all link on Top

Monday, April 22, 2024

VPN Chrome extensions ក្លែងក្លាយតម្លើងដោយស្វ័យប្រវត្តិច្រើនជាង 1.5 លានដង

VPN Chrome extensions

ថ្មីៗនេះ វាមាន Chrome extensions ព្យាបាទចំនួន 3 ដែលបានក្លែងបន្លំជា VPN (Virtual Private Networks)  ដែលមានការដោនឡូតច្រើនជាង 1.5 លានដង។ សម្រាប់ extensions នេះមានតួនាទីក្នុងការហេគទៅលើ Browser ការហេគដើម្បីលួចប្រាក់ និងការលួចទិន្នន័យ។ តាមការបញ្ជាក់របស់ ReasonLabs ដែលរកឃើញនូវ extensions នេះអោយដឹងថា សម្រាប់ extensions ទាំងនេះត្រូវបានចែកចាយតាមរយៈ installer ដែលលាក់ខ្លួននៅក្នុងហ្គេមដ៏ពេញនិយមជាច្រើនដូចជា Grand Theft Auto, Assassins Creed និង The Sims 4 ដែលភាគច្រើនយកចេញពីវេបសាយ Torrent ។

Tuesday, June 7, 2016

របៀប Add IDM ចូល​ក្នុង Firefox និង Chrome ដើម្បី​អាច​ទាញ​យក​វីដេអូ YouTube បាន

Cover
អញ្ចឹងសូមបញ្ជាក់ អោយកាន់តែច្បាស់ថា វាគឺបណ្តាលមកពី មូលហេតុ អ្នកមិនបាន Add Extension របស់ IDM ចូលទៅក្នុង Browser នោះ ដូចជា Firefox និង Chrome ជាដើម។ ហើយសម្រាប់​វិធី​សាស្រ្ត​ក្នុង​ការ Add នោះ គឺងាយៗទេ តែដើម្បីអោយកាន់តែច្បាស់ ថាតើគេ ចាប់ផ្តើម ពីចំណុចណា​ទៅ​នោះ សូមតាមដាន និងទស្សនាវីដេអូ នៅខាងក្រោមនេះ ទាំងអស់គ្នា។
សម្រាប់អ្នកមិនទាន់មាន Soft Internet Download Manager Full Version សូមដោនឡូតវា នៅខាង​ក្រោមនេះ៖

Thursday, May 26, 2016

វិធីសាស្រ្ត​ក្នុង​ការ​បង្កើត WiFi Hotspot នៅលើ Windows 10 ដោយ​មិនចាំបាច់ប្រើកម្មវិធីជំនួយ


turn-your-windows-pc-into-wifi-hotspot
មានមធ្យោបាយជាច្រើនដែលគេអាចប្រើប្រាស់សម្រាប់ការបង្កើត នូវ WiFi Hotspot នៅលើកុំព្យូទ័ររបស់អ្នក។ ក្នុងចំណោមមធ្យោបាយទាំងនោះ ភាគច្រើន គឺយើងត្រូវប្រើប្រាស់កម្មវិធីដើម្បីជាជំនួយ ក្នុងការបង្កើតនូវ WiFi Hotspot នៅលើកុំព្យូទ័ររបស់អ្នក។ កម្មវិធីទាំងនោះមានដូចជា MyPublic WiFi (Free), mHotspot (Free), Connectify (បង់ថ្លៃ តែក៏មានជំនាន់ Trial ផងដែរ)។
សម្រាប់បទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ការប្រើប្រាស់កម្មវិធីជំនួយគឺ មានភាពងាយស្រួល ប៉ុន្តែវាធ្វើឲ្យកុំព្យូទ័រយើងដើរយឺត ជាពិសេសគឺកម្មវិធី Connectify តែម្ដង។ ហេតុដូច្នេះថ្ងៃនេះ ខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយពុំចាំបាច់មានកម្មវិធីជំនួយនោះទេ។

Tuesday, April 19, 2016

បំលែង​ឯកសារ PDF ទៅ​ជា​ឯកសារ Word, Excel ឬ PowerPoint

បំលែង​ឯកសារ PDF ទៅ​ជា​ឯកសារ Word, Excel ឬ PowerPoint ដោយ​ងាយ​ស្រួល តាម​រយៈ​គេហទំព័រ​ទាំង 5 ខាង​ក្រោមនេះ
cover
ឯកសារ PDF គឺជា File ងាប់ដែលយើង មិនអាច ធ្វើការកែកុន អ្វីបាន ទាំងអស់ ប៉ុន្តែមនុស្ស ភាគច្រើនចូលចិត្ត បំលែងឯកសារ ផ្សេងៗទៅ ជា File PDF ដើម្បីកុំឲ វាលោត Font និង ខូចទ្រង់ទ្រាយ ដើមនៃឯកសារនោះ។ នៅពេលដែល យើងទទួលបាន ឯកសារជា File PDF វារាង ពិបាកបន្តិច ក្នុងការកែ ឬ បន្ថែមពត៌មាន ផ្សេងៗលើ ឯកសារនោះ។ ដូច្នេះថ្ងៃនេះ យើង នឹងណែនាំ គេហទំព័រចំនួន 5 ដែលអាច បំលែង ឯកសារជា File PDF ទៅជា ឯកសារ Word, Excel ឬ PowerPoint វិញ ដោយមិន បណ្តាលអោយ ខូចទ្រង់ទ្រាយ ឯកសារដើម នោះទេ ហើយថែមទាំង ងាយស្រួល និង រហ័សទៀតផង។

Monday, March 28, 2016

របៀបឆែកមើលថាតើ iPhone របស់អ្នក ផលិតសម្រាប់ប្រទេសមួយណា?

iPhone Model Code Region
ថ្វីបើ iPhone ត្រូវបាន ផលិត និងផ្គុំចេញ ពីរោងចក្រ Foxconn នៅប្រទេសចិន តែមួយ ប៉ុន្តែ Apple បានបែងចែកវា ទៅលក់ ក្នុងបណ្តាប្រទេសផ្សេងៗ ហើយបាន កំណត់វា ដោយប្រើ កូដ Model ខុសៗគ្នា ដើម្បីចំណាំ ប្រទេសនីមួយ។ គេជឿថា Apple អាចនឹង កែបន្ទៈឈីប 3G/4G ខ្លះៗ ដើម្បីអោយវា អាចចាប់សេវាបណ្តាញទូរស័ព្ទ នៅក្នុងប្រទេសនីមួយៗ បានល្អ។