិធី​លុប​ Account Facebook ជា​រៀង​រហូត

ការ​ប្រើប្រាស់ Facebook ជា ​ធម្មតា​បាន​ផ្ដល់​នូវ​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទំនាក់​ទំនង​យ៉ាង​ល្អ​ជា​ ច្រើន​ដល់​អ្នក​ប្រើប្រាស់ តែ​ពេល​ខ្លះ​ក៏​បែរ​ជា​ផ្ដល់​នូវ​ភាព​មិន​ល្អ​ដល់​អ្នក​ប្រើ​ប្រាស់​ទៅ​វិញ។ នៅ​ពេល​ខ្លះ​អ្នក​ពិត​ជា​មាន​ភាព​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ Facebook ហើយ​ចង់​លុប​គណនី​របស់​អ្នក​ចោល​តែ​ម្ដង។ ប៉ុន្តែ​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ពុំ​ទាន់​បាន​ដឹង​ពី​វិធី​លុប​គណនី​ Facebook នេះ​នោះ​ទេ។ ដូច​នេះ​ខ្ញុំ​នឹង​បង្ហាញ​មិត្ត​អ្នក​អាន​ទាំងអស់​ពី​របៀប​លុប​គណនី Facebook ជា​រៀង​រហូត​។ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច?
 


ជា​ការ​ពិត​ណាស់​ដើម្បី​លុប​គណនី​ Facebook ជា​រៀង​រហូត​អ្នក​ត្រូវ​អនុវត្ត​តាម​វិធី​ដូច​ខាង​ក្រោម៖
. ដំបូង​អ្នក​ត្រូវ​ចូល​ទៅ​កាន់​គេហទំព័រ​នេះ  សូមចុចទីនេះ
. បន្ទាប់​មក​អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​ដែល​មាន​ពាក្យ​ថា Delete My Account ដូច​នេះ​អ្នក​ត្រូវ​ចុច​​លើ​ពាក្យ​នេះDelete My Account ដែល​នៅ​លើ​ផ្ទៃ​ពណ៌​ខៀវ
. បន្ទាប់​មក​វា​នឹង​ចេញ​ផ្ទាំង​មួយ​ដើម្បី​ឱ្យ​អ្នក​វាយ Password និង Security Check
. បន្ទាប់​ពី​អ្នក​បំពេញ​រួច​ អ្នក​ត្រូវ​ចុច Okayដើម្បី​បញ្ជាក់​ការ​កំណត់​នេះ។
. នៅ​ចុង​បញ្ចប់​វា​នឹង​ចេញ​ផ្ទាំង​មួយ​ដើម្បី​បញ្ជាក់​ប្រាប់​ថា​អ្នក​បាន​កំណត់​ការ​លុប​គណនី Facebookនេះ​សម្រេច​ដោយ​ជោគជ័យ។ ពេល​នេះ​អ្នក​ត្រូវ​ចុច Okay ដើម្បី​បញ្ចប់​ដំណើរ​ការ​នេះ។
. អ្នក​ត្រូវ​ផ្អាក​ការ​បើក​គណនី​នេះ​ក្នុង​កំឡុង​រយៈ​ពេល ១៤ ថ្ងៃ​ដើម្បី​លុប​វា​បាន​ជា​រៀង​រហូត។
. តែ​ប្រសិន​បើ​អ្នក​ចង់​ឱ្យ​វា​ដំណើរ​ការ​សារ​ជា​ថ្មី​ឡើង​វិញ​នោះ​អ្នក​គ្រាន់​តែ​បើក Log in ចូល ​ទៅ​ក្នុង​គណនី​របស់​អ្នក​ក្នុង​កំឡុង​រយៈពេល​ ១៤ ថ្ងៃ​នេះ​ តែ​ប្រសិន​បើ​ហួស ១៤ ថ្ងៃ​អ្នក​មិន​អាច​បើក​វា​សារ​ជា​ថ្មី​បាន​ទៀត​ទេ​។
នៅ​ចុង​បញ្ចប់​ការ​លុប​គណនី​ហ្វេសប៊ុក​ជា​រៀង​រហូត​អ្នក​អាច​អនុវត្ត​បាន​យ៉ាង​ងាយ​ស្រួល​និង​​ចំណេញ​ពេល​វេលា៕

No comments:

Post a Comment